«បិទមាត់!បើមិនចង់ត្រូវ» នាយក្រាស់ប្រើប្រសែភ្នែកគ្មានមនោសញ្ចេតនាមើលទៅរាងតូចទាំងទឹកមុខកាចៗរបស់នាយ រូបរាងនាយនៅពេលនេះគឺគួរឲ្យខ្លាចខ្លាំងណាស់
ង៉ោង!!!!
«អារររកុំលឿនពេក!លោកប្តីអូនខ្លាចអ្ហឹកអ្ហឹក!» រាងតូចបែរខ្លួនទៅអង្គុយមិនទាន់ទាំងបានដាក់ខ្សែក្រវាត់ស្រួលបួលផងក៏ត្រូវបាននាយក្រាស់ជាន់ហ្គាឡានមួយទំហឹង រាងតូងគេស្លុតជាខ្លាំងបានត្រឹមយកដៃទៅខ្ទប់មុខមិនឲ្យរូបភាពនៅចំពោះមុខទាំងខ្លួនប្រាណញ័រតតាត់
«លោកប្តីហឺស!!យឺតៗអូនខ្លាច» រាងតូចនិយាយប្រាប់ស្វាមីទាំងលួចបើកភ្នែកមើលទៅកាន់នាយតិចនឹងព្យាយាមដកដង្ហើមមួយៗ បបូរមាត់ស្លេកស្លាំងចាប់ផ្តើមញ័រខ្លាំងឡើងៗ ហើយបាតដៃតូចៗក៏យកទៅខ្ទប់នឹងទ្រូងដោយអាការៈភ័យខ្លាចជាខ្លាំង ខ្លួនប្រាណរបស់គេចាប់ផ្តើមរួញចូលគ្នានឹងញ័រដូចជាកូនសត្វទៅហើយ
ងឺត!!!!
«អួយ!ឈឺណាស់ហ៊ឹកហ៊ឹក» នាយក្រាស់ធ្វើការជាន់ហ្វ្រាងឡានភ្លាមៗដោយសារនៅខាងមុខជាភ្លើងក្រហម នាយក្រាស់ឮសម្លេងស្រែករបស់រាងតូចដែលតែនាយព្យាយាមធ្វើមិនខ្វល់នឹងមិនសម្លឹងមើលទៅរាងតូចបន្តិចនោះទេ នាយ
«អួយ...!» រាងតូចយកដៃទប់ទ្រូងនឹងលើកដៃទៅអង្អែលក្បាលដែលគេបានបុកត្រូវមុននេះ គេលើកដៃមកមើលក៏ឃើញថាវាមានឈាមហូរមកតិចៗ ក៏ងាកមើលទៅកាន់ស្វាមីចង់ប្រាប់គេពីរឿងនេះតែគេមិននិយាយបានព្រោះគេចុកទ្រូងខ្លាំងណាស់ ណាមួយឃើញនាយមិនខ្វល់ផងនោះក៏បានត្រឹមតែរៀបខ្លួនឲ្យអង្គុយស្រួលនឹងទាញខ្សែក្រវាត់បានដាក់ឲ្យបានត្រេមត្រូវវិញទាំងឈឺពេញខ្លួន
ង៉ោង~~~
នាយក្រាស់នៅតែបន្តបើកឡានក្នុងល្បឿនដដែលរហូតទៅដល់ផ្ទះមួយដែលនាយបានទិញទុកកាលពី3ឆ្នាំសម្រាប់លំហែលកាយ
«ឆាប់ចុះទៅ» គ្រាន់តែឈប់ឡានភ្លាមនាយក៏ប្រញាប់ប្រើសម្តីសោះក៏ក្រោះប្រាប់ទៅរាងតូចដែលមានទឹកមុខស្លេកៗរួចនាយក៏បើកទ្វាឡានដើរចូលទៅក្នុងផ្ទះបាត់ ទុកឲ្យកម្រងតូចដែលនៅក្នុងឡានព្យាយាមដោះខ្សែក្រវាត់នឹងបើកទ្វាចុះពីលើឡានយ៉ាងវេទនាបំផុត
«ទៅចាក់ទឹកបន្តិចមក» នាយក្រាស់បានបញ្ជារាងតូចឲ្យទៅចាក់ទឹកឲ្យខ្លួនទាំងមិនបានមើលមុខរបស់ប្រពន្ធសូម្បីបន្តិច
«បាទ!!» រាងតូចដើរទប់ទ្រូងចូលទៅក្នុងផ្ទះបាយចាក់ទឹកឲ្យស្វាមីហើយក៏ដើរចេញមកវិញតែ
ប្រាវ!!!
សម្លេងបែកកែវទឹកនៅក្នុងផ្ទះបាយធ្វើឲ្យនាយក្រាស់អត់មិនបានក៏ងាកមុខទៅមើលមនុស្សបានធ្វើឲ្យបែកកែវទឹកមុននេះ
«មិចក៏មិនក៏មិនចេះប្រយត្ន័សោះចឹង?? នេះចង់ឲ្យយើង.....!!» នាយរៀបនឹងថាឲ្យប្រពន្ធទៅហើយតែក៏អាក់ទៅវិញពេលនាយបានឃើញឈាមហូរមកតាមសៀតផ្ការបស់រាងតូចយ៉ាងច្រើនទើបនាយ ប្រញាប់រត់ទៅមើល
«អូនសុំទោស!លោកប្តីកុំខឹងអី ចាំអូនសម្អាតវាឡើងវិញណាអួយ» រាងតូចប្រញាប់រើសសម្អាតកម្ទេចកែវទាំងនោះដោយដៃគេផ្ទាល់តែក៏បានមុតរួចក៏មានដៃក្រាស់មួយគូលុកទៅចាប់ដៃគេមិនឲ្យរើស
សូមរង់ចាំភាគបន្ត
SEUNEANG🥹
21/04/2023
ESTÁS LEYENDO
រឿង PROMISE🥀(ចប់)
Fantasíaស្នេហាកើតឡើងពីទំនាក់ទំនង រវាងបងប្អូនចិញ្ចឹម ការមើលថែ យល់ចិត្តទុកដាក់ ផ្តល់ភាពកក់ក្តៅ នឹង ការសន្យា🥀 «បងប្រុសនឹងមិនទៅណាចោលអូនទេ តើមែនទេ?»🐱 «បាទ! បងសន្យាថា នឹងមិនទៅណាចោលអូននោះទេ»🦁 Bible x Build
Part 21 (ស្តាប់អូនបកស្រាយសិន)
Comenzar desde el principio
