«នៅកន្លែកណា?ត្រង់នេះមែនទេ?» រាងតូចយកដៃទៅជូតនៅលើផ្ទៃមុខតិចៗតាមនាយក្រាស់ចង្អុលក្រែងលោជ្រះ តែខំជូតយ៉ាងណាក៏នៅតែមិនបានផល
«ចាំបងជួយជូតឲ្យណា» នាយឆៃបានដើរទៅជិតរាងតូចរួចក៏លើកដៃបម្រុងនឹងលើកដៃទៅជូតមុខតូចៗបានទៅហើយក៏មានកណ្តាប់ដៃមួយហោះមក
ឌឹប~~
«ឯងចង់ធ្វើអីប្រពន្ធយើង?» នាយក្រាស់មិនដឹងមកតាំងពីពេលណាទេគេបានហក់ទៅវាយឆៃចំកណ្តាលមុខយ៉ាងខ្លាំង
Back
ត្រឡប់ក្រោយ
«អ្នកម៉ាក់មានឃើញShuaiShuaiទេ?» គ្រាន់តែនាយបានដើរចេញពីបន្ទប់ទឹកបម្រុងនឹងទៅកន្លែងអង្គុយតែនាយបែកជាមិនបានឃើញរាងតូចនៅអង្គុយនៅកន្លែងនោះសោះ ចំណែកឯឆៃក៏នាយមិនឃើញនាយនៅកន្លែងអង្គុយដែលទើបនាយប្រញាប់ដើរទៅសួរម្តាយទាំងមិនខ្វល់ពីមីនសូម្បីតែបន្តិច
«ម៉ាក់មិនដឹងទេ!តែមិញកូនShuaiShuaiគេនៅអង្គុយនៅត្រង់នេះតើ!» លោកស្រីក៏គាត់មិនបានដឹងដែលព្រោះមិញគាត់រវល់តែនិយាយលេងជាមួយអ្នកស្គាល់គ្នាមិនបានចាប់អារម្មណ៍ថារាងតូចទៅណានោះទេ
«ចឹងកូនចេញទៅរកShuaiShuaiនៅខាងក្រៅសិនហើយ!» ក្រោយពេលដែលឮម្តាយនិយាយបែបនេះហើយនាយពិតជាបារម្ភពីសុវត្ថិភាពរបស់រាងតូចខ្លាំងណាស់ក៏សម្រេចចិត្តចេញទៅខាងក្រៅកម្មវិធីទៅរករាងតូចភ្លាមៗតែម្តង តែបើនៅតែរកមិនឃើញទៀត.....
«ShuaiShuai!! អូននៅឯណា?មានឮបងហៅទេ? SHUAISHUAI!.....» គ្រាន់តែនាយដើរទៅដល់ចំណុចជិតមាត់ទឹកនេះភ្លាមកែវភ្នែកមុតស្រួចបានប្រទាក់ភ្នែកឃើញមនុស្សពីរនាក់កំពុងឈរថើបគ្នាធ្វើឲ្យបេះដូងរបស់នាយក្រាស់ស្ទើតែជ្រុះដល់ដីទៅហើយ កំហឹងដែលនៅក្នុងខ្លួនចាប់ផ្តើមឆេះកាន់តែក្តៅ នាយបានក្តាប់ដៃយ៉ាងជាប់រួចដើរទៅរកមនុស្សទាំងពីរនោះដូចហោះចឹងហើយក៏
Now
ឥឡូវនេះ
«ឯងចង់ធ្វើអីប្រពន្ធយើង?ឯងចង់ស្លាប់ហើយមែនទេហ្ហាស៎!!!» នាយក្រាស់មិនដឹងមកតាំងពីពេលណាទេគេបានហក់ទៅវាយឆៃចំកណ្តាលមុខយ៉ាងខ្លាំងធ្វើឲ្យនាយកម្លោះត្រូវដួលទៅលើស្មៅជាដំណំតែម្តង
YOU ARE READING
រឿង PROMISE🥀(ចប់)
Fantasyស្នេហាកើតឡើងពីទំនាក់ទំនង រវាងបងប្អូនចិញ្ចឹម ការមើលថែ យល់ចិត្តទុកដាក់ ផ្តល់ភាពកក់ក្តៅ នឹង ការសន្យា🥀 «បងប្រុសនឹងមិនទៅណាចោលអូនទេ តើមែនទេ?»🐱 «បាទ! បងសន្យាថា នឹងមិនទៅណាចោលអូននោះទេ»🦁 Bible x Build
Part 21 (ស្តាប់អូនបកស្រាយសិន)
Start from the beginning
