«បងប្រុសជួនអូនទៅបន្ទប់ទឹកបន្តិចបានទេ» មីនឃើញឱកាសល្អក៏លេងទឹកមុខគួរឲ្យអាណិតសុំឲ្យនាយក្រាស់ជួយជួនគេទៅបន្ទប់ទឹក ធ្វើដូចជាខ្លាចអ្វីក៏មិនដឹង
«អូនទៅខ្លួនឯងមិនបានមែនទេ?» នាយក្រាស់បែបមុនទៅនិយាយសួរគេច្បាស់តែម្តង
«ព្រោះអូនមិនហ៊ានទៅម្នាក់ឯងទេ អូនចង់ឲ្យលោកប៉ាជួនទៅក៏មិនបានព្រោគាត់រវល់និយាយគ្នាជាមួយលោកអ៊ុំទៀតទើបអូមិនចង់រំខាន ណា៎ៗៗ» គេនៅតែបន្តធ្វើចរិកញិកញក់មិនឈប់ហើយនៅរំអុកនាយរហូត
«បាន!!» ពេលដែលនាយក្រាស់ងាកមើលទៅកាន់XiaoShuaiនាយក៏បានឃើញគេកំពុងនិយាយសើចសប្បាយជាមួយនាយឆៃទៀតទើបនាយសម្រេចឆ្លើយយល់ព្រមភ្លាមៗទាំងមិនគិតច្រើនហើយនាយក៏ងើបឈរអស់កម្ពស់ហើយនាក៏បានហុចដៃឲ្យមីនធ្វើការអោបរឹតនាយតាមវិត្តដែលគេចង់រួចក៏ដើរចេញទៅមិនខ្វល់ពីរាងតូចដែលខំចាប់ជាយអាវរបស់នាយនោះទេ រាងតូចគេខំមើលទៅដំណើររបស់ស្វាមីទាំងភ្នែកចាប់ផ្តើមឡើង ក្រហមចង់យំបន្តិចចង់អីបន្តិច
«កុំខ្វល់អី!អូនចង់ទៅខាងក្រៅជាមួយបងទេ?» នាយឆ្លៀតពេលល្អមិនមានអ្នកនៅរំខានក៏បបួលរាងតូចចេញទៅខាងក្រៅតែពីរអ្នកតែម្តង
«ខ្ញុំ..ខ្ញុំ..» រាងតូចព្យាយមចង់ប្បដិសេធនឹងនាយឆៃដែលតែគេមិនដឹងជាយកលេសអ្វីមកនិយាយដោះសារនោះទេ នៅខ្លាចពេលដែលនាយក្រាស់ត្រឡប់មកវិញមិនឃើញគេនោះ ច្បាស់ជាមានរឿងមិនខាន
«មិនអីទេគ្រាន់តែទៅស្របខ្យល់អាកាសនៅជិតមាត់ទឹកខាងមុខនេះប៉ុណ្ណោះមិនអីទេតោះ!» មិនឲ្យរាងតូចប្រកែកបាននាយក៏បានចាប់អូសដៃរាងតូចដើរចេញទៅតែម្តង
#ខាងក្រៅកម្មវិធី
«ទីនេះបរិយាយកាសល្អដែរទេ?» គ្រាន់តែមកដល់ភ្លាមនាយឆៃធ្វើការសួរពីបរិយាកាសភ្លាម ពេលដែលនាយបានឃើញស្នាមញញឹមនៅលើផ្ទៃមុខរបស់រាងតូច
«អឺម!» រាងតូចងក់ក្បាល់តិចៗលាយឡំជាមួយស្នាមញញឹមសឹងតែធ្វើឲ្យអ្នកម្លោះរូបសង្ហារម្នាក់នេះខ្ទិចបេះដូងអស់ទៅហើយ
«ShuaiShuai មុខរបស់អូនប្រឡាក់អី?នៅត្រង់នេះ!!» កំពុងតែឈ្លួករង្វេងជាមួយសម្រស់របស់រាងតូចៗសុខៗនាយក៏បានប្រទាក់ភ្នែកឃើងមានអ្វីប្រឡាក់នៅនឹងថ្ពាល់ក្រពុំរបស់រាងតូច
YOU ARE READING
រឿង PROMISE🥀(ចប់)
Fantasyស្នេហាកើតឡើងពីទំនាក់ទំនង រវាងបងប្អូនចិញ្ចឹម ការមើលថែ យល់ចិត្តទុកដាក់ ផ្តល់ភាពកក់ក្តៅ នឹង ការសន្យា🥀 «បងប្រុសនឹងមិនទៅណាចោលអូនទេ តើមែនទេ?»🐱 «បាទ! បងសន្យាថា នឹងមិនទៅណាចោលអូននោះទេ»🦁 Bible x Build
Part 21 (ស្តាប់អូនបកស្រាយសិន)
Start from the beginning
