«តែអូនស្រៀវណាស់..!» រាងតូចនិយាយទាំងសម្លេងស្រើបស្រាលមើលទៅកាន់ប្តី
«សឺត! បងឈប់លេងហើយ» ថារួចនាយក៏ប្រញាប់ងូតទឹកឲ្យប្រពន្ធនឹងខ្លួនឯងរួចក៏នាំគ្នាចុះទៅខាងក្រោមដើម្បីញ៉ាំអាហារ
#តុអាហារ
ពួកគេនាំគ្នាញ៉ាំអាហារដូចសព្វមួយដងចឹងនាយ ក្រាស់គេនៅតែចាប់អាហារឲ្យប្រពន្ធរហូតទាល់តែប្រពន្ធប្រាប់ថាឈប់ទើបនាយចាប់ផ្តើមញ៉ាំខ្លួនឯងម្តង
«និយាយចឹងថ្ងៃនេះChengYu កូនមិនបាច់ទៅធ្វើការទេ!» លោកម្ចាស់ប្រាប់ទៅកាន់កូនប្រុសពេលកំពុងញ៉ាំអាហារទាំងទឹកមុខស្មើរ
«មានរឿងអីមែនទេលោកប៉ា?» នាយក្រាស់ទម្លាក់ស្លាបព្រាចុះរួចក៏ងើបមុខទៅសួរឪពុក
«យប់នេះនៅផ្ទះប៉ាក្មួយមីនគេមានរៀបចំកម្មវិធីជួបជុំគ្នាចឹងហើយគេក៏បានអញ្ចើញគ្រួសាររបស់យើងទៅចូលរួមទាំងអស់គ្នា នៅទីនោះក៏សម្បូរអ្នកមានអំណាចច្រើនដែលចឹងហើយប៉ាចង់ឲ្យកូនទាំងពីរចូលជាមួយគ្នាដើម្បីឲ្យពួកគេដឹងពីទំនាក់ទំនងរបស់ពួកកូនកាន់តែច្បាស់» លោកម្ចាស់គាត់ចង់បង្ហាញ XiaoShuaiឲ្យមនុស្សគ្រប់គ្នាស្គាល់ព្រោះកាលដែលកូនប្រុសពួកគាត់រៀបការជាមួយគ្នាគាត់មិនបានអញ្ចើញភ្ញៀវមកច្រើនណាស់ណានោះទេ ចំពោះសារព័ត៌មានក៏គាត់មិនបានឲ្យគេចាក់ផ្សាយដែលចឹងហើយពេលនេះជាឱកាសល្អដែលអាចធ្វើឲ្យមនុស្សគ្រប់គ្នាស្គាល់ថា អ្នកណាជាកូនប្រសារនឹងជាមនុស្សសំខាន់ដែលពួកគាត់បានលាក់មុខមកជាយូរឆ្នាំមកនេះ
«តែលោកប៉ាកូនសុំមិនចូលរួមបានទេ?ព្រោះនៅទីនោះសម្បូរអ្នកមានមុខមាត់ច្រើនណាស់កូនខ្លាចធ្វើឲ្យគ្រប់គ្នាខូចឈ្មោះដោយសារតែកូន» រាងតូចគេបដិសេធភ្លាមៗព្រោះគេមិនដែលបានចូលកម្មវិធីធំចឹងទេគេខ្លាចធ្វើឲ្យប៉ាម៉ាក់នេងស្វាមីខ្មាស់គេ
«មិនអីទេមានបងនៅក្បែរអូនហើយ អូនមិនចាប់បាច់ខ្លាចនោះទេ» នាយក្រាស់ប្រញាប់និយាយលួងលោមរាងតូចដើម្បីឲ្យគេបានកក់ក្តៅចិត្តបន្តិច នាយពិតជាសប្បាយចិត្តណាស់ដែលលោកប៉ាបានអនុញ្ញាតឲ្យXiaoShuaiទៅចូលរួមកម្មវិធីជាមួយនាយ ព្រោះរាល់ដងគាត់មិនដែលអនុញ្ញាតឲ្យរាងតូចចូលកម្មវិធីធំៗជុំគ្រួសារនោះទេ មិនមែនមកពីគាត់ស្អប់ឬក៏ខ្លាចគ្រួសារអាប់អោនកេរ្តិ៍ឈ្មោះទេ មកពីគាត់ខ្លាចរាងតូចគ្មានសុវត្ថិភាពក្រោយពេលដែលគាត់បើកបង្ហាញមុខគេច្បាស់ៗអាចនឹងមានមនុស្សគិតមិនល្អក៏ថាបាន តែពេលនេះគាត់អាចទុកចិត្តបានហើយ ពេលដែលគាត់បានមើលឃើញពីការការពាររបស់នាយក្រាស់ចំពោះរាងតូច
YOU ARE READING
រឿង PROMISE🥀(ចប់)
Fantasyស្នេហាកើតឡើងពីទំនាក់ទំនង រវាងបងប្អូនចិញ្ចឹម ការមើលថែ យល់ចិត្តទុកដាក់ ផ្តល់ភាពកក់ក្តៅ នឹង ការសន្យា🥀 «បងប្រុសនឹងមិនទៅណាចោលអូនទេ តើមែនទេ?»🐱 «បាទ! បងសន្យាថា នឹងមិនទៅណាចោលអូននោះទេ»🦁 Bible x Build
Part 19 (អូនចង់រៀនធ្វើម្ហូប)
Start from the beginning
