Part 19 (អូនចង់រៀនធ្វើម្ហូប)

Start from the beginning
                                        

«អ្នកម៉ាក់..!កូនចង់រៀនធ្វើម្ហូបឲ្យអ្នកគ្រប់គ្នាបានញ៉ាំម្តង!!» រាងតូចគេចង់រៀនធ្វើម្ហូបផ្គាប់ចិត្តស្វាមី នៅពេលនេះអ្វីក៏គេមិនចេះដែលក្រៅពីការឆុងកាហ្វេ ព្រោះតែអ្នកផ្ទះនេះហាមគេពីនេះពីនោះរហូត

«មិនបាច់ធ្វើទេ!!» នាយក្រាស់ដើរចូលទៅក្នុងផ្ទះបាយទាំងស្លៀកឈុតគេងនៅឡើង ដោយតែពេលដែលគេបើកភ្នែកឡើងមិនឃើញប្រពន្ធទើបនាយប្រញាប់ចុះទៅរកគេតែម្តង រួចក៏ឮការសន្ទាររបស់ម្តាយនឹងរាងតូច

«លោកប្តី...!»រាងតូចធ្វើទឹកមុខគួរឲ្យអាណិត នេះមកហាមគេម្នាក់ទៀតហើយហ្ហេស៎

«មក! ទុកទីនេះឲ្យអ្នកម៉ាក់នឹងម៉ែដោះធ្វើទៅ!!ហើយអូនត្រូវមកជួយងូតទឹកឲ្យបងវិញ» នាយក្រាស់និយាយម៉ាត់ៗតែពាក្យចុងក្រោយនាយក៏អោនទៅខ្សឹបជិតត្រចៀករាងតូចតិចៗ

«អ្នកម៉ាក់..!» រាងតូចត្រូវបានប្តីអូសទៅខាងលើបាត់តែគេនៅតែមិនភ្លេចងាក់មុខទៅសុំជំនួយពីម្តាយដែរ

«ទៅតាមបងទៅ!ទីនេះម៉ាក់ចេះចាប់ចែងហើយ..!តែកុំភ្លេចចុះមកញ៉ាំអាហារផងណា» លោកស្រីឈរស្រែកប្រាប់ទៅកូនទាំងពីរទាំងស្នាមញញឹម ពេលដែលបានឃើញពួកគេបែបនេះ

#ក្នុងបន្ទប់

គ្រាន់តែមកដល់ក្នុងបន្ទប់ភ្លាមនាយក្រាស់ក៏ចាប់ទាញកាយប្រពន្ធចូលទៅក្នុងបន្ទប់ទឹកភ្លាមរួចក៏ចាប់ដោះសមហលៀកបំពាក់របស់ខ្លួននឹងរបស់រាងតូចទៀតផង

«បងដោះខោអាវអូនធ្វើអី?អូនងូតទឹករួចហើយ!!» រាងតូចរហ័សចាប់ដៃស្វាមីជាប់ព្រោះខ្លួនគេបានងូតទឹករួចហើយមិចក៏នាយមកដោះខោអាវរបស់គេធ្វើអីទៀត

«ងូតទឹកជាមួយគ្នានោះអី!» មិនឲ្យរាងតូចប្រកែកបាននាយក៏ចាប់គេចូលទៅអង្គុយក្នុងអាងជាមួយគ្នាតែម្តង ដៃមឹងក៏ចាប់ផ្តើមស្ទាបអង្អែលរាងកាយរបស់ប្រពន្ធចុះឡើង

«អ្ហឺស៎លោកប្តី អឹក...!បងចង់ធ្វើអី...» រាងតូចថ្ងូរឡើងតិចៗពេលប្តីធ្វើការអង្អែលដងខ្លួនរបស់គេស្ទើគ្រប់កន្លែង

«បងគ្រាន់តែអង្អែលខ្លួនប្រពន្ធរបស់បងយ៉ាងមិច?» នាយនៅតែបន្តការស្ទាបមិនឈប់សោះទោះមិនបានធ្វើអ្វីលើសពីនេះក៏នាយអស់ចិត្តដែរ

រឿង PROMISE🥀(ចប់)Where stories live. Discover now