ភាគ: ១៩

Zacznij od początku
                                    

" មួយរយះពេលខ្លី ឆ្លៀតពេលទៅហ្វាមផង អ្នកម៉ាក់ចុះម៉ាក់កូន? " ជុងហ្គុកងាកមកតបសម្តីនិងម្តាយធំ មកលើកនេះមិនមែនមកលេងតែម្យ៉ាងទេ ព្រោះមានកិច្ចការត្រូវធ្វើ ចដ្យន្តអីជួនពេលហ្វីយ៉ាវិស្សមកាលល្មម នាងក៏ដុកដាន់ ទាមទាម មកតាមដែរ។

" ម៉ាក់កូន នាងទៅប៉េកាំង "

" អូហ៌!! បាទអ៊ីចឹងកូនផ្ញើហ្វីយ៉ាផង កូនងូតទឹកមួយ ក៏ឆ្លៀតទៅ
ក្រុមហ៊ុនបន្តិច "

" ចាសកូន គេងលក់ស្រួលណាស់ហ្ន៎!! នាងល្អិត បែកយូរធំម្លេះចៅយាយ សឺត!! " ក្រោយកូនប្រុស ចេញទៅផុត លោកស្រីមីនទាញភួយគ្របឱ្យចៅស្រី អង្គុយមើលមុខចៅស្រី ស្ទាបអង្អែលថ្ពាល់នាង រួចឱនថើបថ្ពាល់នាង ពោពេញដោយក្តីស្រឡាញ់ ត្បិតថាមិនសូវបានជួបចៅស្រីក៏ពិតមែន តែគាត់ស្រលាញ់ចៅខ្លាំងណាស់ មើលតែទឹកមុខ របស់គាត់ ស្តែងបង្ហាញចេញមកឱ្យដឹងថា គាត់មានក្តីសុខប៉ុណ្ណា ពេលបានជួបចៅ។

ម៉ោង៨:០០យប់...
សន្ធឹកឡានឡាំប៊ូហ្គីនី ពណ៌ខ្មៅ បានបើកចូល មកឈប់សំចត
នៅខាងមុខវិមានមីន រាងក្រាស់ឈានជើងចុះពីលើឡាន ដៃរបស់គេមានកាន់ថង់សម្លៀកបំពាក់ បោះជំហានចូលមកខាងក្នុងវិមាន សភាពក្នុងវិមាន ស្ងាត់ជ្រងំ ទើបនាយកំលោះក្រឡេកឆ្វេងស្តាំ រកមើលអ្នកម៉ាក់ និងកូនស្រី ភ្លាមនោះអ្នកបម្រើក៏រត់ចេញមក ទទួលរាក់ទាក់ម្ចាស់តូច ៖

" ចាំខ្ញុំជួយកាន់ម្ចាស់តូច " អ្នកបម្រើក្នុងវិមានធំ រត់ចេញមកឱនលំទោនក្រោយឃើញ ម្ចាស់តូចចេញមក នាងក៏រត់មកបម្រុងនិងជួយកាន់ថង់ នៅនិងដៃម្ចាស់តូច តែត្រូវនាយបដិសេធ។

" មិនអីទេ នេះគ្រាន់តែជាថង់សម្លៀកបំពាក់កូនយើង បងមានអ្វីធ្វើ ក៏ទៅធ្វើចុះ ឯណាអ្នកម៉ាក់ និងហ្វីយ៉ា "នាយសង្ហាឈប់ទ្រឹងមួយកន្លែង ភ្នែករំពៃរកមើលកូនស្រីតូចបណ្តូលចិត្តដដែល។

" ពួកគាត់នៅអាងទឹក ខាងក្រៅវិមាន " អ្នកបម្រើឱនមុខចុះតបសម្តីនិងម្ចាស់តូច ដោយកាយវិការក្លបខ្លាចបំផុត។

" ថ្មើរនេះហើយ ទៅអាងទឹកធ្វើអី? "

" ចាំខ្ញុំទៅហៅគាត់មក "

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Opowieści tętniące życiem. Odkryj je teraz