ភាគ: ១៨

En başından başla
                                    

" ញ៉ាំទៅណា ប៉ាសុំនិយាយទូរស័ព្ទបន្តិច កូនឆ្លាត សឺត "
ឆ្លៀតឱកាសដែលកូនស្រីកំពុងញ៉ាំអាហារ ពេលព្រឹក ជុងហ្គុក្រោកចេញមកនិយាយទូរស័ព្ទ នៅរានហាលខាងមុខផេនហោស៍ ឈរជ្រែងហោរប៉ាវខោរ ចុចខលចូលលេខបងប្រុស។

( អឡូប្រុសតូច មានការអ្វី? ) នាមជាបងប្រុសធំ កំពុងតែគេងឱបស្រីតូចភរិយា ក្នុងកប៉ាល់ធំល្វឹងល្វើយ បើកបរលើផ្ទៃទឹក
តម្រង់ទៅកោះកណ្តាលសមុទ្រ ក្រោយឮសំឡេងទូរស័ព្ទរោទ៍ យ៉ុនហ្គីក៏ចាប់ យកមកមើលរួចលើកនិយាយ ជាមួយប្អូន។

" បងមានវិធីលួងលោកហ្វីយ៉ា ឱ្យនៅជាមួយបង៣ថ្ងៃសិនបានទេ ខ្ញុំត្រូវឡើងទៅអូស្ត្រាលីថ្ងៃនេះ " ខលទាក់ទងទៅបងប្រុសលើកនេះមានតែរឿងម្យ៉ាង ពឹងបងផ្ញើមើលកូនស្រីគាត់វិញ ហៅបងប្រុសមកទទួល លួងលោមកូនស្រីពៅទៅវិមានសិន រយះពេល៣ថ្ងៃក្រោយ នាយនិងត្រឡប់មកយកកូន តាមការសន្យា ទាំងដែលហ្វីយ៉ាជាកូន បងប្រុសក៏ដោយ។

( បងនិងហ្វីឡា មកកោះបាត់ហើយ ចំណែកយ៉ុនណានៅ
ជេជូ ឱណា យកនាងទៅជាមួយផង វិសម្សកាល នាំនាងទៅលេងអ្នកម៉ាក់ផង ណាមួយអ្នកម៉ាក់ ក៏ប្រហែលជានឹកចៅស្រីគាត់ ខ្លាំងណាស់ហើយ ) កប៉ាល់មិនទាន់បើក ដល់កោះទេ ទើបតែចេញដំណើរពីជេជូទៅប៉ុណ្ណោះ តែក្នុងនាមជាបងប្រុស មកកោះម្តងៗចង់ស្វីតតែពីរនាក់ភរិយា មិនខ្ចីបបួលយកកូនមកតាមទេ ខណៈដែល លោកម្ចាស់មីន គេងឱបក្រសោបភរិយាតូចជាប់ប្រាណ ព្រោះមុននេះទើបតែចំណាយកម្លាំង ហាត់ប្រាណពេលព្រឹករួច។

" បងប្រុស បងក៏ដឹងថាខ្ញុំត្រូវទៅមើលការខុសត្រូវនៅហ្វាម មិនដាច់ចិត្តទុកនាង ផ្ញើនៅអ្នកម៉ាក់ទេ " មូលហេតុមិនចង់យកកូនទៅព្រោះឆ្លៀតពេល ចូលប្រជុំនៅសុីដនីយ៍រួច ក៏ហួសទៅហ្វាម ផ្ទះចម្កាមើលការផលលិតស្រាក្រហម រស់ជាតិថ្មី ដែលត្រៀម
ដាក់បញ្ចេញលក់លើទីផ្សា។

( យកនាងទៅផងទៅ បងចង់ឱ្យនាងបានលម្ហែកាយខ្លះ នាងមិនធ្វើទុកឯងទេ ជឿបង បានហើយណាបងរវល់ បងបិទហើយ សុខសប្បាយតាមផ្លូវ ) ច្រមុះស្រួចឱនថើបថ្ពាល់ភរិយាដែលគេងកៀកកើយ លើទ្រូងមាំគេ ដោយតបសម្តីលួងចិត្តប្អូនប្រុសវិញ ឱ្យប្អូនប្តូរចិត្ត នាំកូនស្រីពៅទៅតាមដែរ និយាយចបយ៉ុនហ្គីក៏ផ្តាច់ប្រព័ន្ធ ទូរស័ព្ទ។

" បងប្រុស ឈប់!! ពុទ្ធោអើយ ចាស់ហើយចង់ធ្វើកំលោះក្រមុំដល់ណា យ៉ាប់ណាស់ បើប្រាប់ប្អូនថា នាំស្រីហ្វីទៅសម្ងំយកក្មួយប្រុសទៅថា តាចាស់នេះ " អ្នកកំលោះឈ្លីក្បាលខ្លួនឯង ពិបាកបែងចែក ព្រោះនៅអូស្ត្រាលី មានកិច្ចការច្រើន ត្រូវរ៉ាប់រង បន្ទាប់ពីនិយាយ ឆ្លងឆ្លើយជាមួយលោកប៉ារួច នាយកំលោះ ក៏ដើរត្រឡប់ ចូលមកខាងក្នុងវិញ ស្រាប់តែឃើញស្រីតូច កូនស្រីពៅគេងលើតុអាហារ ដៃកាន់កែវទឹកដោះគោ ដែលញ៉ាំសល់ពាក់កណ្តាល។

" អា៎វ!! គេងលក់ហើយហ្អេស? ជុប!! គួរឱ្យស្រលាញ់ដល់ហើយ
ស្រីក្មេង របស់ប៉ា "


______
និពន្ធដោយ: មីនស៍ហ្វា

To be continue

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Hikayelerin yaşadığı yer. Şimdi keşfedin