ភាគ: ១៨

Start from the beginning
                                    

" អូខេបាទ ព្រះនាងតូចចង់ញ៉ាំអីដែរបាទ? " ប្រុសកំលោះបង្វិលនាឡិការ មើលម៉ោងត្រូវចេញដំណើរ គិតថាអាចពន្យាពេលទៅថ្ងៃត្រង់ក៏បានដែរ ក៏ដោយសារ នាយធ្វើដំណើរទៅ តាមយន្តហោះប្រាយវេត អ៊ីចឹងហើយ កាលវិភាគហោះហើរថ្មើរណាក៏បានដែរ គ្រាន់តែខលប្រាប់អេហ្វ ត្រៀមគ្រប់យ៉ាងជាការស្រេច ជុងហ្គុកបានយល់ព្រម ធ្វើអាហារឱ្យកូនស្រីញ៉ាំ នាយក្រោកអស់កម្ពស់ ពរកូនស្រៅក្នុងដៃ យកនាងមកអង្គុយរងចាំនៅតុអាហារ បើកថែប្លែត ឱ្យនាងមើលរឿងតុក្កតាមនុស្សយន្តរួច ដកខ្លួនចូលផ្ទះបាយ មូលដៃអាវ ពាក់អៀមធ្វើម្ហូប បើកទូទឺកកក ត្រៀមធ្វើអាហារ ផ្គាប់ចិត្តកូនស្រីពៅ។

" បាយឆាសាច់ក្តាម និងពងទាជៀនជ័រភ្នៅ ហិហិ "

" ចាំប៉ាធ្វើឱ្យញ៉ាំ "

លោកប៉ាសង្ហា កំពុងតែធ្វើអាហារពេលព្រឹក ផ្គាប់ចិត្តស្រីក្មេង កូនស្រីបណ្តូលចិត្តតែមួយ ហ្វីយ៉ាញញឹមញែម ក្រោយពេលបង្អាក់ អូសបន្លាយដំណើរ លោកប៉ា មិនឱ្យលោកប៉ាទៅអូសស្ត្រាលី តាមកាលកំណត់បាន នាងចតដៃទប់និងចង្កា អង្គុយសម្លឹងផែនខ្នង លោកប៉ាពីចម្ងាយទៅ យ៉ាងមានក្តីសុខ ពេលលោកប៉ាតាមចិត្តនាងគ្រប់បែបយ៉ាង។

មិនយូរប៉ុន្មាន អាហារដែលកូនស្រីបាន កម្មង់ឱ្យចម្អិន ក៏បានធ្វើវារួចរាល់ លើកយកមកដាក់ខាងមុខកូនស្រី នាយសង្ហាដោះអៀមធ្វើម្ហូប ចេញពីខ្លួន ទុកដាក់នៅកន្លែង ដែលមានរបៀបរៀបរយ ដើរទៅបើកទូរទឹកកក ចាក់ទឹកដោះគោស្រស់មួយកែវឱ្យកូនស្រី ញ៉ាំក្រោយទទួលទាន អាពេលព្រឹករួច។

" លោកប៉ាមិនញ៉ាំជាមួយកូនយ៉ា ទេហ្អេស? " ស្រីតូចសម្លឹងមុខ
លោកប៉ា ដោយមានការងើយឆ្ងល់ លោកប៉ាចម្អិនអាហារឱ្យនាងញ៉ាំរួច បែរជាអង្គុយមើលមុខនាងទៅវិញ។

" ញ៉ាំចុះ ត្រឹមប៉ាអង្គុយ មើលមុខកូនស្រីញ៉ាំ ក៏ប៉ាឆ្អែតជំនួសដែរ " ដៃមាំឈោងទៅអង្អែលក្បាលកូនស្រី ព្រោះនាងជាក្មេងឆ្លាតចេះ គួរឱ្យស្រឡាញ់ដូចនេះ ទើបគេមិនចង់ឃ្លាតកាយនាង ទៅណាឆ្ងាយ។

" អ្ហឹម...ឆ្ងាញ់ណាស់ ប៉ាតូច កូនចូលចិត្ត ហិហិ " នាងល្អិត ដួសបាយឆារសាច់ក្តាម ស្នាដៃលោកប៉ាសង្ហាធ្វើឱ្យញ៉ាំ ដាក់ចូលមាត់ទំពាញ៉ាំ យ៉ាងមានក្តីសុខ ភ្លេចអស់ទុកកង្វល់ ធ្វើឱ្យអ្នកជាលោកប៉ា លេចស្នាមញញឹមផ្អែម ដាក់កូនស្រី ក្រោកអស់កម្ពស់រួច
ប្រាប់នាង ៖

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now