ភាគ: ១៧

Start from the beginning
                                    

" អឹប!! តោះពួកយើងឆាប់ទៅ ប៉ាជូនកូនទៅវិមានវិញណា "
ទម្លាប់ហ្វីយ៉ា នៅជាមួយប៉ាយ៉ុនស៍របស់នាង លោកប៉ានាងតែងក្រងសក់ទីទុយ មួយចំហៀងជាស្ទាយកូនក្មេង ខ្យូតគួរឱ្យស្រឡាញ់ ទើបជុងហ្គុកធ្វើដូចបងប្រុសធ្លាប់ធ្វើ នាងតូចអង្គុយទល់មុខកញ្ចក់ ញញឹមមើលលោកប៉ាក្រងសក់ឱ្យនាង រួចរាល់ហើយអ្នកកំលោះ ក៏លើកពរកាយតូចក្នុងដៃ ចុះមកជាន់ខាងក្រោមនៃផេនហោស៍។

" ចុះលោកប៉ាចង់ទៅណា? " ចុះតាមកាំជណ្តើរ មកជាន់ខាងក្រោម ឮសម្តីលោកប៉ានិយាយឆ្លងឆ្លើយ ជាមួយនាងទំនងដូចជាចង់ចេញទៅខាងក្រៅ ដោយយកនាងទៅទុកនភវិមានមីន
ក៏ប៉ុន្តែថ្ងៃនេះជាវិសម្សកាល សាលារៀន នាមិនរៀនទេ ឈប់សម្រាក២សប្តាហ៍។

" គឺថា ព្រឹកនេះប៉ាត្រូវឡើងយន្តហោះ ទៅអូស្ត្រាលី មើលការខុសត្រូវនៅផ្ទះហ្វាម ក៏ឆ្លៀតពេល មានប្រជុំនៅទីនោះផងដែរ "
រាង្គក្រាស់ពរកូនបម្រុង តម្រង់ទៅរកទ្វារ បំណងចាកចេញពីផេនហោស៍ តែត្រូវបង្អាក់ដំណើរ ដោយប្រយោគសំណួរកូនស្រី នាយកំលោះឈប់ទ្រឹងមួយកន្លែង តបសម្តីកូនស្រី ដោយមានហេតុផលច្បាស់លាស់។

" កូនមិនឱ្យប៉ាតូចទៅទេ អ្ហឹក!! " មួយរយះនេះ បានប៉ាតូចថ្នមថ្នាក់
ដូចកែវភ្នែក នាងតូចបញ្ចេញ ចរិតញិកញក់ រំអួយខុសពីចរិតធម្មជាតិ កាលពីមុនមិនសូវយល់ចិត្តថ្លើម លោកប៉ា តែពេលនេះតាមលោកប៉ា ស្អិតជាប់ជានិច្ច។

" ប៉ាទៅ៣ថ្ងៃប៉ានិងត្រឡប់មកវិញ អូខេទេបាទ"

" អត់អូខេទេ កូនយ៉ានឹកប៉ាតូចហ្អឹក!! "

" ក្មេងល្អស្តាប់ប៉ាណា ប៉ាទៅមានធុរៈ ប៉ានិងឆាប់វិលមកជួបកូនស្រីប៉ាវិញ តាមសន្យា " ធ្វើធុរៈត្រឹម៣ថ្ងៃប៉ុណ្ណោះ ជុងហ្គុកដើរតម្រង់មករកសាឡុងវិញ អង្គុយពន្យល់ហេតុផលកូនស្រីពៅ ឱ្យនាងរៀនយល់ពីចិត្តលោកប៉ា មិនចង់បែកក៏មិនចង់ឃ្លាតពីនាងដែរ តែចិត្តមួយត្រូវតែដាច់ចិត្តខ្លះ ព្រោះភារៈកិច្ចចាំបាច់ពិតមែន។

" ប៉ាតូចឈប់ស្រលាញ់ ក្មេងតូចដូចជាកូនហើយហ៏? "
រាងតូចកិលខ្លួនឡើងមកអង្គុយលើ ភ្លៅមាំលោកប៉ាដៃតូចក្រសោប
មុខលោកប៉ា ឱ្យសម្លឹងមើលកែវភ្នែកនាង ព្រិចញាប់ៗពេបមាត់ ធ្វើមុខម៉ក់ៗ គួរឱ្យក្នាញ់ គួរឱ្យស្រលាញ់ដាក់លោកប៉ា។

" អ្នកណាថាឈប់ ស្រលាញ់ គឺប៉ាស្រលាញ់កូនណាស់ សឺត!! ពៅមាស សំណព្វចិត្តប៉ាតូច "សម្តីទន់ភ្លន់ លួងលោមកូនស្រី អង្អែលក្បាលនាង សម្លឹងមើលកែវភ្នែកមូលក្រឡង់ រលីងរលោងជាប់ដោយទឹកភ្នែក ជាកែវភ្នែក ចង់ហាមឃាត់គេទុក។

" តែអាប៉ាទៅចោលកូនយ៉ា ៣ថ្ងៃស្មើនិង៣ឆ្នាំ សម្រាប់យ៉ាយ៉ាណា ហ្អឹក!! " ឫកពាម្ញ៉ិកម្ញក់ដាក់លោកប៉ា ពេបមាត់យំសសិត មិនចេញទឹកភ្នែក យកដៃអង្អែលដើមទ្រូងលោកប៉ា ដាក់ក្បាលកៀកកើយដើមទ្រូងលោកប៉ា ន៊ចូលតូកម្សត់រៀបរាប់
ដាក់លោកប៉ា ចង់ឱ្យគាត់ អាណិតក្មេងតូច ភ្នែកខ្មៅដូចជានាង។

" ហ្អឺស!! អ្នកណាបង្រៀនឱ្យនិយាយ ចេះម្លេះ? តូចតែខ្លួនសម្តី
ដូចមនុស្សចាស់ "

______
និពន្ធដោយ: មីនស៍ហ្វា
( cmt អ្នកអាន អ៊ែតមីនបានអានទាំងអស់
គ្រាន់បានតបខ្លះអត់ខ្លះ)

To be continue

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now