ភាគ: ១៧

Start from the beginning
                                    

" កូនឈឺណាស់ អ្ហឹក!! " ហ្វីយ៉ាទ្រហោយំ ពេបមាត់ បន្លឺហៅលោកប៉ា នាងយកដៃស្ទាបក្បាល ត្រង់ចំណុចដែលបោកក្បាលនិងការ៉ូ រមៀលធ្លាក់មក ស្ទើរបាក់ចង្កេះ ស្ទើរតែពកក្បាល។

" កុំយំកូន កុំយំបាត់ឈឹង ប៉ាសុំទោស " អ្នកកំលោះស្ទុះស្ទាចោលពែងកាហ្វេ មកត្រកង លើកពរកូនស្រី នៅនិងដៃ ដើរមករកសាឡុង អង្គុយលួងលោមនាង អង្អែលក្បាលនាង ផ្លុំខ្យល់ត្រង់កន្លែងបោកក្បាល និងការ៉ូ មុននេះដោយអង្អែលតិចៗ។

" មុននេះកូនគេងយល់សុបិន្ត "

" សុបិន្តឃើញអ្វី? "

" គឺសុបិន្តឃើញកូនឡើងដើមឈើ រួចក៏ជាន់ខុសមែកឈើធ្លាក់ពីលើដើមឈើ អ្ហឹក!! " រាងតូចញីភ្នែកខ្លួនឯង ពេបមាត់រៀបរាប់ប្រាប់លោកប៉ា ថាមុននេះនាងយល់សុបិន្ត ឡើងដើមឈើ តែគួរឱ្យស្រាយនាងជាន់ខុសមែងឈើ ធ្វើឱ្យធ្លាក់ពីលើដើមឈើ ជាក់ស្តែងនាងក៏រមៀលខ្លួន ធ្លាក់ពីលើគ្រែដូចគ្នា ធ្វើឱ្យជុងហ្គុកសើចដើមក ក្រោយស្តាប់កូនរៀបរាប់។

" ហ្អឺស!! តែជាក់ស្តែងកូនធ្លាក់ពីលើគ្រែ " ជុងហ្គុកអស់សំណើចនិងសុបិន្ត របស់កូនស្រី វាពិតជាកំប្លែងណាស់ នាងស្រាប់តែធ្លាក់ពីលើដើមឈើ ចំណែកខាងក្រៅ ការយល់សុបិន្ត នាងគេងមិនប្រយ័ត្ន រើខ្លួនរហូតដល់ រមៀលចុះពីពូក ធ្លាក់ពីលើពូក បោកក្បាលនិងការ៉ូ ឈឺចុករោយខ្លួនប្រាណ ថែមទៀត។

" អាប៉ា...ប៉ាសើចកូន អ្អឹក!! អ្អឹក!! " នាងតូចក្តាប់មាត់ ពេប
ទ្រហោយំកាន់តែខ្លាំង មនុស្សចាស់អី ចូលចិត្តញ៉ោះកូនក្មេងបន្ថែមម្លេះ នាងធ្លាក់ពីលើពូក មិនមែនជារឿងលេងសើចទេ នាងឈឺចុករោយខ្លួនប្រាណ ខ្លាំងណាស់ កោតលោកប៉ាចេះសើច កូនស្រីខ្លួនឯងទៅកើតដែរ នាងងរងហើយ នាងខឹងហើយ ចាំមើលទៅ។

" អូហ៌!! អូហ៌!! ប៉ាថាលេងទេតើ មោះអឹប!! ចាំប៉ាងូតទឹកឱ្យណា
អូខេទេបាទ? "

" ចាស អគុណលោកប៉ា ជុប!! ម័រនីងឃីប៉ាប៉ា ហិហិ "

តួនាទីជាលោកប៉ា ក្រោយងូតទឹករៀបចំខ្លួនឱ្យកូនស្រីរួច បំណងជូននាងទៅវិមានមីន ព្រោះសប្តាហ៍ថ្មីនេះនាងសម្រាក
ពីសាលារៀន ម្ចាស់តូចគិតថាវិសម្សកាលអ៊ីចឹង កូនស្រីអាចនិងទៅសម្រាកលម្ហែកាយនៅ រីស៊តលើកោះ ទើបប្រញាប់ប្រញាល ជូនកូនទៅវិមានមីន ក៏ប៉ុន្តែ ៖

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now