ភាគ: ១៥

Start bij het begin
                                    

" ជារបស់កូនយ៉ា ចាំម៉ាក់ប្រាប់បងសារ៉ា យកវាទៅរៀបចំដាក់បន្ទប់កូនណា " យ៉ុនហ្គីឈរឱបកៀកស្មាហ្វីឡា ញញឹមសម្លឹងមើលកូនស្រីកំពុងតែយកដៃ ឱបក្រសោបកាដូរ ចេញពីក្តីស្រឡាញ់ ប៉ាតូចរបស់នាង ហ្វីយ៉ាងើបសម្លឹងមើលមុខស្វាមីញញឹមដាក់ស្វាមី ដាក់ក្បាកផ្អែកដើមទ្រូងគេ។

" ហ្អឹក!! ហ្អឹក!! ចាសអគុណអ្នកម៉ាក់ " ម្រាមតៃតូចល្អិត ស្ទាបអង្អែលប្រដាប់ក្មេងលេង និងផ្កាកុលាប១០០ទង ឱនស្រង់កន្លិនវា ដោយងាកមកញញឹមទាំងទឹកភ្នែក ដាក់លោកប៉ាអ្នកម៉ាក់បង្កើតរបស់នាង ទោះបីជាប៉ាតូចមិននៅ ក៏នាងពេញចិត្តនិងកាដូររបស់គាត់ដែរ នាងត្រេអរសប្បាយចិត្តខ្លាំងណាស់។

" ប៉ាតូចរ៉ូមែនទិចម្លេះ កូនច្រណែនអូនយ៉ា ចុះប៉ាធំអូនហ៏? ជុប!! កូនណាសុំជាកុលាប ដុល្លាបានទេចាស ហិហិ " នាងតូចយ៉ុនណាពេបមាត់ សម្តែងធ្វើជាច្រណែនប្អូន តែក្នុងចិត្តនាងសប្បាយចិត្តជំនួសប្អូនទៅវិញទេ ដែលបានកាដូរជាទីគាប់ចិត្តដូច្នេះ ទើបយ៉ុនណាងាកមកក្រសោបមុខ ប៉ាធំទាមទារការដូរពីប៉ាធំនាង ដោយថើបថ្ពាល់គាត់មួយខ្សឺតជាការយល់ចិត្តថ្លើម។

" ប៉ាក៏ត្រៀមមកដែរ ចាំបើកមើលពីរនាក់ " លោកម្ចាស់មីន បានខលសួរអេហ្វ ជាជំនិតដៃស្តាំប្អូនប្រុស មុនពេលនាំកូនស្រីទៅផេនហោស៍ អេហ្វផ្តល់ដំណឹងមកថាម្ចាស់តូច នៅផេនហោស៍ មិនបានមកធ្វើការ មើលខុសត្រូវនៅក្លឹបទេ ភ្លាមនោះមិនរងចាំយូរ លោកម្ចាស់មីន បើកឡានជូនកូនស្រីពៅ មកជួបប៉ាតូចរបស់នាង ពេលមកដល់សភាពក្នុងផេនហោស៍ស្ងាត់ជ្រងំ ងងឹតស្លុក ហ្វីយ៉ាបានប្រាប់លោកប៉ានាង ចង់ឱ្យគាត់ត្រឡប់ទៅវិមាន ចូលរួមកម្មវិធីសប្បាយបន្ត ជាមួយប៉ាធំវិញ នាងដឹងថាប៉ាតូចខឹងរង៉ក់ តែងតែបែបនេះ យ៉ុនហ្គីក៏យល់ស្របតាមកូនស្រី។

" ប៉ាប៉ា អ្ហឹក!! អ្ហឹក!! " មាឌតូចរត់ឆ្លេឆ្លា ពេញផេនហោស៍នាងរត់មកជាន់ខាងលើបន្ទប់គេងលោកប៉ា ក៏មិនឃើញវត្តមានលោកប៉ាដែរ ឃើញតែភាពទទេស្អាត នាងបន្តចុះមកខាងក្រោមវិញ រត់ទៅខាងមុខរានហាលម្តង បានឃើញលោកប៉ា អង្គុយនៅសាឡុងខាងក្រៅ ពាក់អាវឃ្លុំ ប៊ឺតបង្ហុយបារីមួយដើម ចោលភ្នែកសម្លឹងមើលទៅទីក្រុង ពេលរាត្រី។

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Waar verhalen tot leven komen. Ontdek het nu