ភាគ: ១៤

Beginne am Anfang
                                    

" ហិហិ គឺកូនភ្លេច " នាងក៏ស្ទុះទៅ យកតេឡេចុចបញ្ជា បើកភ្លើងក្នុងបរិវេនបន្ទប់ បំភ្លឺពន្លឺចែងចាំងពេញផ្ទៃបន្ទប់ នាងឈរមួយ
កន្លែញញឹមញញែម ដាក់លោកប៉ា ដូចរៀបឫកមិនត្រូវអ៊ីចឹង បន្ទាប់មកជុងហ្គុក ក៏បង្ហារបស់មួយ។

" កូនរកមួយនេះឬ? " នាយមិនមែនមកតែខ្លួនទទេនោះទេ ប្រអប់កាដូរព្រឹកមិញ គេបានរក្សាទុកវាយ៉ាងល្អ ទោះឡើងមករកនាង
នៅបន្ទប់ក៏ពិតមែន តែគេឆ្លៀតទៅយកកាដូរដែលទុកនៅឡាន យកមកសងម្ចាស់កាដូរវិញ។

" គឺគឺចាស មួយហ្នឹងហើយ ប៉ាតូច អគុណ ម្តេចវានៅ..."
នាងតូចបញ្ចេញស្នាមញញឹមស្រស់ ដើរទៅជិតលោកប៉ា
ទទួលកាដូរដៃពីរ ពីគាត់ ដោយមិនភ្លេចសួនាំលោកប៉ាថាហេតុម្តេច បានជាកាដូរនេះនៅនិងគាត់ទៅវិញ នាងខំរករហូតរើអីវ៉ាន់ខ្លះ ដើម្បីរកកាដូរនេះ ក៏ដោយសារតែនាងមិនទាន់បានបើកប្រអប់កាដូរ ថាសិស្សច្បងដែលរៀនជាមួយនាងឱ្យអ្វីមកនាងទេ។

" កូនបានធ្វើវាជ្រុះក្នុងឡានប៉ា កាលពីព្រឹកមិញ "

" កូនសុំទោសរំខានលោកប៉ាហើយ "

" ជាការដូរបានពីសាលាឬ? " ឃើញនាងទទួលកាដូរទាំងញញឹម នាយច្បាស់ជាគិតក្នុងចិត្តថា កាដូរនេះវាពិសេសដល់កម្រិតណា ដែលធ្វើឱ្យកូនស្រីដាច់បាយទឹក មិនចុះទៅរកញ៉ាំ សុខចិត្តរកប្រអប់កាដូរ សាមញ្ញមួយនេះ។

" គឺគឺ ជាកាដូរ..." ហ្វីយ៉ាឱបប្រអប់កាដូរនោះជាប់ទ្រូង ចង់តបលោកប៉ាវិញក៏ពិបាក ព្រោះនាងមិនដឹងថាត្រូវនិយាយបកស្រាយពីចំណុចណាមកមុនទេ នាងដឹងខ្លួនឯងថាកាលពីព្រឹកមិញនាងបាន និយាយកុសហលោកប៉ា ផ្សេងពីប្រអប់កាដូរមួយនេះ ខណៈអកប្បកិរិយាកូនសម្តេងដូច្នេះ ជុងហ្គុកយល់ការភ្លាម។

" មិនចង់ប្រាប់ប៉ា ក៏មិនអីដែរ " ទឹកមុខស្មើធេង ដូចមនុស្សចាស់ដែលត្រូវគេបោះបង់ចោល គ្រាន់តែសួរនាំនាងចង់ដឹងតិចតួច មិនដល់ថ្នាក់សុំមើលរូបរាងខាងក្នុងការដូរផង អ្នកកំលោះ មិនរងចាំចម្លើយពីកូន គេបង្វិលខ្លួនតម្រង់ទៅរកទ្វារបន្ទាប់ បើកទ្វាចេញរួចបិទវិញ ដោយមិននិយាយអ្វីមួយម៉ាត់ ទុកឱ្យកល្យាន ស្រីតូចគាំងនិងសកម្មភាព ព្រងើយកន្ទើយលោកប៉ា បន្លឺស្រែកហៅលោកប៉ា ទាំងហូរទឹកភ្នែក ៖

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Wo Geschichten leben. Entdecke jetzt