ភាគ: ១២

Start from the beginning
                                    

" បងមានការអី យ៉ុងជូន? " យ៉ុនណាមិនបាននៅចាំប្អូនស្រីទេខ្លាចថាប៉ាតូចមកមិនបានឃើញពួកនាង អាចនិងយល់ច្រឡំថាពួកនាង ជិះឡានក្រុងទៅផ្ទះមុន ដូច្នេះហើយនាងក៏ ចង្អុលប្រាប់ប្អូនស្រីជាសញ្ញាថា នាងទៅរងចាំប៉ាតូចមុន ក្រោយពេលហ្វីយ៉ា និយាយជាមួយយ៉ុងជូនរួច ចាំទៅតាមក្រោយក៏បានដែរ ចំណែកហ្វីយ៉ា ក៏ឈប់រងចាំយ៉ុងជូនរត់មក រួចបន្លឺសួរនាយតូច។

" នេះបងមានកាដូរឱ្យឯង " នាយតូចញញឹមញញែម រត់ត្រហេបត្រហប ដេញតាមនាងតូចទម្រាំតែនាងឮសំឡេងគេស្រែកហៅ យ៉ុងជូនបានប្រគល់កាដូរមួយឱ្យ ដល់ស្រីតូចជាកាដូរពិសេស សម្រិតសម្រាងខ្លាំងណាស់ នាងតូចក៏ទទួលដោយស្នាមញញឹម និងក្រែងចិត្ត ម្ចាស់កាដូរ។

" តែខ្ញុំគ្មានអ្វីឱ្យបងទេ "

" មិនអីទេ រីករាយថ្ងៃបុណ្យ នៃសេចក្តីស្រលាញ់ "

" ហ្វីយ៉ាកូន "

សំឡេងគ្រលរ ពីបុរសមានអំណាច មានមាឌមាំ សង្ហាលូយ
ឆាយស័ក្តិសមជាបុរស រៀបរយ មានឋានៈជាលោកប៉ា បានដើរសម្តៅមកជិតកូនស្រី ដោយបន្លឺសំឡេងហៅឈ្មោះនាងស្រទន់មានមន្តស្នេហ៍ ធ្វើឱ្យក្មេងតូចប្រុសស្រីទាំងពីរងាក មកតាមប្រភពសំឡេង ៖

" ចាសប៉ាតូច " ឫកពាហ្វីយ៉ា កំពុងតែឆ្លេឆ្លាទំនងដូចជាភ្ញាក់ផ្អើល និងវត្តមានលោកប៉ា នាងក៏បានបើកកាតាម ដាក់ប្រអប់កាដូរនោះចូលទៅក្នុងកាតាម យ៉ាងលឿនរហ័ស ខ្លាចលោកប៉ាស្តីឱ្យ ចំណែកឯនាយតូច យ៉ុងជូនវិញ រៀបឫកមិនទាន់ធ្វើមុខភិតភ័យ ចម្លែក។

" ជម្រាបសួរលោកអ៊ំ " លួចឱ្យកាដូរកូនស្រីគាត់ ត្រូវឳពុកគេមកទាន់ ខ្លួនឯងក៏រៀបឫកមិនទានឈរញ័រជើងភិតភ័យ ងើបមុខសម្លឹងមើល អ៊ំប្រុសចំពោះមុខ ដោយឱនក្បាលគោរព្ធគាត់បន្តិច ជាការគួរសម ទោះបីជានាយតូច ក្មេងក៏ពិតមែន តែនាយតូចជាក្មេង មានសីលធម៌ល្អក្នុងខ្លួន។

" បាទសួស្តី ថ្មើនេះហើយ ល្មមទៅផ្ទះសំបែង បានហើយ ពួកកូននៅជជែកគ្នាដល់ណាទៀត មិនគិតថាឃ្លានបាយខ្លះទេហ្អី? " សកម្មភាពលួចលាក់មុននេះ ជុងហ្គុកឃើញទាំងអស់ ដើម្បីកុំឱ្យក្មេងៗមានអារម្មណ៍ថាអៀនប្រៀន ឬរអៀសខ្លួន នាយកំលោះ ជ្រើសនិយាយពាក្យផ្សេង ដោយរាក់ទាក់ក្មេងប្រុសមិនស្គាល់មុខ ក៏ចម្លែកចិត្តដែរ នៅសុខៗក៏លេចក្មេងប្រុសរូបនេះពីណាមក ក៏មិនដឹង ទាំងដែលកូនស្រីភ្លោះ ភាគច្រើន មានមិត្តជាក្មេងស្រី បើតាមពួកនាងរៀបរាប់ប្រាប់ រយះពេលចូលរៀន១សប្តាហ៍នេះ។

" គឺគឺ..." យ៉ុងជូនអេះអុញ រកតបអ្វីអ៊ំប្រុសមិនចេះ គាត់សួរបែបស្រទន់ ទឹកមុខក៏ញញឹម មុននេះភ័យក្លាចគាត់មកទាន់ថាខ្លួន បានលួចឱ្យកាដូរកូនស្រីគាត់ផង នាយតូចញ័របបូរមាត់ឱនមុខចុះ តបសម្តីត្រដឹត និយាយមិនចេញកេះក្រចកដៃខ្លួនឯង។

" គឺមិត្តកូនសងសៀវភៅកិច្ចការ តោះលោកប៉ា បងជូនខ្ញុំទៅមុនហើយណា "ហ្វីយ៉ាយល់សាច់ការ ជាក្មេងឆ្លាតក៏មិនចង់ឱ្យយ៉ុងជូនត្រូវលោកប៉ា ចាប់បាន នាងក៏បង្វែសាច់រឿង ដើរមកស៊កដៃចាប់ ដៃលោកប៉ាអង្រួនតិចៗ ងើបមុខឡើងញញឹមស្រស់ បបួលលោកប៉ាទៅផ្ទះ ជៀសវាងលោកប៉ាសួរដេញដោលយ៉ុងជូនច្រើន។

" បាទ បាយ៍បាយ៍ហ្វីយ៉ា ជម្រាបលារលោកអ៊ំ "

" ហ្អឹម...ក្មេងប្រុសម្នាក់មុននេះជាមិត្តរបស់កូនឬ? "

" ចាស យ៉ុងជូនជាសិស្សច្បង ទើបតែផ្លាស់មកថ្មីៗនេះឯង ឮថាគាត់មានគម្រោងប្តូរលំនៅស្ថាន មករស់នៅក្បែរ វិមានមីនរបស់យើងផងណាលោកប៉ា " ជុងហ្គុកលើកពរកាយតូចក្នុងដៃដើរសម្តៅទៅរកឡានដែលសំចតមុខ ឃ្លោងទ្វារសាលាមានយ៉ុនណាអង្គុយបាំងក្រោយរងចាំពួកគេ ចំណែកនាងតូចហ្វីយ៉ាឱបកលោកប៉ា និយាយរៀបរាប់ប្រាប់លោកប៉ានៅសំណួរ ដែលលោកប៉ាសួរមុននេះ។

" ហ្អឹម..." តាមពិតទៅ នាយមិនចង់សួរដេញដោយកូនទេ តែដឹងស្រាប់ហើយ រឿងអ្វីក៏ដោយ ឱ្យតែកើតឡើងមកប្លែកៗនាយតែ
សួកូន ដូចជាការរាប់អានមិត្តថ្មី ត្រូវតែផ្តល់ដំណឹងប្រាប់នាយឬបងប្រុសជាមុន ព្រោះពេលខ្លះ មិនថាកូននាក់តូចឬនាក់ធំណាក៏ដោយ បើរាប់អានប៉ះមិត្តល្អ និងល្អ តែបើរាប់អានខុស វានិងខុសទាំងស្រុង ជាពិសេស សុវត្តិភាពរបស់កូនភ្លោះទាំងពីរជាចម្បង។

" ប៉ាតូច ម្តេចក៏យូរម្លេះកូនណាឃ្លានបាយ "

" ប៉ាសុំទោស "

______
និពន្ធដោយ: មីនស៍ហ្វា
( ប៉ាតូច ដឹងតែអន់ចិត្តហើយ ចាំមើលទៅ🤭)

To be continue

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now