ភាគ: ១១

Start from the beginning
                                    

" ប៉ាតូចចាស ទីនេះស្រស់ស្អាតណាស់ កូនក្មេងតូចដូចជាកូនគេឱ្យញ៉ាំដែរហ៏? " នាងល្អិតមិនបាន ចាប់អារម្មណ៍និងសម្តីមុននេះ ដែលលោកប៉ានិយាយចេញមកទេ នាងរវល់តែឈ្លក់វង្វេង គយគន់ទេសភាព ភ្លើងពណ៌បំភ្លឺផ្លេកៗ ពីលើស្កាយបារនេះទៅ នាងឆ្លៀតក្រឡេក សម្លឹងមើលជុំវិញខ្លួន ទីនេះមិនស័ក្តិសម ជាកន្លែងកូនក្មេង តូចដូចជានាងចូលមកបានសោះ ហ្វីយ៉ាងយកដៃក្តោបមាត់ ឱនទៅខ្សឹបប្រាប់លោកប៉ា។

" ហ្អឺស!! ហេតុអ្វីកូននិយាយដូច្នេះ? មានប៉ាតូចនៅទីនេះ អ្នកណាហ៊ានថ្លើមធំ ដេញកូនចេញទៅ កន្លែងនេះសម្រាប់មនុស្សធំក៏ពិតមែន តែកូនជាកូនប៉ា ជាក្មេងតូចពិសេសណាបាទ " ទោះស្កាយបារនេះ មិនស័ក្តិសមសម្រាប់កូនក្មេង ដូចជានាងចូល មកអង្គុយញ៉ាំអីក៏ដោយ ក៏លោកប៉ាម្នាក់នេះគិតថាសមបំផុតដែរ ព្រោះលើកទី១ដែលគេនាំកូនស្រី មកញ៉ាំអាហារ នៅកន្លែងបែបនេះ អ្នកដទៃចង់រិគន់យ៉ាងណាក៏តាមចិត្ត។

" សម្តីប៉ាតូចផ្អែមណាស់ ហិហិ ហេតុម្តេចមិនមានប្រពន្ធដូច
ប៉ាយ៉ុនស៍? " នាងចាប់ផ្តើមចូលចិត្ត ប៉ាតូចដោយមិនដឹងខ្លួនក្រោយដើរលេងជាមួយលោកប៉ា មួយថ្ងៃ លោកប៉ាមើលថែនាងណាស់ ថ្នាក់ថ្នមកូនដូចកែវភ្នែក កន្លងមកនាងមិនសូវក្បែរគាត់ ក៏ដោយសារគាត់ មិនសូវមានពេលវេលា ឱ្យនាងគ្រាប់គ្រាន់ ហ្វីយ៉ាញញឹមលិបភ្នែក រួចបន្លឺប្រយោគប្រៀបធៀប ប៉ាតូចនិងប៉ាបង្កើតរបស់នាង។

" បុរសសង្ហាដូចប៉ា មិនងាយយកប្រពន្ធទេ ចាំយកកូនធ្វើប្រពន្ធទេដឹង ចេះណាស់នាងល្អិត នេះកម្មង់ម្ហូបទៅបាទ កុំចូលចិត្ត ដេញសួរនាំបាពេក ពេលញ៉ាំអាហារ ហាមសួរនាំច្រើន " ជុងហ្គុកភាំងនិងប្រយោគកូនស្រី នាងជាក្មេងឆ្លាតសម្តៅសំដៅមួយម៉ាត់ៗ ចេះដូចមនុស្សធំពេញវ័យអ៊ីចឹង នាយកំលោះតបចម្លើយ បញ្ឆិតបញ្ឆៀង និយាយបន្លំលេងធ្វើមែន ខណៈដែលបុគ្គលិកស្កាយបារចូលខ្លួន ឱនលំទោនមកឈរក្បែរ បុរសមនអំណាច។

" ប៉ាតូចជាអ្នកកម្មង់មក អាហារដែលឆ្ងាញ់ បែបអឺរ៉ុបកូន
យ៉ាចង់ញ៉ាំណាចាស "

" អ្ហេ៎ប្អូន!! បងយកឈុតនេះ និងយកអាយស្គ្រីមរស់ជាតិ
វ៉ាន់នីឡា មួយឈុតទៀតផង អគុណ "

" ទទួលបានម្ចាស់តូច ថ្ងៃនេះម្ចាស់តូចមិនយកវ៉ាញទេហ៏ មានប្រែនចូលមកថ្មី ចង់ឱ្យម្ចាស់តូចសេត្តណាបាទ "

" មិនទេថ្ងៃនេះសុំបែបសុភាព ព្រោះមកជាមួយកូនស្រី " អ្នកកំលោះនិយាយខ្សឹប ប្រាប់ទៅបុគ្គលិកវិញ ព្រោះមិនចង់ឱ្យកូនស្រីឮ ស្តាប់ហើយមិនសប្បាយចិត្ត លោកប៉ាចង់ធ្វើជាសុភាពបុរសមួយថ្ងៃ។

" ទទួលបានទាន " បុគ្គលិកក៏ងក់ក្បាល ស្តាប់តាមម្ចាស់តូច។

" បាតូចតែងតែញ៉ាំវ៉ាញ នៅទីនេះមែនទេ ទើបលោកពូមុន
នេះសួរ បំណងណែនាំវ៉ាញប្រភេទថ្មី? " នាងល្អិតខ្លួនតូច ទម្លាក់ទឹកមុខស្រពោន ក្រោយស្តាប់ឮលោកប៉ាឆ្លើយឆ្លងសម្តីជាមួយបុគ្គលិកស្កាយបារ នាងក៏បានសួរដេញ រកហេតុផលពីលោកប៉ា នាងចង់ដឹងថាប៉ាតូចជាបុរស ហៃសូរចូលចិត្តកន្លែងលូយឆាយ ញ៉ាំវ៉ាញដូចនេះឬ?

" យូរៗប៉ាមកម្តង ជាមួយអ្នកជំនួញដូចគ្នា ក៏ចូលចិត្តតេស្ត
វ៉ាញជាការស្នើសុំពីម្ចាស់នៅទីនេះ ណាមួយប៉ាជាបុរសសម្បូរស្នេហ៍ កាន់ជំនួញវ៉ាញនិងស្រាក្រហម " ជុងហ្គុកឈោងដៃទៅអង្អែលក្បាលកូន នាងសួរដូចមិនសមសោះ ទាំងដែលគេជា អគ្គនាយក ក្រុមហ៊ុនផលលិតស្រាក្រហម នាំចេញក្ន្ងនិងក្រៅប្រទេស ជាពិសេសមានចម្ការទំពាំងបាយជូរទៀតផង ត្រឹមភ្លក់តេស្តរស់ជាតិស្រាក្រហម មិនជាបញ្ហាទេ នាយមានកិត្តយសត៊តេស្តជូន អ្នកជំនួយធំៗ រកសុីដូចគ្នា។

" សម្បូរស្នេហ៍អីទេ មុខប៉ាតូចដូចទន្សាយច្រើនជាង "នាងតូចផ្ទប់មាត់សើចដើមក ចម្អទឹកមុខលោកប៉ា ព្រោះមុខគាត់ខ្យូតគួរឱ្យស្រឡាញ់ ប្រៀបដូចជាសត្វទន្សាយអ៊ីចឹង។

" ក្នាញ់ណាស់ ងើបមកជិតប៉ាសុំថើបថ្ងាសកូន មួយខ្សឺត!! "
លោកប៉ាមិនខឹងយកទោសពៃរ៍កូន សប្បាយចិត្តពេលឃើញស្នាមញញឹមកូន គេសើចចេញធ្មេញទន្សាយ រួចបង្គាប់ឱ្យនាងក្រោកពីកៅអី ដើរមកជិតគេ តែត្រូវរាងតូចបដិសេធ ព្រោះបើបានឱកឆសលោកប៉ាថើបហើយ នាងច្បាស់ជាមិនរួចខ្លួន លោកប៉ាប្រហែលជាចាប់នាងញ៉ាំញី រហូតដល់ឆ្អែតឆ្អន់។

" អត់ទេ កូនអង្គុយត្រង់នេះរ៉ូមែនទិចជាង "

" ចេះណាស់ សម្តីចាក់ទឹកមិនលិច យប់នេះទៅគេងបន្ទប់ប៉ាណា ប៉ាសុំឱបថើប កូនមួយយប់ "

" ប៉ាតូចសុំអនុញ្ញាតពីប៉ាយ៉ុនស៍សិនទៅ "

_______
និពន្ធដោយ: មីនស៍ហ្វា

To be continue

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now