ភាគ: ១០

Start from the beginning
                                    

" កូនភ័យឬ? "

" គឺខ្ពស់ណាស់លោកប៉ា អ្ហាយ!! អ្ហឹក!! អ្ហឹក!! "

" ឱបប៉ាឱ្យជាប់មក កុំភ័យ " មុននេះអង្គុយកៅអី ម្ខាងម្ខាងតែពេលកន្ត្រក ផ្តើមវិលតាមចង្វាក់បទភ្លេងពីយឺតទៅលឿន រាងតូចផ្លាស់ទី ប្តូរខ្លួនមកអង្គុយលើភ្លៅលោកប៉ា ឱបកលោកប៉ាជាប់ ជុងហ្គុកញញឹម ក្រសោបកាយតូចកូនស្រីជាប់ទ្រូង។

" អ្ហាយ!! លោកប៉ា ហ្អឹក!! ហ្អឹក!! ទៅហើយ អ្ហាយ!! " មុនឡើងជិះរាងក្លាហាន តាំងចិត្តជាអ្នកខ្លាំង ហានជិះ ក៏ប៉ុន្តែពេលបានជិះ កន្ត្រកវិលបួនប្រាំជុំ ទើបដឹងថាវាគួរឱ្យខ្លាចដូចលោកប៉ាថាពិតមែន នាងមិនហ៊ាន សូម្បីតែបើកភ្នែកសម្លឹងទៅក្រោម ផ្ទប់ផ្អឹមមុខនិងដើមទ្រូងមាំលោកប៉ា ខ្ញាំជាយអាវលោកប៉ាជាប់។

" ហ្អឺស!! ប្រាប់អត់ជឿថា កុំចង់ជិះមិនជឿប៉ាទេ? " ជុងហ្គុកអង្អែលក្បាលកូនស្រី អស់សំណើចដើមក នាយផ្ទាល់ក៏ស្រៀវស្ញើបខ្លះដែរ តែនៅតាំងស្មារតី ខ្លាំងជាងកូនស្រី គ្រាន់តែមិនហ៊ានសម្លឹង មើលក្រោម បានវ៉ែនតាខ្មៅបាំងបិទ ទដ្ឋភាពពីទីខ្ពស់ទៅ។

" អ្ហាយ!! លោកប៉ា ហ្អឹក!! ហ្អឹក!! ស្រៀវណាស់ អ្ហាយ!! " ហ្វីយ៉ាស្លុតចិត្ត ស្រែកយ៉ៃៗ នាងភិតភ័យខ្លាំងណាស់ យំផងស្រែកផង ល្បឿនកន្ត្រក កាន់តែលឿនថ្វេដង នាងកាន់តែស្រែក ខ្លាំងជាង មុនរហូតដល់បទភ្លេងបញ្ចប់។

ក្រោយកន្ត្រកឈប់វិល បុគ្គលិករងចាំចាប់កន្ត្រក បញ្ឈប់រាល់សកម្មភាព ដើម្បីឱ្យអ្នកផ្សេងចូលជិះម្តង ហ្វីយ៉ារត់ចេញពីកន្ត្រកយ៉ាងលឿន សំដៅទៅកៅអី អង្គុយសម្រាកក្បែរនោះ អួលដើមក ក្អួតចង្អោរ ក្នុងពេលតែមួយ ៖

" អ៊ួក!! អ៊ួក!! " ចុះពីកន្ត្រកភ្លាម អ្នកក្លាហាន ខ្លួនតូចរត់មកក្អួតចង្អោរក្បែរកៅអី អង្គុយលេងជិតកន្ត្រកហោះ ហ្វីយ៉ារឹតបំពង់កខ្លួនឯង ប្រឹងក្អួតចង្អោង ដល់ថ្នាក់មុខក្រហម រងាលឃើញដូច្នេះ លោកប៉ាក៏រត់មក ជួយរឹតខ្នងកូនស្រី។

" កូនទៅរួចដែរទេ យ៉ាយ៉ា "

" កូនអូខេលោកប៉ា អ៊ួក!! អ៊ួក!! "

" ចាំត្រង់នេះ ប៉ាទៅទិញស្ករឱ្យញ៉ាំ " លោកប៉ាឆ្លេឆ្លាដកកូនកន្សែងដៃតូចមួយ ចេញពៅហោរប៉ាវខោរ មកជូតមាត់កូនស្រី នាងប្រឹងក្អួតរហូត បែកញើសថ្ងាស មុខស្លេកស្លាំង ជុងហ្គុកអង្អែលក្បាលកូនរួច ក៏រត់ទៅហាងក្បែរនោះ មានលក់អាហារសម្រន់ និងរបស់ញ៉ាំផ្អែមៗ ទ្រាប់ពោះ នាយក្រឡេកឃើញស្ករសម្លី ក៏សម្រេចចិត្តថាទិញ យកទៅឱ្យកូនស្រីញ៉ាំកាត់បន្ថយ ក្អួតសិន បន្ទាប់មកក៏ រត់ត្រឡប់មកក្បែរកូនស្រីវិញ។

" អគុណប៉ាប៉ា ហិហិ ហេតុអីប៉ាតូចមិនក្អួតដូចកូន? " រាងក្រាស់លើបីកូន មកអង្គុយលើភ្លៅ នៅលើកៅអី បំណងឱ្យនាងសម្រួលអារម្មណ៍ ញ៉ាំស្ករសម្លីកាត់បន្ថយ ការក្អួតបានខ្លះសិន ដៃតូចច្បិចស្ករសម្លី ដាក់ទំពារញ៉ាំចូល ក្នុងមាត់ នាងងើបមុខសើចដាក់លោកប៉ា បើទោះជាវិលមុខ ពិបាកទ្រាំយ៉ាងណាក៏ដោយ បំណាច់ថាចិត្ត ចង់ជិះទាមទារ លោកប៉ាជិះតាំងពីដំបូង។

" មកពីប៉ាមាំមួនជាងកូន ប៉ាឧស្សាហ៍ហាត់ប្រាណ " រាងក្រាស់ញញឹមពព្រាយ អង្អែលក្បាលកូន យូរៗម្តងឆ្មក់ថើបក្បាលនាង ឱនសម្លឹងមើលកាយវិការ កូនស្រីញ៉ាំទំពា ស្ករសម្លីទំនងដូចជាឆ្ងាញ់ណាស់។

" ប៉ាតូចពូកែគ្រប់យ៉ាង ប៉ាប៉ាចាស ពួកយើងទៅលេងអ្វីទៀត? " ហ្វីយ៉ាញ៉ាំបណ្តើរ សួរនាំលោកប៉ាបណ្តើរ កើតមកជាក្មេងពូកែឆ្ងល់ច្រើន តែងតែសួរលោកប៉ាគ្រប់ពេល អង្គុយមិនទាន់បាត់ហត់ផង ក៏សួររកកន្លែងលេងថ្មី គិតទៅក្មេងតូចដូចជានាងឆាប់ភ្លេចរឿងពិបាក មុននេះណាស់ ហ្វីយ៉ាជាក្មេងដែលពូកែ អត់ធ្មត់ជាថែមទាំងចង់សាករបស់ថ្មី។

" ផ្ទះខ្មោចឬស្គីទឹកកក? ថែមទាំងមានអាងត្រីទៀតផង "

" ផ្ទះខ្មោចកូនមិនហ៊ានលេងទេ យកស្គីទឹកកក និងអាងត្រីចុះ"

" អឹប!! តោះ " និយាយចប់អ្នកកំលោះ ក៏លើកពរកូនក្នុងដៃ ដើរតម្រង់ចូលទៅ ទិញសំបុត្រជិះស្គីទឹកកកបន្ត គេនិងនាំនាងដើរលេងគ្រប់កន្លែង មុននិងនាំនាងទៅញ៉ាំអាហារពេលយប់ ត្រូវជូននាងដើរលេង ឱ្យឆ្អែតឆ្អន់សិន ខណៈដែលហ្វីយ៉ានៅលើដៃលោកប៉ា នាងឱបកលោកប៉ា រួចបន្លឺសួរនាំលោកប៉ា នៅសំណួរមួយ។

" ប៉ាប៉ាចាស ប៉ាសង្ហារបែបនេះ ពរកូនដើរលេង មិនខ្លាចគេBullyថា កម្លោះពោះម៉ាយទេហ្អេស? មានតែកូនតែអត់
ប្រពន្ធ? " មិនយល់ថានាងល្អិតនេះ ក្មេងប៉ិនសំដីអីយ៉ាងនេះ លោកប៉ាពរនាងនៅនិងដៃ ហ្វីយ៉ាសម្លឹងបរិយាកាសអ្នកជំវិញខ្លួន មើលពីរនាក់ឳពុកកូននាង ដូចជនចម្លែកមកពីណាក៏មិនដឹង នាងស្រាប់តែកើត គំនិតខ្សឹបសួរលោកប៉ា ធ្វើឱ្យជុងហ្គុកសើចគ្រវីក្បាល អស់សំណើចនិង សំដីចេះរបស់កូន រួចក៏តបសំដីនាង។

" អ្នកណាហ៊ានថា មានតែកូនគ្រប់គ្រាន់ហើយ សម្រាប់ប៉ា មិនបាច់មានប្រពន្ធក៏គ្មានបញ្ហា សំខាន់ប៉ាសង្ហាក្នុងកែវភ្នែកកូន យ៉ាយ៉ាកូនសំណព្វចិត្តប៉ាតូច "

_____
និពន្ធដោយ: មីនស៍ហ្វា
( vote ឆើនៗណា ផុសជូនរាល់ថ្ងៃ សុំជាកម្លាំងចិត្ត🥹☹️)

To be continue

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now