ភាគ: ០៣

Start from the beginning
                                    

" កូនប៉ា ញ៉ាំបាយសិនណា ប៉ាតូចបារម្ភពីហ្វីយ៉ា " អ្នកកំលោះ
ដាក់ចានអាហារ លើទូសម្អាងជាមួយនិងទឹកដោះគោជូរមួយកែវ បន្លឺសម្តីដីផ្អែមល្ហែម ហៅកូនស្រី ដែលគេងបែរចំហៀង គ្របភួយត្រឹមទ្រូង នាយសុខចិត្តឈរនៅចុងគ្រែទទូចហៅកូន ឱ្យញ៉ាំអាហារពេលយប់ ដដែលៗ បារម្ភខ្លាចកូនទៅជាឈឺ នៅពេលក្រោយ ។

" កូនយ៉ាមិនញ៉ាំទេ កូនចង់គេងលោកប៉ា ស្អែកប៉ាយ៉ុនស៍
នាំកូននិងបងស្រី ទៅចុះឈ្មោះចូលរៀនថ្ងៃដំបូង ប៉ាមីនក៏មកដែរ កូនសុំគេងមុនហើយ " ដៃតូចស្រវាតុក្កតាក្បែរនោះឱបរឹតបន្ថែម ទាញភួយគ្រប់ដល់ក្បាលជិតឈឹង និយាយងំៗ ស្តាប់ស្ទើរពុំចង់បាន អាចបញ្ជាក់ឱ្យជុងហ្គុកដឹងពីអារម្មណ៍នៃកាអាក់អន់ចិត្តរបស់នាងនៅតុអាហារ មុននេះផងដែរ ។

" ក្រោកញាំសិនមក ឱ្យមានកម្លាំង ទៅរៀនថ្ងៃស្អែកប៉ាបកក្តាមឱ្យរួចហើយ ស្អែកប៉ាតូច ក៏ជូនកូនទៅដែរអូរខេទេ បាទ " ម្រាមដៃមាំបានត្រឹមតែចាប់រង្គើរចុងភួយតិចៗ ដង្ហោយហៅកូនស្រីពៅ
ដដែលៗ មិនហ៊ានឡើងទៅឱបរឹតលួងលោមនាងនោះទេ ព្រោះហ្វីយ៉ាជាក្មេងស្រីដែលពិបាកប្រឆាំងនិងទម្លាប់ របស់នាងណាស់។

" ទុកត្រង់ហ្នឹងហើយ កូនញ៉ាំខ្លួនឯងបាន ប៉ាតូចត្រឡប់ទៅវិញចុះ យប់ហើយផ្លូវស្ងាត់ កូនបារម្ភពីប៉ាតូចដូចគ្នា " នាងតូចបើកភួយចេញ ងាកមុខមករកប៉ាតូចរបស់នាងផាត់សក់ចេញពីមុខ ទើបតបនិងប៉ាតូចរបស់នាង កែវភ្នែកមូលក្រឡង់រលីងរលោង ដក់ដោយទឹកភ្នែក តែនាងរក្សាជំហរមិនបញ្ចេញទឹកភ្នែក នៅចំពោះមុខ
ប៉ាតូចនាងទេ។

" ប្រាកដទេថាកូនញ៉ាំ ប៉ាតូចមិនទុកចិត្ត " ឃើញឫកពាកូនបែបនេះអ្នកជាឳពុក ដាក់គូតអង្គុយលើពូកអង្គុយនៅចុងជើងនាង
សួរនាំបញ្ជាក់ មុននេះនាងទើបតែញ៉ាំបានមួយម៉ាត់ ក៏ស្រាប់តែងរង៉ក់រត់ឡើង មកបន្ទប់ ប្តូរចិត្តប្រាប់ថាចង់គេងទៅវិញ។

" ហ្វីយ៉ាមិននិយាយកុហស លោកប៉ាទេ កូនមិនចង់នាំទុក្ខដល់មនុស្សចាស់ " នាងតូចងើបឡើងផ្អែកខ្នងនិងក្បាលគ្រែបញ្ជាក់ថានាងនិងញ៉ាំអាហារ ដែលលោកប៉ាខំយកមកឱ្យដល់បន្ទប់ បន្ទាប់ពីប៉ាតូចនាងចេញទៅ ត្បិតថានាងរឹងរូសក៏ពិតមែន នាងក៏ស្តាប់បង្គាប់មនុស្សចាស់ដូចគ្នា។

" អូរខេ អូរខេ!! កូនឆ្លាតឆាប់ញ៉ាំណា៎ ប៉ាត្រឡប់ទៅវិញក៏បាន
ខិតមកជិតប៉ាតូច បន្តិចមក ប៉ាសុំឱបថើបកូនស្រីមួយ មុន
និងត្រឡប់ទៅវិញ " មាឌតូចបង្ខិតខ្លួនកិលទៅរកលោកប៉ាមុននិងឡើងអង្គុយលើភ្លៅរបស់លោកប៉ានាង ងើបមុខឡើងធ្វើភ្នែក
ម៉ក់ៗដាក់គេ ឃើញដូចនេះជុងហ្គុក ក្រសោបកាយកូនឱបជាប់ទ្រូង មុននិងថើបញីញក់ លើក្បាលរបស់នាងថើបខ្សឺតៗ ជាច្រើនសារ ពេញដោយការ ព្រួយបារម្ភ ចំពោះកូន ធម្មតាហ្វីយ៉ាមិនឱ្យជុងហ្គុកថើបថ្ពាល់នាងនោះទេ ថើបបានត្រឹមតែក្បាល និងថ្ងាសនាងតែ
ប៉ុណ្ណោះ ចរិតនាងសោះអង្គើយ កាត់រកយ៉ុនហ្គី១០០ភាគរយ គ្មានខុស ស្រលាញ់ប៉ា ឆ្លើយថាមិនស្រលាញ់ ពេលឃ្លាតទើប នឹកនា។



_______
និពន្ធដោយ: មីនស៍ហ្វា
( ចរិតអូនយ៉ាកាត់រកលោកប៉ា)

To be continue

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now