ភាគ: ០៣

Start from the beginning
                                    

" ខ្ញុំឈប់ញ៉ាំហើយ ទៅបន្ទប់វិញល្អជាង " មាឌតូចល្អិតស្រាប់តែឱនមុខចុះ រុលខ្លួនចុះពីលើភ្លៅលោកប៉ាភ្លាម មុននេះបានដាក់សាច់ក្តាមចូលមាត់ ស្រាប់តែឮសំដីទ្រគោះបោះសោក បងស្រី
នាងនិយាយដូឆ្នេះ នាងឆ្អែតអួលណែនបំពង់ក ចង់បន្តញាំទៅទៀត ក៏លែងឆ្ងាញ់ដែរ កាយតូចច្រមិចរត់តាំងៗ ទៅបន្ទប់ជាន់ខាងលើ បរិយាកាស ញ៉ាំបាយល្ងាចជុំគ្នា ប្រែប្រួលក្នុងរយះពេលដ៏ខ្លី
ជុងហ្គុកដាក់ស្លាបព្រាបាយចុះ ងាកសម្លឹងមើលរាងតូច រត់ចេញទៅត្រឹកៗឡើងជណ្តើរ។

" យ៉ុនណា ហេតុអីក៏កូនស្តីប្អូន កូនក៏ដឹងហើយថាប្អូន..." ហ្វីឡាលើកម្ហូបពីផ្ទះបាយ មកបន្ថែម ខណៈពេលដែលបានឮកូនច្បងរបស់នាង ស្តីថាឱ្យប្អូន ជាកូនពៅ ទំហំចិត្តរបស់អ្នកជាម្តាយឃើញបែបនេះ ក៏អាក់អន់ចិត្តដែរ ជ្រុលសំដីស្តីអថាឱ្យយ៉ុនណាបន្តិច នាងតូចយ៉ុនណាដឹងខុសឱនមុខចុះ អ្នកជាម្តាយចង់និយាយបន្ត តែត្រូវស្វាមីនាង និយាយកាត់ សង្វាក់ដោយលើកដៃហាម
ជាសញ្ញា ។

" ចាំបងជាអ្នកទៅលួងកូន អូនញ៉ាំបាយ ជាមួយប្រុសតូចចុះ " មានតែយ៉ុនហ្គីម្នាក់ទេ ដែលលួងលោមនាងតូចហ្វីយ៉ាបាន
ព្រោះនាងស្រឡាញ់លោកប៉ានាងណាស់ ជាហេតុដែលអ្នកជាឳពុកក្រោកខ្លួនឡើង ប្រាប់ឱ្យភរិយាចូលអង្គុយញ៉ាំបាយបន្តជាមួយបងថ្លៃនាង នាយសុខចិត្តទៅតាមលួងលោមកូនស្រីពៅ ក៏ប៉ុន្តែពេលនោះជុងហ្គុកក្រោកពីកៅអី។

" ខ្ញុំជាអ្នកទៅលួងវិញបងប្រុស " ជុងហ្គុកក្រោកចេញ
ពីតុអាហាដៃកាន់ចាន ដែលមានសាច់ក្តាមបងរួចជាស្រេចជាមួយនិងបាយ ឡើងទៅបន្ទប់កូនស្រីពៅ នាងងរង៉ក់មិនញ៉ាំបាយបែបនេះ ដឹងតែគេងកូពោះយប់ឡើងហើយ មិនដឹងថាបុរសម្នាក់នេះ បារម្ភពីនាងកម្រិតណាទេ។

ប៉ាតូចឡើងមកដល់ជាន់ខាងលើ គោះទ្វាបន្ទប់កូនស្រីពៅ តុក!!តុក!! ជាសញ្ញា ជាសំណាងល្អ ទ្វារបន្ទប់ មិនបានចាក់សោរ
ជាទម្លាប់នាងខឹងយ៉ាងណា ក៏នាងមិនគេងចាក់សោរបន្ទប់ដែរ ព្រោះលោកប៉ារបស់នាង យ៉ុនហ្គីហាមប្រាមមិនឱ្យនាងចាក់សោរបន្ទប់ ជៀសវាងមានគ្រោះក្នុងថ្នាក់ប្រកាណាមួយ ដែលជួយពុំបាន  ជុងហ្គុកសន្សឹមមួលគន្លឹះទ្វា ឈានជើងចូលទៅក្នុងបន្ទប់កូនស្រី មានត្រឹមភ្លើងតុក្កតាបើកបំភ្លឺព្រាលៗ ក្នុងបរិវេនបន្ទប់របស់នាង។

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now