ភាគ: ០២

Start from the beginning
                                    

" អឹប!! បាទប៉ាបានទិញសូកូឡា មកច្រើនណាស់ " ជុងហ្គុក
ក្រសោបកាយតូចឡើង ពរឱបថើបនាងខ្សឺតៗ ជាច្រើនដង នៅចំពោះមុខគ្រប់គ្នា ចិត្តដែលស្រឡាញ់កូនភ្លោះ ឃើញពួកនាងម្តងៗចង់តែថើប គ្រញិចគ្រឺតក្នាញ់ បន្ទាប់មកក៏បង្វល់ខ្លួន ដើរទៅអង្គុយនៅសាឡុង លើកថង់សូកូឡាដែល
យ៉ុនណាចូលចិត្ត ញ៉ាំមកបង្ហាញនាង។

" ប៉ាមីនទិញឱ្យកូនច្រើនដូចគ្នា កូនញ៉ាំមិនទាន់អស់ផង ហិហិអគុណប៉ាតូច " យ៉ុនណាឃើញលោកប៉ាបង្ហាញថង់សូកូឡា មានច្រើនជម្រើ គ្រប់ម៉ូតនាងញញឹមបិទមាត់មិនជិតទេ នាងឱបក្រសោបវាជាប់ទ្រូង ខុសប្លែកពីហ្វីយ៉ាឈរស្ងៀមមើលបងស្រីនិងប៉ា តូចល្អូកល្អើន ជាមួយគ្នា នាងញញឹមស្ងួតឱនមុខចុះ
ចំណែកហ្វីឡាភ្លេចខ្លួនថាកូនស្រីពៅនៅក្បែរនាង បានបង្គាប់ឱ្យកូន ទៅរកលោកប៉ារបស់គេ។

" ហ្វីយ៉ាទៅប៉ាទៅកូន ម៉ាក់ធ្វើម្ហូបឱ្យពួកកូនញ៉ាំ " ហ្វីឡាព្រលែងដៃកូនស្រីពៅឲ្យទីយុនហ្គីស្វាមីនាងព្រោះនាងត្រូវចូលធ្វើម្ហូបតាំងតែពួកគេធំៗមានអាយុប្រាំឆ្នាំមកភូមិគ្រឹះនេះទុកតែអ្នបម្រើម្នាក់ទេគឺសារ៉ាចំណែងម៉ែដោះយុនហ្គីឲ្យគាត់ត្រលប់ទៅផ្ទះស្រុកសហរែចំម្ការវិញតែនាយផ្តល់ជាប្រាក់ឧបត្ថមធម្មតា ណាមួយនាងតូចបានស្នើស្វាមី ឱ្យគាត់សម្រាកព្រោះ គាត់មើលថែផ្ទះនេះជាង៤០ឆ្នាំហើយគួរតែដល់ពេលសម្រាក ឱ្យស្រណុកតាមបែប
មនុស្សចាស់។

ហ្វីឡាព្រឡែងឭងដៃកូនស្រីពៅ បង្គាប់ឱ្យនាង ទៅរកលោកប៉ារបស់នាង ព្រោះហ្វីឡា ត្រូវចូលធ្វើម្ហូប តាំងតែពីកូននាង ពួកគេធំដឹងក្តី មានអាយុប្រាំឆ្នាំមក វិមាននេះទុកតែអ្នបម្រើម្នាក់ទេគឺសារ៉ាចំណែងម៉ែដោះ យុនហ្គីបានបញ្ជូន ឱ្យគាត់ត្រឡប់ ទៅផ្ទះស្រុក ស្រែចំម្ការ រស់នៅតាមជីវភាពជរាភាពរបស់គាត់ ដោយនាយ បានផ្តល់ជាប្រាក់ឧបត្ថមម៉ែដោះជារៀងរាល់ខែ ណាមួយហ្វីឡា បានស្នើស្វាមីននាងចង់ឱ្យម៉ែដោះសម្រាក ចូលនិវត្តន៍ ព្រោះគាត់មើលថែវិមាននេះមកជាង៤០ឆ្នាំហើយ គួរតែដល់ពេលសម្រាកស្រណុកសុខស្រួល តាមបែបមនុស្សចាស់។

ហ្វីឡាដើរហួស ចូលផ្ទះបាយ រៀបចំចម្អិនអាហារ ពេលយប់ជូនស្វាមី បងថ្លៃនិងកូនតូចទាំងពីរ របស់នាង បានញ៉ាំជួប
ជុំគ្នាម្តង ជាពិសេសកម្ររនិងបានញ៉ាំជុំគ្នាជាមួយបងថ្លៃ តាមត្រូវជុងហ្គុកជាប្អូនថ្លៃនាង តែពិបាកហៅពេក ក៏ប្រែក្រឡាប់ចាក់ពីប្អូនថ្លៃមកជាបងថ្លៃ គួរសមនិងហៅបន្ត ហៅតាមអាយុ វិញនាងអាយុប្អូន ជុងហ្គុកច្រើនឆ្នាំ ទើបនាងហៅបងតាមធម្មតា ជុងហ្គុកតែងតែ មកញ៉ាំអាហានៅទីនេះជារៀងរាល់ថ្ងៃប្រសិនបើបងប្រុស និងភរិយាគាត់ នៅវិមានស្រាប់ គេថែមបានជួយសម្រួល នាំក្មេងៗដើរលេងទៀតផង រាល់ថ្ងៃនេះយ៉ុនហ្គីនិងហ្វីឡារ វល់ខ្លាំងណាស់មួសប្តាហ៍ ត្រូវទៅមើលរីស៊តនៅលើកោះម្តង ដោយសារ ពេលនេះកូនភ្លោះទាំងពីរនៅតូច ត្រៀមនិងដាក់ពួកនាង ចូលរៀននៅសាលារៀន ទើបពួកគេជាឳពុកម្តាយ ចំនាយពេលនៅសេអ៊ូល
ច្រើនជាងនៅ រីស៊តលើកោះ។

" សឺត!! ប្រពន្ធបងក្រអូបម្លេះ " ប្រុសកំលោះដើរមកផ្ទះបាយឈរឱបចង្កេះភរិយាពីក្រោយដាក់ចង្កាលើស្មាររបស់នាងឆ្លៀតឆ្មក់សៀតផ្កានាងមួយខ្សឺត អាយុកាន់តែចាស់ ការស្រលាញ់ កាន់តែកើនឡើង ថ្នាក់ថ្នមភរិយាមិនលួសមួយថ្ងៃ ចូលចិត្តថើបណែបណិត ប្រឡែងលេងជាមួយនាងដូចកូនក្មេង។

" ហុចកំប៉ុងស្ករឱ្យអូនបន្តិចមក លោកប្តី " នាងតូចមមារញឹកហាន់សាច់គោចិតបន្លែ គ្មានពេលងាកមុខទៅថើបតបស្វាមីវិញសុខចិត្តឱ្យគេឱបថើបនាង រំខានមនុស្សកំពុងធ្វើម្ហូប ភ្លាមនោះនាងបន្លឺប្រាប់ស្វាមី ដែលទំនេរដៃឱ្យជួយយក កំប៉ុងស្ករសឱ្យនាង អ្នកកំលោះស្រាប់តែចម្លើយ។

" មានអ្វីដោះដូរអ្វីទេ? អ៊ួយ!! ឈឺអូនសម្លាញ់ " ទោះអាយុច្រើនតែយ៉ុនហ្គីលេងបេះបោយជាមួយភរិយា ពូកែញ៉ោះនាងរហូត ឱនខ្សឹបក្បែរត្រចៀកនាង ស្នើសុំការដោះដូរពីនាង ហ្វីឡាងាកមកសម្លក់ស្វាមីរួច មួលក្តិចក្បាលពោះរបស់គេ ប្រុសចាស់តែអាយុ ចរិតដូចកូនក្មេង។

" កូនធំៗអស់ហើយ លេងអីមិនចេញខ្មាសកូនខ្លះទេហ្អេស?"

" យប់នេះឱ្យបងឬអត់ ហ្អឹម? "

" ឡប់ណាស់បងឯង ជុប!! កូនឃ្លាន ទៅរងចាំអូននៅតុអាហារទៅ ហ្វីយ៉ាកុំញ៉ាំបង្គារណាកូន ប្រាប់ប៉ាតូចគេ បកក្តាមឱ្យញ៉ាំវិញ "


______
និពន្ធដោយ: មីនស៍ហ្វា
(បងតាស្វីតឆ្លងរដូវកាល🤭)

To be continue

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now