ភាគ: ០១

Start from the beginning
                                    

" ពួកនាងទៅសាឡនបាត់ហើយ " មានពេលទំនេរ ក្រោយ
ត្រឡប់មកពីលើកោះ ហ្វីឡាឆ្លៀតពេលនាំកូនស្រីទាំងពីរទៅសា
ឡន ក្នុងគោលបំណងអ្វីក៏មិនទាន់ដឹងដែរ ក៏ប៉ុន្តែប៉ាតីចរបស់គេ ពេលស្តាប់ឮបងប្រុស ឆ្លើយតបសំដី បែរជាជ្រួញចិញ្ចើមកើតចម្ងល់ រហ័សសួរបក បងប្រុសភ្លាម។

" ស្អីគេបង កូនបងទើបប្រាំឆ្នាំហ្នឹង? "សម្តីបងប្រុស ធ្វើឱ្យជុងហ្គុកហួសចិត្តបន្តិច ភ្ញាក់ផ្អើលស្ទើរឈ្លក់ទឹកមាត់ តើឳពុកម្តាយអី ចេះនាំកូនតូចត្រឹមអាយុ៥ឆ្នាំ ចូលហាងសាឡន មើលតែមនុស្សធំពេញក្រមុំ ជុងហ្គុចោទប្រយោគសំណួរ ទៅកាន់បងប្រុស ទាំងជ្រួញចិញ្ចើមឆ្ងល់។

" គឺហ្វីឡា នាំហ្វីយ៉ាទៅកាត់សក់ នាងទារកាត់សក់ ដូចដែលឯងដឹងស្រាប់ហើយ " មិនប្លែកទេសម្រាប់ខ្លួនជាឳពុកម្តាយ តែងដឹងចំណូលចិត្តកូន យ៉ុនហ្គីធ្លាប់និយាយថា ស្រលាញ់ស្រីច្បង ចង់
សិតសក់ចងឱ្យពួកនាង លុះភរិយាទទួលបាន កូនស្រីភ្លោះច្បងមក អ្វីៗត្រូវបានប្តូរផ្លាស់ ហ្វីយ៉ាជាក្មេងមិនចេះស្រលាញ់សក់ ចូលចិត្តកាត់សក់ត្រឹមកញ្ចឹងក ខុសប្លែកពីយ៉ុនណា យ៉ុនហ្គីមិនដែលជំទាស់ចិត្តកូន ធ្វើយ៉ាងណា ឱ្យតែកូនសប្បាយចិត្ត លោកប៉ាដូចម្នាក់នេះ យល់ស្របតាមចិត្តកូន ជានិច្ច ហ្វីយ៉ានាងតែងតែ កាត់សក់ខ្លី
ជាទម្លាប់តាំងពីអាយុ១ខួប រហូតដល់៥ឆ្នាំ នេះឯង។

" ប្រយ័ត្នតែនាងក្លាយជាលេសស្បៀន ពេលពេញវ័យទៅ ទម្លាប់កាត់សក់ ដូចមនុស្សប្រុស " ទោះដឹងថាវាត្រឹមចំណូលចិត្តកូនស្រី ក៏ប៉ុន្តែជុងហ្គុកផ្ទាល់ មិនសូវចូលចិត្តក្មេងស្រីកាត់សក់ដូចក្មេងប្រុសនោះទេ ធ្លាប់ឮពាក្យចាស់និយាយដែរទេ ក្មេងស្រីពីតូចមក ចំណូលលេងប្រដាប់ប្រដា ក្មេងប្រុសស្លៀកពាក់ កាត់សក់ ដូចក្មេងប្រុស ១០០ភាគរយធំឡើងពួកគេ ធ្វើខ្លួនដូចបុរសអ៊ីចឹង ជុងហ្គុកគ្រាន់តែបារម្ភពីវាសនាកូនស្រី របស់គេ និងទៅជាយ៉ាងណា ប្រសិនបើ បងប្រុសមិនហាម មានតែជម្រុញបន្ថែម បែបនេះ ជុងហ្គូកបានធ្លោយមាត់ និយាយ ចម្អន់លេងសើចជាមួយបងប្រុស ព្រោះតាំងតែពីនាងល្អិតនោះ កើតមកដល់ឥលូវ មិនដែលចេះទុកសក់វែង ដល់ត្រឹមចង្កេះដូចគេទេ។

" និយាយអ្វីឱ្យចេះគិតខ្លះផងវើយ ស្អប់ជំពប់លើ ប្រយ័ត្នបាន
កូនបងធ្វើប្រពន្ធ ដៀលនាងស្បៀន ពេញៗមាត់បែបនេះ "
ទឹកចិត្តជាឳពុកដែលស្រឡាញ់កូនស្រី បើទោះជានាងកាត់
សក់ខ្លីដូចក្មេងប្រុស យ៉ាងណាក៏ដោយ យ៉ុនហ្គីនៅតែ
ស្រលាញ់ មិនប្រួលប្រែដូចដើម និយាយបណ្តើរ កែវភ្នែកដៀងសម្លក់ប្អូនប្រុសបណ្តើរ កោតចេះនិយាយ សំដីអសុរោះនេះចេញមកកើត យ៉ាងណានាងនៅក្មេង កុំទាន់វាយតម្លៃក្មេងអី នេះត្រឹមតែចំណូលចិត្តប៉ុណ្ណោះ។

" ប្អូនគ្រាន់តែនិយាយលេង ចាំបាច់ខឹងដែរហ្អី? តែនាងដូចជាមិនសូវនិយាយរកខ្ញុំសោះ បើយ៉ុនណា រស់រាយគួឱ្យស្រលាញ់មិនចេះកំណាញ់ខ្លួន តែស្តាយនាងក្លាយជាសំណព្វចិត្តបងមីន ប៉ះមិនបានទៅហើយ បើសំណព្វចិត្តខ្ញុំ ដូចជាអត់សូវស្រលាញ់ខ្ញុំសោះបង " នៅពេលបងប្រុសបញ្ជោសបោះសោក ដាក់វិញធ្វើឱ្យអ្នកកំលោះ អៀនខ្លួនញញឹមញញ៉ែមគ្រវីក្បាល ឆ្លើយបដិសេធភ្លាម ថាខ្លួនគ្មានបំណងគ្រាន់តែនិយាយលរលេង តែប៉ុណ្ណោះ មានកូនស្រីមួយអ្នកណាមិនស្រឡាញ់នោះ ជុងហ្គុកស្រលាញ់ឱបក្រសោបហ្វីយ៉ាលើសដុំពេជ្រ មួយដុំអ៊ីចឹង ថ្នមណាស់ តាមគ្រប់យ៉ាង ទាស់ត្រង់ថា លោកប៉ាម្នាក់នេះចូលចិត្តញ៉ោះកូនស្រី ឱ្យយំបន្តិច ហ្វីយ៉ាមានចរិតខុសប្លែកពីយ៉ុនណាស្ទើរតែ៩៥ភាគរយ សូម្បីតែមុខមាត់ក៏មិនដូចគ្នា នោះដែរ លខណ្ខះនេះតាមវិជ្ជាសាស្ត្រពេទ្យ សន្និដ្ឋានថា
ជាកូនភ្លោះមិនពិត។

" ហ្វីយ៉ានាង មិនសូវចូលចិត្តរញ៉េរញ៉ៃច្រើន ឯងក៏ដឹង មកពីឯងកូរនាងពេកទេដឹង ធ្វើជាឳគេ កុំចូលចិត្ត ងរខ្ទើតដាក់កូនពេក " រាល់ពេលជុងហ្គុកមកលេងម្តងម្កាល មានម្តងណាដែលនាយ ចូលចិត្តកូរហ្វីយ៉ានោះ ចូលចិត្តធ្វើចរិតឡេះឡោះ ដូចកូនក្មេង ដាក់កូនស្រី រករឿងឱ្យនាងយំក៏មាន ពេលខ្លះ គេតែព្យាមធ្វើឱ្យហ្វីយ៉ាច្រណែន ដោយយកយ៉ុនណា មកបញ្ឈឺចិត្តទៀតផង អង្គុយឱបរឹតគ្រញិចហ្វីយ៉ា ទាំងដែលរាងតូចនៅស្ងៀម គេចពីស្នាមថើប របស់ប៉ាតូចនាងរហូត ជុងហ្គុកត្បិតថា អាយុច្រើន ក៏ដោយតែចរិតដូចកូនក្មេងមិនប្តូរ បែបនេះហើយ ដែលឱ្យហ្វីយ៉ា បែងចែកមិនច្បាស់ សុខចិត្តសម្ងំនៅស្ងៀមស្ងាត់តែឯង រាល់ពេល ប៉ាតូចនាងមកលេងនាងម្តងៗ។

" មិនមែនបង មិនដឹងពីបំណងរបស់ខ្ញុំ? "



______
និពន្ធដោយ: មីនស៍ហ្វា
( ណ៎ក!! ប៉ាតូច!)

To be continue

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now