«លោកប៉ាចង់មានន័យថាយ៉ាងម៉េច?» រាងតូចគាមិនយល់ពីអ្វីដែលលោកប៉ារបស់គេនិយាយនោះទេ
«ឈប់សួរហើយ ឆាប់ញ៉ាំស៊ុបរបស់អូនទៅ បងបានប្រាប់ឲ្យម៉ែដោះធ្វើឲ្យអូនជាពិសេសណា!» រាងក្រាស់បានលើកចានស៊ុបដាក់ចំពីមុខរាងតូច ព្រោះនាយមិនចង់ឲ្យគេដឹងរឿងទាំងនេះច្រើនពេកទេ
«តែបងប្រុស!» គេប្រើសម្លេងរំអួយដាក់បងប្រុស
«ញ៉ាំ!!» នាយធ្វើជាមិនខ្វល់ពីការនិយាយ របស់ក្មេងមិនដឹងខ្យល់អ្វីដែលកំពុងធ្វើទឹកមុខកម្សត់ដាក់នាយ
«បាទ~~» XiaoShuai នៅតែមិនអស់ចិត្តចង់ដឹងថា តើស្អែកនេះសាលាគេបាត់ទៅណាទៅ?តែក៏មិនហ៊ានសួរនាំទៀតទេ កាលបើបងប្រុសមើលមុខគេចំៗបែបនេះ
លោកម្ចាស់នឹងលោកស្រីបានត្រឹមញញឹមក្រវីពេលឃើញកូនៗពួកគាត់បែបនេះ
#ក្នុងបន្ទប់
«អង្គុយឲ្យស្រួលចាំបងស្អំថ្ពាល់ឲ្យ!» នាយក្រាស់បានយកប្រដាប់ស្អំទៅធ្វើការស្អំពីលើថ្ពាល់រាងតូចថ្នម
«បងប្រុស! តើថ្ងៃស្អែកអូនអាចសុំបងប្រុសទៅកន្លែងដែលបងធ្វើការផងបានទេ?» រាងតូចបានប្រើក្រសែភ្នែកអង្វរទៅChengYu
«មិចក៏សុខៗ ចង់ទៅកន្លែងធ្វើការជាមួយបងចឹង?» នាយនៅតែបន្តធ្វើការស្អំនៅលើផ្ទៃមុខក្មេងតូចដោយការថ្នាក់ថ្នមដដែល
«អូនចង់ទៅមើលកន្លែងដែលបងប្រុសធ្វើការដែរ ព្រោះតាំងពីបងចូលធ្វើការជាមួយលោកប៉ាមក អូនគ្មានអ្នកណាលេងជាមួយអូនទៀតទេ» រាងតូចអង្វរអ្នកជាបងជាមួយទឹកមុខគួរឲ្យអាណិត តាំងពីថ្ងៃដែលរាងក្រាស់ចូលស្នងតំណែងពីលោកប៉ាគេមក នាយមិនមានពេលគ្រប់គ្រាន់ទេ សម្រាប់កំដររាងតូចដូចពីមុន
លោកម្ចាស់នឹងរាងក្រាស់ ពួកគាត់មិនចង់ឲ្យរាងតូចទៅកន្លែងដែលពួកគេធ្វើការ ព្រោះទីនោះសម្បូរទៅដោយពពួកអ្នកលេង ចុះបើពួកវាដឹងថារាងតូចជាគ្រាប់ពេជ្រនៃគ្រួសារមួយនេះ វាដូចជាកំពុងតែបង្ហាញពីចំណុចខ្សោយឲ្យពួកសត្រូវដឹងចឹង!
«មិនបានទេ អូននៅផ្ទះជាមួយអ្នកម៉ាក់ទៅ នៅកន្លែងដែលបងធ្វើការវាមិនសប្បាយទេ» ដាច់ខាតនាយមិនអនុញ្ញាតឲ្យគេទៅនោះទេ
YOU ARE READING
រឿង PROMISE🥀(ចប់)
Fantasyស្នេហាកើតឡើងពីទំនាក់ទំនង រវាងបងប្អូនចិញ្ចឹម ការមើលថែ យល់ចិត្តទុកដាក់ ផ្តល់ភាពកក់ក្តៅ នឹង ការសន្យា🥀 «បងប្រុសនឹងមិនទៅណាចោលអូនទេ តើមែនទេ?»🐱 «បាទ! បងសន្យាថា នឹងមិនទៅណាចោលអូននោះទេ»🦁 Bible x Build
Part 9 (ថ្ងៃនេះបងនឹងតាមអូនគ្រប់យ៉ាង)
Start from the beginning
