Part 5 (អូនជាមនុស្សរំខានមែនទេ)

Depuis le début
                                        

«កូនដឹងហើយ...» Chengyu

«ទៅលេងជាមួយបងប្រុសឲ្យសប្បាយចុះណា ShuaiShuai»លោកស្រីនិយាយទៅកាន់ XiaoShuai និង យកដៃទៅអង្អែលសក់ទន់រលោងមួយនោះ XiaoShuai គេបានត្រឹមតែបញ្ចេញស្នាមញញឹមទាំងភ្នែកក្រហម ទៅកាន់គាត់តែប៉ុណ្ណោះ

«ទៅចុះណា..... Chengyu ត្រូវមើលថែប្អូនផង»
លោកស្រីគាត់បានស្រែកទោកាន់ Chengyu នៅពេលដែលគេបានអៀវXiaoShuai ចេញទៅ

#ក្នុងសួន

«បងប្រុស..??» XiaoShuai
«ហ៊ឹស..!!! អូនកើតអីមែនទេ?» Chengyu គេប្រញាប់សួរទៅកាន់ XiaoShuai

«បងប្រុសមិនចង់នាំអូនទៅលេងសួនផ្កាទេ តើមែនដែរទេ? ហឹកហឹក» Chengyu គេបានបញ្ឈប់ការដើររួចងាកមុខទៅមើលក្មេងតូចដែលកំពុងតែយំនោះ

«ShuaiShuai នកុំយំអីណា... ប-បងប្រុសគ្មានន័យបែបហ្នឹងទេ» Chengyu គេចាប់ផ្តើមភ័យ ពេលដែល XiaoShuai យំកាន់តែខ្លាំង

«តើ ShuaiShuai ជាមនុស្សរំខានមែនទេ?ហឹកហឹក នេះអូន រំខានបងប្រុសណាស់ តើមែនដែរទេ? ឲ្យអូនសុំទោសណា អូនលែងចង់ទៅមើលផ្កាហើយ ហឹកហឹក» XiaoShuai គេចាប់ផ្តើមយំកាន់តែខ្លាំង នៅពេលដែលគេគិតថា ខ្លួនគេជាមនុស្សរំខាន ជាមនុស្សដែលនាំទុកទៅឲ្យបងប្រុស ទើបគេខ្លាចថា បងប្រុសនិងយកខ្លួនគេទៅទុកចោល

«XiaoShuai .... ស្តាប់បងណា.. អូនមិនមែនជាមនុស្សគួរឲ្យរំខានទេ ដែលបងនិយាយបែបនោះទៅកាន់អ្នកម៉ាក់ ព្រោះបងមិនចង់ឲ្យគាត់សួរនាំពួកយើងច្រើនតែប៉ុណ្ណោះ» Chengyu គេចាប់ផ្តើមបកស្រាយទៅXiaoShuai នៅពេលដែលគេបានទម្លាក់XiaoShuai ឲ្យអង្គុយនៅលើស្មៅថ្នមៗ និងយកដៃទាំងគួរទៅក្រសោប ថ្ពាល់ក្រពុំរបស់ក្មេងតូចថ្នមៗ ហើយយកមេដៃទៅវាសទឹកភ្នែកចេញ

«ហឹកហឹក កុំស្អប់អូនណា អូននឹងឈប់សួរ ហើយឈប់ធ្វើជាមនុស្សរំខានទៀតហើយ អូនសុំទោស
ហឹកហឹក» XiaoShuai បានរៀបរាប់យ៉ាងគួរឲ្យអាណិត

«ឲ្យបងប្រុសសុំទោស ShuaiShuai បងប្រុសនិងឈប់និយាយបែបនេះទៀតហើយ អូនកុំយំអីណា» Chengyu គេបានដឹងខ្លួនថា ពាក្យដែលគេនិយាយមុន នេះ បានធ្វើឲ្យក្មេងតូចដែលនៅចំពោះមុខយំខ្លាំងបែបនេះ វាជាកំហុសរបស់គេ

«បងប្រុសសន្យាណា ថាបងប្រុសនិងមិននិយាយបែបនេះទៀតទេ អូនឈប់យំទៅ» Chengyu គេបានទាញខ្លួនក្មេងតូចដែលកំពុងតែយកនោះយកទៅអោបលួងលោម ដើម្បីឲ្យគេឈប់យំ

រឿង PROMISE🥀(ចប់)Où les histoires vivent. Découvrez maintenant