XiaoShuai គេពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែន នៅពេលដែលបងប្រុសបានប្រាប់ទៅកាន់អ្នកម៉ាក់បែបនេះ
«ShuaiShuai កូនជាអ្នកសុំឲ្យបងប្រុសកូននាំទៅសួនខាងក្រោយពិតមែនហ៎?» លោកស្រីពិតជាមាន ការភ្ញាក់ផ្អើលខ្លាំងណាស់នៅពេលដែល គាត់បានឮបែបនេះ
«គ--គឺ អូន......» ពេលនេះ XiaoShuai គេរអាក់រអួលមិនដឹងថាគួរឆ្លើយបែបណានោះទេនៅពេលនេះ
«តើនេះអ្នកម៉ាក់មិនជឿកូនមែនទេ? ទើបបានជា
អ្នកម៉ាក់ទៅសួរគេបែបនេះ..» Chengyu បានធ្វើជាមានអារម្មណ៍ធុញទ្រាន់
«គេបានសុំអង្វរខ្ញុំឲ្យជួយជួនគេទៅ ដោយសារតែគេនិយាយដដែលៗគួរឲ្យរំខានទើបខ្ញុំព្រម ណាមួយទើសភ្នែកផង» Chengyu គេបាននិយាយបែបនេះចេញមកទើបបាន ធ្វើឲ្យអ្នកដែលនៅលើខ្នងរបស់គេអោនមុខចុះ ទាំងអន់ចិត្ត
«អរ... គឺមកពីទើសភ្នែកទេហេស? ក៏បាន!! ម៉ាក់គ្រាន់តែចង់ដឹងប៉ុណ្ណោះ? ព្រោះថារាល់ដងកូនដូចជាមិនដែលចេញទៅខាងក្រៅជាមួយអ្នកណាក្រៅពី ក្មួយមីនទេ តែពេលនេះកូន.....» លោកស្រី
«បានហើយ..!! អ្នកម៉ាក់ ខ្ញុំគ្រាន់តែធ្វើតាមការសុំអង្វររបស់គេតែប៉ុណ្ណោះគ្មានអ្វីផ្សេងទេ គេក៏មិនសំខាន់អ្វីណាស់ណា៎ដែរ ឈប់សួរកូនទៀតទៅ» Chengyu និយាយកាត់លោកស្រីGuo ព្រោះមិនចង់ឲ្យអ្នកម៉ាក់របស់គេសួរនាំច្រើន តែគេមិនដឹងនោះទេថា ពាក្យដែលគេនិយាយចេញមកធ្វើឲ្យក្មេងតូច ម្នាក់គេចាប់ផ្តើមគិតច្រើនហើយ
«ក៏បានៗ ម៉ាក់ឈប់សួរនាំទៀតក៏បាន......ក៏ប៉ុន្តែនេះប្អូនសុំឲ្យកូនអៀវគេដែលហេស!!! ពិតជាអស្ចារ្យមែន ហាហា..» លោកស្រី Guo ញញឹមនៅពេលដែលគាត់បានញ៉ោះកូនប្រុសរបស់គាត់បានសម្រេច ព្រោះពេលនេះគេមានទឹកមុខក្រហមខ្លាំងណាស់
«មកពីកូនឃើញគេដើរមិនរួចទើប កូនក៏សម្រេចចិត្តអៀវគេតែម្តងទៅ កុំឲ្យរញ៉េរញ៉ៃខ្លាំងពេក!!!!!» Chengyu គេបានសង្កត់ពាក្យថារញ៉េរញ៉ៃនោះធ្ងន់ៗ
«ម៉ាក់ឈប់សួរនាំហើយ កូននាំប្អូនទៅចុះ ប៉ុន្តែកូនត្រូវតែមើលប្អូនឲ្យល្អណាតើដឹងដែរទេ? ព្រោះប្អូនគេមិនអាចត្រូវកម្តៅថ្ងៃបានយូរនោះទេត្រូវប្រយ័ត្នណា..» លោកស្រីបានផ្តែផ្តាំទៅកាន់Chengyu ព្រោះគាត់ដឹងថា XiaoShuai គេមិនស្បែកនិងសុខភាពរឹងមាំដូចជាអ្នកដទៃឡើយ
YOU ARE READING
រឿង PROMISE🥀(ចប់)
Fantasyស្នេហាកើតឡើងពីទំនាក់ទំនង រវាងបងប្អូនចិញ្ចឹម ការមើលថែ យល់ចិត្តទុកដាក់ ផ្តល់ភាពកក់ក្តៅ នឹង ការសន្យា🥀 «បងប្រុសនឹងមិនទៅណាចោលអូនទេ តើមែនទេ?»🐱 «បាទ! បងសន្យាថា នឹងមិនទៅណាចោលអូននោះទេ»🦁 Bible x Build
Part 5 (អូនជាមនុស្សរំខានមែនទេ)
Start from the beginning
