ភាពបញ្ចប់

1.9K 118 3
                                    

មួយខែក្រោយមក ថេយ៉ុង បានរៀបការជាមួយជុងហ្គុក ក្នុងនាមជា គីម ថេយ៉ុង រូបពិត មិនមែនជាកូនក្រមុំ ជំនួសដូចពេលមុនឡើយ ចំណែកថេយ៉ុន ក៏បាន បង្កើតកូនស្រីដ៏ស្រស់ស្អាតម្នាក់ ទៅឲ្យស្វាមីដូចគ្នា។ កូនៗទាំងពីរ របស់ថេយ៉ុងកាន់តែរីករាយពីមួយថ្ងៃ ទៅមួយថ្ងៃ ព្រោះមានទាំងប៉ាធំ មានទាំងប៉ាតូច តាមដែលពួកគេតែងតែស្រមៃកន្លងមក នៅទីនេះមានគ្នាបន្លែងជាមួយពួកគេច្រើនណាស់ ធ្វើឲ្យពួកគេកាន់តែមានក្ដីសុខ និងភាពកក់ក្ដៅច្រើនឡើង ដោយគ្មានខ្វះចន្លោះ ព្រោះគ្រប់គ្នាយកចិត្តទុកដាក់និងពួកគេណាស់។

" ក្ដៅទេប្រពន្ធបង?? " ជុងហ្គុកសួរប្រពន្ធខណៈដែលពួកគេកំពុងតែឈរ ចាំកូនៗចេញពីសាលា ពួកគេតែងតែជូនកូនមករៀន ហើយក៏តែងតែមកទទួលកូនចេញពីររៀនជាមួយគ្នារាល់ថ្ងៃមិនដែលខាន។
" អត់ទេ បងក្ដៅមែនទេ? " ថេយ៉ុង
" អត់ទេ តែបងខ្លាចប្រពន្ធក្ដៅ ទៅវិញទេ " ជុងហ្គុកញញឹមលើកដៃអោបស្មារបស់រាងតូច ឈរចាំកូនជាមួយគ្នា។
" វាជារបស់យើងទេ ឯងជាចោរ " ក្មេងប្រុសម្នាក់ចាប់ទាញ់មនុស្សយន្តប្រែកាយរបស់ខ្លួន ចេញពីក្មេងម្នាក់ទៀត។
" តែយើងជាអ្នករើសបានវា បើឯងមិនសុំយើងស្រួលបួល យើងក៏មិនឲ្យឯងវិញដូចគ្នា " ក្មេងម្នាក់នោះនិយាយហើយក៏ទាញ់មនុស្សយន្តមកវិញ ដណ្ដើមគ្នាចុះឡើង ក្មេងដែលជាម្ចាស់មនុស្សយន្តក៏ជ្រុលដៃរុញក្មេងម្នាក់ទៀតឲ្យដួល ជុងវ៉ូ ឃើញអញ្ចឹង មិនចាំយូរក៏ប្រញាប់ទៅជួយលើកគេឡើង។
" អេរ៎ កុំឈ្លោះគ្នាអី លេងរុញគ្នាមិនល្អទេ នេះយករបស់ខ្ញុំទៅ " ជុងវ៉ូ ឲ្យមនុស្សយន្តទៅក្មេងដែលដួល ទាំងមិនស្នាក់ស្នើរនៅក្នុងចិត្តឡើយ ទោះគេមានតែមួយក៏គេមិនស្ដាយ ក្នុងការចែករំលែក ដូចគ្នា ថេយ៉ុងនិងជុងហ្គុក ក៏ញញឹមពេញចិត្តពេញថ្លើមចំពោះកូនជាខ្លាំង។
" អរគុណ ចុះឯង មិនលេងទេឬ? "
" ខ្ញុំអាចលេងរបស់ផ្សេងទៀតបាន មិនអីទេ ខ្ញុំទៅសិនហើយ " ជុងវ៉ូ
" ឈប់សិន នេះ ខ្ញុំឲ្យឯង " ជូយ៉ុងឃាត់អ្នកជាប្អូហើយក៏ដើរតម្រង់ទៅរក ក្មេងស្រីម្នាក់ដែលអង្គុយនៅលើបង់តែម្នាក់ឯង។
" នេះយកទៅ លេងបន្លប់ភាពភ័យខ្លាចរបស់ឯងណា " ជូយ៉ុង ឲ្យតុក្កតា កូនក្រមុំរបស់នាង ឲ្យទៅក្មេងតូចដែលនៅជំពោះមុខ ព្រោះមើលទៅនាងជាមនុស្សខ្លាចច្រើន ទើបគ្មានមិត្ត។
" អរគុណ " នាងតូចញញឹមដាក់ជូយ៉ុង។
" មិនអីទេ... !! តោះជុងហ្គី.. ប៉ា មកទទួលពួកយើងហើយ " ជូយ៉ុងនិយាយជាមួយនាងតូច ហើយក៏បែរមករកអ្នកជាប្អូន តែក៏ប្រទាក់ភ្នែកជាមួយនិង ប៉ាទាំងពីរ។
" ប៉ាៗ អាប៉ា " កូនភ្លោះទាំងពីរ រត់ទៅរក លោកប៉ាទាំងពីរ ដោយស្នាមញញឹម។
" កូនប៉ា រៀនថ្ងៃនេះ យ៉ាងម៉េចដែរ? " ជុងហ្គុកសួរទៅកាន់កូនៗ។
" ល្អណាស់លោកប៉ា " ជុងវ៉ូ
" ចុះអាជូ កូន? " ជុងហ្គុក
" សប្បាយណាស់ប៉ាៗ តែកូនចង់ប្ដូរថ្នាក់!! " ជូយ៉ុង
" ហេតុអីទៅកូន? " ថេយ៉ុង
" ខែនេះកូន រៀនបានលេខ2 ជុងហ្គី បានលេង1 " នាងតូចពេបមាត់ ចង់យំ មិនមែននាងច្រណែនប្អូនទេ តែនាងក៏ចង់យកលេខមួយមកឲ្យ លោកប៉ា និងអាប៉ាដូចគ្នា។
" កុំយំកូនប៉ា គឺពូកែបំផុត ស៊ឺត " ជុងហ្គុកលើកកូនស្រីមកពរ និយាយលូងលោមនាង ដោយសម្លេងស្រទន់។
" មិនមែនកូនច្រណែនប្អូនទេ តែកូនចង់យកលេខ1 ឲ្យ ប៉ាៗ ហ្ហឹក និង អាប៉ា ដែរ ហ្ហឹកៗ " ជូយ៉ុង
" ប្ដូរថ្នាក់ក៏បានណា អាប៉ា យ៉ាងណាកូននិងការពារអាជូ បាន អាចទុកចិត្តបាន " ជូងវ៉ូ និយាយគេមិនចង់ឃើញទឹកភ្នែកអ្នកជាបងទេ គេក៏យល់អារម្មណ៍នាងតូចនូវពេលនេះដូចគ្នា។
" ចាំអាប៉ា ប្ដូរឲ្យកូនណា កុំយំកូនស្រីល្អរបស់ អាប៉ា " ថេយ៉ុងលើកដៃជូតទឹកភ្នែកឲ្យកូនស្រី ដែលនៅលើដៃប្ដី ជុងហ្គុកក៏លូកដៃម្ខាងទៀតទៅអង្អែលក្បាលកូនប្រុសដូចគ្នា។

តំណែងបេះដូង❤️ ( Completely  )Where stories live. Discover now