Ep11: តើឯងឈ្មោះថេហ្យុងមែនទេ?

2.2K 118 3
                                    

កាយតូចរបស់ថេហ្យុងកំពុងតែអង្គុយគួក សម្រៀកបំពាក់របស់ស្វាមីដោយដៃខ្ទាល់ ជាមួយនឹងអ្នកបម្រើឯងទៀត សម្រៀកបំពាក់របស់គេ អាចឲ្យទៅអ្នកបម្រើគួកបាន តែសម្រាប់របស់នាយ គឺគេជាអ្នកគួកដោយផ្ទាល់តែម្តងមិនអាចឲ្យអ្នកណាគួកឲ្យនាយបានទេ បម្រើនាយក្នុងនាមជាប្រពន្ធល្អ។
" អ្នកប្រុស! " ជីម
" មានការអី មែនទេ? "
" ខ្ញុំថា- ទុកឲ្យពួកខ្ញុំជាអ្នកហាលវិញ អ្នកប្រុសធ្វើការមកច្រើនហើយ " ជីមនោយាយទាំងអោនមុខចុះ ព្រោះតែខ្លាចថាថេហ្យុង និងស្ដីឲ្យគេ ដែលជាអ្នកបម្រើថ្លើមធំហ៊ាននិយាយជាមួយនិងប្រពន្ធចៅហ្វាយបែបហ្នឹង។ កាលដែលនាងធ្វើការនៅកន្លែងមុនៗ គឺមិនដែលមានប្រពន្ធចៅហ្វាយឯណា មកធ្វើការងារទាំងនេះនោះឡើយ មានតែចាំស្ដីចាំប្រើ ចាំបញ្ជា តែប៉ុណ្ណឹង ។
" មិនអីទេ ខ្ញុំអាចធ្វើបាន " ថេហ្យុងញញឹមនិយាយទៅកាន់ជីមទាំង ទន់ផ្លុន ជាហេតុធ្វើឲ្យជីម ខ្លាហាន ហ៊ានងើបមុខមកសម្លឹងមុខគេចំ អារម្មណ៍នៃភាពកក់ក្ដៅក៏ចាប់មានឡើងដោយសារតែស្នាមញញឹមដ៏សែនកក់ក្ដៅរបស់រាងតូច ។
" តែនេះ ថ្ងៃក្ដៅខ្លាំងណាស់អ្នកប្រុស គួរតែសម្រាក់ខ្លះ អ្នកប្រុស ធ្វើការហត់ មកតាំងពីព្រឹកហើយ ណាបើអ្នកប្រុសធ្វើអស់បែបនេះ ខ្ញុំមិនមានការងារធ្វើ អ្នកប្រុសធំ ប្រកត់ជាដេញខ្ញុំចេញមិនខានទេ "
" អញ្ចឹងក៏បាន " ដោយឃើញទឹកមុខសោកសៅ របស់ជីម រាងតូចក៏ព្រម ងួកក្បាលតិចៗបញ្ជាក់ថាគេយល់ស្រប់តាម ឃើញបែបហ្នឹង ជីមញញឹមឡើងមកយ៉ាងស្រស់ សម្លឹងទៅកាន់រាងតូចដែលញញឹមដាក់ខ្លួន ។
" នៅពេលដែលវាស្ងួត បងយកវាទៅទុក ក្នុងបន្ទប់គ្រឿងក្រអូប ដែលខ្ញុំរៀបចំកាលពីព្រឹកមិញទៅណា "
" ចាស៎អ្នកប្រុស " បានប៉ុន្នឹងគេក៏ដើរតម្រង់ទៅរកសួនផ្កាដែលធំល្វឹកល្វលយនៅក្បែនោះ ទុកឲ្យជីម នៅហាលសម្រៀកបំពាក់ ដោយមិននៅរំខានគេឡើយ។
" ផ្កាដែលខ្ញុំឲ្យកាត់ យ៉ាងមេចហើយ? "
" ចាស៎! គឺរួចរាល់ហើយអ្នកប្រុស " យូជីន
" ល្អណាស់ " រាងតូចដើរតម្រង់ទៅរក កញ្ចុះមួយដែលមានកន្លែងសម្រាក់អង្គុយលេង ដោយមានអ្នកបម្រើ កាន់ផ្កាទីតី ដើរតាម។
ថេហ្យុងចាប់ទាញ់កូលាបពណ៍ក្រហម មួយទង មកបេះយកតែស្រទាប់ ម្តងមួយស្រទាប់ៗ។ ផ្កាជាច្រើន ត្រូវបានបេះ យកតែស្រទាប់ ដាក់ដោយលែងពីគ្នា មិនលូកឡំគ្នានោះឡើយ។ ថេហ្យុចញញឹមក្នុងការធ្វើ វាជាសេក្ដីសុខរបស់រាងតូច នៅពេលដែលបានធ្វើភ្លេចអស់រឿងសោកសៅមានតែស្នាមញញឹមតែប៉ុណ្ណោះនៅជាប់លើផ្ទៃមុខ។
" យកវាទៅហាល សម្ងួតឲ្យស្ងួត ហើយយកវាទៅទុកនៅក្នុងបន្ទប់ដែលខ្ញុំរៀបចំដាក់គ្រឿងក្រអូបកាលពីព្រឹកមិញ "
ទំរាំតែបេះស្រទាប់ផ្ការួចរាល់ វាក៏ល្ងាចណាស់ហើយដែរ ជុងហ្គុកក៏ជិតចេញពីធ្វើការដូចគ្នា ទើបគេដកខ្លួន មកធ្វើម្ហូប ត្រៀមសម្រាប់ស្វាមី។
ឡានសេរីទំនើប ពណ៍ខ្មៅក្រឹប ម៉ាកចុងក្រោយគេបំអស់ដែលនៅមិនទាន់ចេញលក់ នៅក្នុងទីផ្សារនៅឡើយ បានឈប់ចត នៅខាងមុខ ភូមិគ្រឹះផ្ទាល់ខ្លួន របស់គេ ។
រាងកាយរបស់រាងសង្ហារ ចុះចេញពីឡាន ទាំងទឹកមុខមាំដើរសម្រៅចូលទៅក្នុង ភូមិគ្រឹះ។
" លោកមកវិញហើយ! ញ៉ាំបាយសិនទេខ្ញុំរាប់ចំរួចរាល់ហើយ " ថេហ្យុងញញឹមពង្រាយចេញមកទទួលនាយ ។
" ហ្ហឹម...! " ក្រហមដើម ក ងួកក្បាលតិចៗជាចំឡើយ ឃើញអញ្ចឹងរាងតូចក៏មិនបាននិយាយអ្វីបន្តនាំឲ្យនាយធុញ ក៏លើកដៃទទួលយកកាបូបនិងអាវក្រៅពីដៃនាយមកកាន់។
" លោកទៅលាងជម្រះ ខ្លួនសិនទៅ អញ្ចឹង "
" ..... " មិនតបអ្វីសម្លឹងមើលមុខរាងតូចបន្តិច ហើយក៏ចេញទៅបន្ទប់។ ថេហ្យុងបានតែសម្លឹងមើលខ្នងរបស់នាយទាំងមិនយល់ ចិត្តនាយប្រែប្រួលលឿនជាងរន្ទះបាញ់ទៀត ម្តងល្អម្តងអាក្រក់ គេតាមមិនទាន់ទេ។

តំណែងបេះដូង❤️ ( Completely  )Where stories live. Discover now