Ep43: អាប៉ាកូនដេញប៉ា ហ្ហឹកៗ

2.5K 153 8
                                    

" ហ្ហឹម~ នៅតែផ្អែមដូចដើម ទេមិនត្រូវទេ គួរតែនិយាយថាផ្អែមជាងមុនទើបត្រូវ " ស្ដាប់សំដីនាយចុះ ចង់តែដាល់ឲ្យបែកមាត់ព្រានហ្នឹងទេលោកអើយ។
" ឈប់និយាយទៅមនុស្សឆ្កួត " ថេយ៉ុងបែរមុខចេញទៅម្ខាងព្រោះតែការអៀន មុនគេឡើងក្រហមដូចប៉េងប៉ោះទុំមិនខុស អៀនស្ទើរតែជ្រែកដី។
" នៅតែពូកែអៀន ដូចដើម ស៊ឺត " មិនត្រឹមតែនិយាយថែមទាំងល៎ មុខទៅថើបថ្ពាល់ថេយ៉ុងមួយខ្សឺតទៀតផង។
" លោកវិញ កាន់តែច្រឡឺម!! " ថេយ៉ុង
" ច្រឡឺមតែជាមួយប្រពន្ធបងទេ~ " ជុងហ្គុក
" ឆឹស~ ជឿសទៅ " ថេយ៉ុង
" អ្អា៎ ហេតុអីមិនជឿ? "
" មិនដឹងទេចេញទៅមនុស្សឆ្កួត ខ្ញុំធ្វើម្ហូប " ថេយ៉ុងបែរខ្លួនទៅធ្វើម្ហូបវិញគេច ពីក្រសែរភ្នែក ច្រឡឺមរបស់នាយក្រាស់។ ជុងហ្គុកវិញ ញញឹមហើយក៏ចូលខ្លួនទៅអោបចង្គេះអង្ក្រងរបស់ប្រពន្ធពីក្រោយ ធ្វើឲ្យរាងកាយអ្នកទាំងពីរទង្គិចគ្នាយ៉ាងស្និតស្នាល។
" ធ្វើអី? លែងទៅជុង ខ្ញុំធ្វើម្ហូប " ថេយ៉ុង
" បងគ្រាន់តែអោប មិនបានរំខានអូនទេ " ជុងហ្គុកបណ្តឹងដៃអោបរឹត ដាក់ចង្ការលើស្មានប្រពន្ធ ស្រង់ខ្លិនក្រអូបប្រហើរដែលតែងតែធ្វើឲ្យគេឈ្លួកវង្វេងចូលពេញសួត។ ថេយ៉ុងវិញក៏មិនបាននិយាយអ្វីបណ្តោយឲ្យនាយប៉ះពាលរាងកាយបានតាមអំពើរចិត្ត ព្រោះគ្មានអ្វីដែលត្រូវកំណាញ់ទៀតទេ កូនពីរទៅហើយហ្នឹង។

ក្រឡែកមកមើលអ៊ុំក្មួយទាំង4នេះវិញម្តង ទេៗមិនត្រូវទេ ត្រឡំទៀតហើយ គឺ5ទើបត្រូវបូកទាំងនាងល្អិតនៅក្នុងពោះម្នាក់ទៀត។ ថេយ៉ុននាំក្មួយមកលេងនៅសួនកុមារ ដែលជាកន្លែងកំសាន្តរបស់ក្មេងៗទូរទៅ មិនត្រឹមតែប៉ុណ្ណឹង ថែមទាំងបានថតរូបរបស់ពួកគេផុសទៅក្នុង IG ហើយសរសេរ caption ថា «ថ្ងៃនេះរីករាយខ្លាំងណាស់ក្មួយៗរបស់អ៊ុំ» ធ្វើឲ្យញាតិមិត្តទាំងអស់ ភ្ញាក់ផ្អើរនាំគ្នា ផ្ញើរសារមកសួរ ជាពិសេសគឺ គឺលោកស្រីគីម និងលោកស្រីចន។
" លោកអ៊ុំ " កូនភ្លោះទាំងពីរដើរមករកអ្នកជាអ៊ុំ
" យ៉ាងម៉េចហើយក្មួយ? ឃ្លានហើយឬនៅក្មួយអ៊ុំ ? " ថេយ៉ុន
" បាទខ្ញុំមិនសូវទេ តែអាជូ គេឃ្លានហើយ " ជុងវ៉ូ ស្រដីឡើងប្រាប់ទៅកាន់អ៊ុំ។
" យើងទៅញ៉ាំអីតើល្អទេ? ចាំល្ងាចអ៊ុំនាំពួកក្មួយទៅផ្ទះវិញ " ថេយ៉ុនញញឹមអង្អែលក្បាលក្មួយថ្នមៗ ដោយក្ដីស្រឡាញ់។
" បើអញ្ចឹងឆាប់ទៅអញ្ចឹង តើក្មួយចង់ញ៉ាំអី? ញ៉ាំបង្កង់ ឬបង្គារ? " ហូស៊ុក និយាយឡើង ទាំងលើកអាល្អិតជុងវ៉ូមកដាក់លើ ក ចំណែកឯងជូយ៉ុងវិញកាន់ដៃថេយ៉ុន ដើរទៅរក ភោជនីយដ្ឋានអាហារ។
" ញ៉ាំក្ដាមយក្សល្អដែរទេ? " ថេយ៉ុន
" អ្អា៎ ល្អណាស់ ហិហិ " ក្មេងៗទាំងពីសើចសប្បាយចិត្ត។

តំណែងបេះដូង❤️ ( Completely  )Where stories live. Discover now