Ep18: អារម្មណ៍ច្របូកច្របល់

1.9K 122 0
                                    

បន្ទាប់ពីសង្គ្រៀមស្នេហ៍បានបញ្ចប់ ជុងហ្គុកក៏ស្លៀកពាក់ឲ្យរាងតូវវិញរួចដាក់ឲ្យគេគេងនៅលើសាឡុង ដោយមានអាវក្រៅរបស់នាយគ្របដណ្តប់រាងកាយ ចំណែកឯនាយក៏ទៅអង្គុយធ្វើការ រហូតដល់ល្ងាច។
បន្តិចក្រោយមកអេននីក៏ចូលមកក្នុងអូហ្វីស តាមការហៅរបស់ អគ្គនាយក ទាំងភ័យព្រួយ។
" លោកអគ្គនាយក~ ខ្ញុំ.. "
" នាង បានដាក់អ្វីចូលទៅក្នុងកែវកាហ្វេអេននី? " មិនចាំឲ្យអ្នកនាងលេខា និយាយទាន់ នាយសង្ហារក៏បោះជាសំណួរ សួរទៅកាន់នាងមួយៗ ច្បាស់ៗ ទាំងទឹកមុខមាំ។
" ខ្ញុំ~.. " និយាយមិនចេញព្រោះមិនដឹងគួរតែនិយាយបែបណាឲ្យសម នាងមានបំណងចង់ចាប់នាយ តែបែរជាមិនបានសម្រេច ត្រូវគេតាមទាន់បែបហ្នឹងទៀត តើមាននៅសល់ផ្លូវឲ្យនាងទេនៅពេលនេះ ? ដូចគេនិយាយមិនខុស ឆ្លាត់ពេក ចំណេះជិះកឯង។
" នាងគិតថាបានដេកជាមួយខ្ញុំហើយ បានខ្ញុំ
ធ្វើប្ដី? ជាមនុស្សស្រីដែលស្អាត កុំបន្ទាប់តម្លៃខ្លួនបែបនេះអី បើនាងធ្វើខ្លួនឲ្យមានតម្លៃ ថ្លៃថ្នូ ខ្វះអីអ្នកចង់បាននាង? "
" មកពីខ្ញុំស្រឡាញ់ អគ្គនាយក ហ្ហឺរ~ ទើបខ្ញុំហ៊ានធ្វើរឿងទាំងនេះ ខ្ញុំព្យាយាមធ្វើល្អគ្រប់យ៉ាង តែហេតុអ្វីលោកមើលមិនឃើញសេក្ដីស្រឡាញ់របស់ខ្ញុំ? ហឺរៗ~ " ស្រមជាមួយកានិយាយ តំណក់ទឹកភ្នែកក៏រមៀលចុះមក។
" នាងមិនមែនស្រឡាញ់ខ្ញុំទេអេននី ដែលនាងចង់បានខ្ញុំ ព្រោះតែខ្ញុំ មានគ្រប់អ្វីដែលនាងប្រាថ្នាទៅវិញទេ ឈប់បន្ទាប់តម្លៃខ្លួនឯង មិនយូរមិនឆាប់ នាងនិងបានជួយមនុស្សដែលនាងស្រឡាញ់ពិត ត្រូវចាំថាសេក្ដីសុខមិនស្ថិន នៅលើរូបរាងឬមាសប្រាក់ឡើយ "
" ....... " នាងអោនមុខចុះ គឺពិតជាដូចជុងហ្គុកនិយាយពិតមែន បើសិនជាជុងហ្គុកគ្មានអ្វីសោះ នាងក៏មិនចង់បានគេដូចគ្នា។
" លើកនេះខ្ញុំលើកលែងឲ្យនាង សង្ឃឹមថារឿងអស់ទាំងនេះនិងគ្មានលើកក្រោយទៀតទេ " ស្រប់ជាមួយការនិយាយជុងហ្គុកក្រោកឈរពេញ កម្ពស់ដើរតម្រង់ទៅបីត្រកង់កាយតូចដែលសន្លប់នៅលើសាឡុង ដើម្បីត្រឡប់ទៅផ្ទះវិញ ព្រោះដល់ម៉ោងហើយ។
" អរគុណ.. " ថារួចក៏ដើរចេញទៅមុន ព្រោះតែការខ្មាស់អៀន នាងបានធ្វើរឿងមិនសមគួរ ដោយសារចង់បំពេញ មហិច្ចតា របស់ខ្លួន។
ឡានសេរីទំនើបឈប់ចតនៅខាងមុខ ភូមិគ្រិះ ដោយឌៀលចុះពីលើឡាន មកបើទ្វាឲ្យចៅហ្វាយដែលអង្គុយបីប្រពន្ធនៅបាំងខាងក្រោយ។ ជុងហ្គុកបីប្រពន្ធចូលទៅក្នុងផ្ទះក្រោមក្រសែរភ្នែក របស់ណាហ្វី ដែលទើបតែមកពីក្រៅដូចគ្នា។
" អាក្មេងចង្រៃ ដោយសារតែឯងទើបបងជុង លែងខ្វល់ខ្វាយពីយើង យើងនិងសម្លាប់ឯង " ណាហ្វីនិយាយឡើងតិចៗល្មមស្ដាប់ឮតែឯង កែវភ្នែកឡើងក្រហមដោយសារតែការខឹង ការច្រណែន។

@Teakook Room..

តំណែងបេះដូង❤️ ( Completely  )Where stories live. Discover now