Ep41: ប្ដីអូនប្ដីបង

2.4K 164 9
                                    

       " នាងក៏ជាកូនស្រីបង ហេតុអីប៉ាពរកូនមិនបាន? " ជុងហ្គុក
       " ប៉ា~ " កូនភ្លោះទាំងពីរ ឧទានឡើងព្រមគ្នាទាំងសេក្ដីភ្ញាក់ផ្អើល ក្នុងចិត្តភ័យអរ ពិបាក់នឹងនិយាយប្រាប់ តើលោកពូម្នាក់នេះជាលោកប៉ាដែលពួកគេតែងតែទន្ទឹងរងចាំ មែនដែរទេ គេមិនបានយុលសព ទេត្រូវអត់? ប៉ាពិតជាមករកពួកគេមែន
       " កុំស្ដាប់គេ~ គេនិយាយផ្តេសផ្តាសទេកូន "
       " អូន.. /  ខ្ញុំប្រាប់ហើយ ថាខ្ញុំមិនមែនជាប្រពន្ធរបស់លោកឡើយ អញ្ចឹងហើយ គេក៏មិនមែនជាកូនលោកដូចគ្នា " មិនចាំឲ្យនាយនិយាយរាងតូចក៏ប្រញាប់និយាយកាត់។
       " អូនចង់លាក់កូនៗ មិនឲ្យស្គាល់ប៉ាដល់ពេលណា? មិនគិតថាចិត្តអាក្រក់ពេកទេហេស៎? ដែលបំបែកកូនចេញពីប៉ា? " ជុងហ្គុក
       " ខ្ញុំមិនដែលល្អ នៅក្នុងភ្នែកលោកស្រាប់ហើយ អាក្រក់ទៀតក៏វាមិនជាបញ្ហាដែរ " រឿងពីអតីត រត់ចូលមកក្នុងខួរក្បាលគេពេញៗ បណ្ដាលហើយចិត្តកាន់តែឈឺពឺតផ្សារ ក៏វាពិតដីចដែលគេនិយាយ នៅក្នុងកែវភ្នែកនាយ គេមិនដែលល្អស្រាប់ហើយ។
       " បងដឹងថាបងខុស~ អ្វីៗ វាជាកំហុសរបស់បងទាំងអស់ បងក៏ជាអ្នកបំផ្លាញ់អូន ពិតមែនហើយបងមិនសមទទួលបានការលើកលែងពីអូនឡើយ " នាយញញឹមងួកក្បាលយល់ស្រប់នូវអ្វីដែលរាងតូចនិយាយ ត្រឹមបានជួបបានឃើញមុខកូន ដឹងថាពួកគេមិនអីនាយស្ងប់ចិត្តណាស់ហើយ។ ជុងហ្គុកទម្លាក់កូនស្រីចុះពីដៃ អោនទៅថើបថ្ងាស់នាងមួយខ្សឺត រួចលើកដៃទៅអង្អែលក្បាលកូនប្រុសថ្នមៗ ទាំងសេក្ដីស្រីឡាញ់ បើសិនជាការចាក់ចេញរបស់គេ ធ្វើឲ្យថេយ៉ុងសប្បាយចិត្ត គេព្រមនឹងដើរចេញទាំងស្នាមញញឹមដូចគ្នា សេក្ដីសុខរបស់អូនជា សេក្ដីសុខរបស់បង។
       " ថែខ្លួនណា~ កុំភ្លេចមើលថែបងស្រី នឹងអាប៉ារបស់កូនជំនួសប៉ាផងណា៎ " និយាយបានប៉ុណ្ណឹងនាយក៏បែរខ្នងដើរចេញទៅទាំងបេះដូងឈឺពឺតៗ វាលោតកន្ត្រាក់ស្ទើរតែប្រះទ្រូងជាពីរ អួលដើមក និយាយមិនចង់ចេញ បានត្រឹមតែសម្រក់ទឹកភ្នែក ដោយស្ងាត់ស្ងៀម មិនឲ្យអូនដឹង។
       " លោកប៉ា~ លោកប៉ាកុំទៅចោលកូន " ក្រោយពីកាត់ន័យដែលលោកប៉ានិយាយដឹងរឿង ក្មេងៗក៏ភ្ញាក់ស្មារតីមកវិញ រួចរត់នៅតាមអ្នកជាឪពុក ទាំងទឹកភ្នែក ខ្លាចថានាយនឹងទុកពួកគេចោលទៀត ពួកគេត្រូវការនាយ ចង់ឲ្យនាយមើលថែថ្នាក់ថ្នម ចង់ឲ្យនាយនៅជាមួយពួកគេ ចង់បានភាពកក់ក្ដីពីលោកប៉ា ហើយក៏មិនចង់មានឈ្មោះជាកូនអត់ប៉ាដូចគ្នា។
          ជុងហ្គុកបានត្រឹមតែសម្រក់ទឹកភ្នែក ជាលើកដំបូងក្នុងឆាក់ជីវិត ដែលលឺកូនៗរបស់ខ្លួនហៅនាយថាប៉ា អារម្មណ៍មួយនេះវារំភើពខ្លាំងដល់ថ្នាក់គ្មានពាក្យអ្វីមកនិយាយប្រាប់។
       " កូនប៉ា~ " នាយបែកក្រោយអង្គុយចោងហោងត្រដាងដៃចាំឲ្យកូនៗជាទីស្រឡាញ់រត់មក នាយម៉េចនឹង អាចដាច់ចិត្តឃើញពួកគេយំទៅ។
       " លោកប៉ាកុំទៅចោលកូន ហ្ហឺរ កូនចាំលោកយូរហើយ ហ្ហឹកៗ កុំទៅចោលកូន " ជូយ៉ុងស្រដីឡើងខណៈដែលដៃ អោបលោកប៉ាជាប់ស្អិតមិនលែង  តំណក់ទឹកភ្នែកហូស្រក់ពាស់ពេញផ្ពាល់ សប្បាយចិត្តណាស់ដែលបានជួបលោកប៉ា តែក៏ភ័យខ្លាចដូចគ្នាថាលោកប៉ានឹងទុកពួកគេចោលម្តងទៀត។
       " កូនចង់ឲ្យលោកប៉ានៅមើលថែ ចាំការពារកូន កូននឹកលោកប៉ា " ជុងវ៉ូ ក៏មិនចាញ់បងស្រីអោបលោកប៉ាស្អិតលើកទីមួយដែលគេបានស្គាល់រង្វង់ដៃដ៏សែនកក់ក្ដៅរបស់លោកប៉ា។
       " កូនប៉ា~ កុំយំអីកូន ហើមភ្នែក លែងស្អាតហើយ មើលចុះ " នាយលើកដៃជូតទឹកភ្នែកឲ្យកូនថ្នមៗទាំងស្នាមញញឹមលាយទឹកភ្នែក។
       " ហ្ហឹក~ " ថេយ៉ុងវិញបានត្រឹមតែសម្រក់ទឹកភ្នែក តើគេខុសមែនទេ? បំបែកឪពុកចេញពីកូន? តែគេគ្មានជម្រើសទេ។
       " លោកប៉ាសន្យាបងថាមិនទៅណាចោលពួកកូនទៀតទេ ហ្ហឹកហ្ហឺរ " ជូយ៉ុង
       " ប៉ា~ " ជុងហ្គុកស្ទាក់ស្ទើរក្នុងការសន្យាជាមួយកូនស្រី ខ្លាចថាខ្លួនមិនអាចបំពេញសន្យានេះបានពួកឲ្យកូនៗអន់ចិត្ត។
       " ហ្ហឹកហ្ហឺរ~ លោកប៉ា~ / បាទប៉ាសន្យាណា កុំយំអីកូន " ដោយឃើញកូនយំខ្លាំងដល់ដង្ហក់ ជុងហ្គុក ក៏ព្រមលើកកូនដៃថ្ពួកជាមួយកូន យ៉ាងណាៗលួងកូនសិនមិនអាចឲ្យពួកគេនៅតែបន្តយំបានឡើយ។
       " ទៅផ្ទះជាមួយកូនណា លោកប៉ាកូនណា "
       " បាទប៉ាទៅជាមួយកូន~ " ជុងហ្គុក
       " មានរឿងអីជុង~ ថេ~ ថេយ៍ " ថេយ៉ុនជាមួយហូស៊ុកក៏មកដល់ គេម៉េចនឹងអាចឲ្យនាយមកតែម្នាក់ឯងនោះ តែមនុស្សពោះធំមិនអាចរត់បានទេ បានត្រឹមតែដើរតាមពីក្រោយយឺតៗនឹងឯង ចង់បោះជំហ៊ានវែងៗដើរលឿនៗក៏មិនបាន រត់ក៏មិនបាន ដើរដោយពឹងប្ដីជួយទុបហ្នឹង។ មកដល់ក៏គាំងជាមួយវត្តមានប្អូនប្រុសជាទីស្រឡាញ។
       " បងប្រុស~ " ថេយ៉ុងរត់មកអោបអ្នកជាបងដោយក្ដីនឹករលឹក ថេយ៉ុនក៏លើកដៃអោបប្អូនវិញដូចគ្នា ពិតជានឹកស្មានមិនដល់ពិតមែនថាបានជួបប្អូនប្រុសដែលខ្លួនខំតាមរកជាច្រើនឆ្នាំ នៅទីនេះ នៅកន្លែងដែលគេមិនដែលគិតសោះ ថាថេយ៉ុងអាចនឹងនៅទីនេះ។
       " ថេយ៉ុង~ នេះជាអូនពិតមែនហេស៎? " ថេយ៉ុងចាប់ក្រសោកមុន ពោលឡើងទាំងទឹកភ្នែកនៃសេក្ដីរំភើព ជាប្អូនគេពិតមែន គឺរូបពិតសំឡេងពិត មិនមែនយល់សុបិន្តឡើយ។
       " បងប្រុស ពោះបង?? " មុខនេះរវុលតែនឹកភ្លេចចាប់អារម្មណ៍ពោះរបស់បង។
       " បងកំពុងមានទម្ងន់ណា ថេយ៍ " ថេយ៉ុន
       " អរ៎~ ប៉ុន្មាន~ ប៉ុន្មានខែហើយ ជាស្រីឬប្រុស?? " ថេយ៉ុងសួរឡើងទាំងអួលដើមក ពិតណាស់ ពេលនេះបងប្រុសកំពុងតែមានទម្ងន់ ច្បាស់ណាស់ថាជាកូនរបស់ជុងហ្គុក ព្រោះពួកគេជាប្ដីប្រពន្ធស្របច្បាប់និងគ្នានោះអី ចិត្តគេឈឺស្ទើរតែប្រះទ្រូង ចង់យំតែក៏ព្យាយាមទុប គេមិនអាចយំ មិនអាចខឹង ព្រោះគេគ្មានសិទ្ធ វាជារឿងធម្មតាដែលប្ដីប្រពន្ធត្រូវមានកូនជាមួយគ្នា ដើម្បីបញ្ជាក់ពីស្នេហ៍ នឹងដើម្បីបង្កើតគ្រួសារតូចមួយដ៏កក់ ក្ដៅ គេទៅវិញទេដែលមិនធម្មតា បែរជាមានកូនទាំងដែលខ្លួនឯងមិនទាន់មានប្ដី។
       " ហ្ហឹក~ ជាកូនស្រី~ គេមានអាយុ8ខែហើយ " ថេយ៉ុន
       " ល្អណាស់ ឃើញបងមានសេក្ដីសុខ ខ្ញុំសប្បាយចិត្តណាស់ហើយ " ថេយ៉ុងញញឹម
       " អាច្រម៉ក់ ហេតុអីក៏រត់ចេញពីផ្ទះហាស៎? "
       " មានរត់ទៅណាបងប្រុស ខ្ញុំមិនបានរត់ទេ គ្រាន់តែចង់រស់នៅម្នាក់ឯង ក្រែងបានជួបស្នេហ៍ ហិហិ " ថេយ៉ុងពោលឡើងទាំងសើចបន្លប់ តែគេមិនដឹងឡើយ ថាពាក្យរបស់គេ ធ្វើឲ្យនាយក្រាស់ដែលឈរក្បែរនោះគ្រឺតជាខ្លាំង សិទិ្ធតែមកក្រែងបានជួបស្នេហ៍ ចុះគេជាស្អី?? មានកូនជាមួយគ្នា ដល់ពីរអ្នកហើយនៅមិនទាន់រកគូរព្រេងឃើញទៀតឬយ៉ាងម៉េច??
       " រកស្នេហ៍អីទៀត មានប្ដីហើយហ្នឹង ចេះរត់ចោលប្ដីទៅកើត " ថេយ៉ុន
       " មានប្ដីមកពីណា ខ្ញុំនៅក្រមុំទេ កុំចេះតែថា ខ្ញុំមិនទាន់ការឯណា នៅក្រមុំចេស គ្រាន់តែគ្មាន ព្រហ្មចារី សល់កូន2នេះ " ថេយ៉ុងប្រកែកបែបលេងសើច ព្រោះមិនចង់និយាយពីរឿងនោះឡើយ ម្យាងជុងហ្គុកជាប្ដីបង មិនអាចទៅស្រប់តាមបានទេ។
       " ក្រមុំ កូនពីរ~ " ជុងហ្គុក កំពុងតែយំចូតួផងមុននេះ ដល់មកលឺចឹង ចង់សើចបន្តិច យំបន្តិចយ៉ាងម៉េចមិនដឹងទេ។
       " កុំមកចេះ~ " ថេយ៉ុង។ មើលទៅដូចជាមិនស្លូតទេអាចថាកាចជាមុន ឬស្លូតជាងមុនទៅតាមមិនទាន់ទេ ចរិតប្តូរលឿនជាងមីស៊ីលទៀត។
       " អត់ប្ដីយ៉ាងម៉េច? ចុះជុងហ្គុក? " ថេយ៉ុន
       " គេជាប្ដីបងតើ ប្ដីខ្ញុំពីកាល? " ថេយ៉ុង
       " ហូស៊ុកទើបជាប្ដីបង ជុងហ្គុកប្ដីអូនតើ " ថេយ៉ុនដាក់ពីរ ឃ្លា ថេយ៉ុងសឹងតែផ្ញាជើង នេះវាយ៉ាងម៉េចឲ្យប្រកត់ទៅ? ជុងហ្គុកជាប្ដីគេបានយ៉ាងម៉េច បើក្នុងអេតាស៊ីវឹល ជាឈ្មោះរបស់ ថេយ៉ុនហ្នឹង ចំណែងហូស៊ុក មកពាក្យពាន់អីដែល បងគេទៅស្គាល់គ្នាជាមួយលោកឌុកទ័រតាំងពីពេលណា? ក្រែងបងប្រុសជាប្រពន្ធជុងហ្គុកមិនអញ្ចឹង ហើយពេលនេះមកប្រាប់ថា ជុងហ្គុកមិនមែនជាប្ដីបានយ៉ាងម៉េច? ឬលែងលះគ្នាហើយ? អួត ឈឺឡាតែត ( ក្បាល )
       " ខ្ញុំវង្វេងអត់ហើយ? " ថេយ៉ុង
       " កូនឡើង2ហើយអត់ស្គាល់ ប្ដីខ្លួនឯង មិនដឹងជាប្រពន្ធអាណាទេនេះ " ថេយ៉ុន
       " ប្រពន្ធខ្ញុំនោះអីបង~ " ជុងហ្គុក

ជុងហ្គុកជាប្ដីថេហ្យុង ថេហ្យុនជាប្រពន្ធហូស៊ុក ថេហ្យុងជាប្រពន្ធជុងហ្គុក ហូស៊ុកជាប្ដីថេហ្យុន😂
(ឆ្គួតមីអ្នកសរសេរមួយបាត់ )

សូមរង់ចាំភាគបន្ត

#ក្វាងលីននី♒

តំណែងបេះដូង❤️ ( Completely  )Where stories live. Discover now