35: គ្មានថ្ងៃត្រឡប់ក្រោយ

2.8K 160 12
                                    

+ភូមិគ្រឹះផាក

       " អ្នកមីងថាយ៉ាងម៉េច?? " ជីមីនស្រែឡើងសឹងតែផ្អើលផ្ទះ នៅពេលដែលបានដឹងថាមិត្តសម្លាញ់ខ្លួនលួចរត់ចេញពីរផ្ទះ ទាំងដែលគេមិនដឹងអ្វីសោះ គ្រាន់តែលឺភ្លាមគេកាន់ ទូរស័ព្ទដែលផ្អឹបជាប់ត្រចៀកសឹងតែមិនជាប់។
< គឺស្ដាប់មិនខុសទេជីមីន!! ភ្ញាក់ផ្អើលអញ្ចឹងមានន័យថាកូនថេយ៍មិនបានទៅរកក្មួយមែនទេ > លោកស្រីគីមពោលឡើងពីខ្សែរប្រព័ន្ធម្ខាងទៀត ទាំងអស់សង្ឃឹម សូម្បីតែជីមីនជាមិត្តជិតស្និទ្ធិ ក៏គេមិនបានប្រាប់ផង មានសង្ឃឹមអ្វីរកគេឃើញទៅ??
       " តើគេនៅឯណាទៅពេលនេះ?? " ជីមីនពោលឡើងទាំងសោកសៅ ទើបតែជួបគ្នាប៉ុន្មានថ្ងៃមុនសោះ មកប្រាប់ថាគេរត់គេចខ្លួនបាត់ បែបហ្នឹង វាភ្លាមៗពេកហើយ អ្នកគ្រប់គ្នាកំពុងតែលេងសើចជាមួយគេទេ តើមែនទេ???
       < មីងក៏មិនដឹងដែរ~ រត់ទៅតែឯងទាំងពពោះ មីងបារម្ភណាស់ > លោកស្រីគីម
       " មានផ្ទៃពោះ?? " ជីមីន ស្រែកឡើងម្តងទៀត ទាំងការភ្ញាក់ផ្អើលរិតតែខ្លាំង នេះមិត្តមានកូនទាំងមូល គេមិនដឹងស្អីសោះ។
       < មីង.. ក្មួយពិតជាមិនដឹងមែនឬ ជីមីន?? >
       " ប៉ុន្នឹងសិនហើយអ្នកមីង ខ្ញុំទៅរកគេសិន " ជីមីនស្រាប់តែនឹកឃើញកន្លែងមួយដែលថេយ៉ុងចូលចិត្តទៅ គេក៏ប្រញាប់ទាញសោចឡានរត់ចេញទៅយ៉ាងលឿន រកតែអ្នកផ្ទះសួរមិនទាន់។
       " កូនទៅណា?? មីននី~ " លោកស្រីផាក ស្រែកសួរកូនប្រុសទាំងចម្ងល់ មើលទៅគេប្រញាប់ណាស់ មានអ្វីទេដឹង??
        " កូនប្រញាប់~ មកវិញចាំកូនប្រាប់~ " ជីមីនស្រែកប្រាប់ម្ដាយ។
       " យីកូននេះ~ ចង់មែនហើយ~ " លោកស្រីបានត្រឹមតែក្រវីក្បាលតិចៗ ជាមួយចរិតកូនប្រុសសំណព្វ ពេញកំលោះជិតបានប្ដីហើយ ចរិត នៅតែដូចក្មេងអាយុ3ឆ្នាំទៀត។
          ក្រឡែកមកមើលថេយ៉ុងវិញ គេកំពុងតែដើរតាមឆ្នេរ សមុទ្រ រិសគិតថាគួរទៅណា បើកូនចៅរបស់លោកប៉ា តាមរកគេពេញប្រទេសបែបហ្នឹង?? រាងតូចសម្លឹងមើលទៅព្រះអាទិត្យដែលរាបលិចទាំងដកដង្ហើមធំ ជើងវៀសទឹកសមុទ្រលេងតិចៗ ដើម្បីបំបាត់អារម្មណ៍ស្ត្រេស ដែលមាននៅក្នុងខ្លួនពេលនេះ។
       " កូនជួយគិត អាប៉ា បន្តិចមក ថាពួកយើងគួរតែលាក់ខ្លួននៅកន្លែងណា?? " ថេយ៉ុងលើកដៃអង្អែលពោះខ្លួនឯងស្រាលៗ សួរឡើងទាំងដឹងហើយថាគ្មានចម្លើយ គេគ្រាន់តែចង់និយាយជាមួយកូន ដើម្បីលួងលោមខ្លួនឯងតែប៉ុណ្ណោះ។
       " តើកូនស្រឡាញ់ សមុទ្រដែរទេ?? " ថេយ៉ុងក្រវីក្បាល ប្រលែងការគិតចេញ សម្លឹងមើលទៅថ្ងៃលិចទាំងស្នាមញញឹម កាលពីមុនគេចូលចិត្តមើលថ្ងៃលិចនៅសមុទ្រខ្លាំងណាស់ ព្រោះតែវាពិតជាស្រស់ស្អាតអាចធ្វើឲ្យគេញញឹមចេញមកបាន ទោះជាគេកំពុងតែពិបាកចិត្តក៏ដោយក្ដី។
       " អាប៉ាសន្យាថា និងមើលថែកូនៗឲ្យល្អ សុំទោសដែលបំបែកកូន ចែញពីលោកប៉ា កខឹង អាប៉ា អីណាកូន អាប៉ាគ្មានជម្រើសពិតមែន " ដើរបណ្ដើរនិយាយជាមួយដំណក់ឈាមដែលរីកលូតលាស់នៅក្នុងផ្ទៃបណ្តើរ ទឹកភ្នែកក៏ចាប់ស្រស់ចុះមកដូចគ្នា ញញឹមទាំងទឹកភ្នែក។
       " ថេយ៉ុង~ " កំពុងតែនិយាយជាមួយកូន ភ្លាមនោះស្រាប់តែលឺសម្លេង ស្រែករបស់ នរណាម្នាក់ ហៅឈ្មោះខ្លួន ថេយ៉ុងឈរគាំងត្រឹង ព្រោះតែគេស្គាល់សំឡេងមួយនោះច្បាស់ណាស់។
       " ជី~ ជីមីន!! " ងាកក្រោយក៏ ដូចជាការគិតរបស់គេមិនខុស វាជាសំឡេងរបស់មិត្តយិនសិន របស់គេ តើគេដឹងយ៉ាងម៉េច ថាខ្លួននៅទីនេះ ព្រះអើយ។
       " ថេយ៍~ " ជីមីនញញឹមរត់ទៅរកថេយ៉ុង តែថេយ៉ុហបែរជារត់គេចពីខ្លួនទៅវិញ។
       " ឈប់សិន~ ថេយ៍ កុំរត់ ឯងកំពុងមានផ្ទៃពោះណា~ " ជីមីនស្រែក ខណៈដែលជើងកំពុងបោះពួយ រត់តាមថេយ៉ុងដែលជាមិត្តដូចគ្នា។
       " ទេ~ អត់ទេ~ " ថេយ៉ុងដើរផងរត់ផង តែមិនហ៊ានរត់ខ្លាំងពេកនោះដែរ ខ្លាចប៉ះពាល់ដល់កូនដែលនៅក្នុងផ្ទៃ។
       " ថេយ៍~ / អ៊ុស " ថេយ៉ុងភ្ញាក់នៅពេលដែលជីមីនរត់មកស្កាត់មុខរបស់ខ្លួន។
       " ទៅវិញជាមួយយើង គ្រប់គ្នាកំពុងតែចាំឯង អ្នកគ្រប់គ្នាបារម្ភពីឯណាស់ដឹងទេ?? " ជីមីន
       " ដោះលែងឲ្យយើងទៅ ទៅណា.. យើងមិនអាចទៅវិញបានពិតមែន អាណិតយើងផង " ថេយ៉ុងក្រវីក្បាលទាំងទឹកភ្នែកពោលទៅកាន់ មិត្តទាំងអួលដើមក។
       " ហេតុអីទៅថេយ៍?? " ជីមីន
       " យើង- ធ្វើខុសធ្ងន់ណាស់ជំពោះបងប្រុស យើងគ្មានមុខឯណាទៅជួបគាត់ទេ " ថេយ៉ុង
       " តែក្មេងកើតមកត្រូវការ ទាំងម្ដាយទាំងឪពុក ត្រឡប់ទៅវិញជាមួយយើងណា " ជីមីនព្យាមនិយាយបក់ស្រាយឲ្យគេបាន យល់ពីអ្វីដែលខ្លួនកំពុងតែគិត។
       " យើងមិនអាចធ្វើជាមនុស្ស អត្មានិយម យល់តែចិត្តខ្លួនឯង បានទេ ឯងមិនមែនជាយើង ឯងមិនយល់ពីអារម្មណ៍ របស់យើងឡើយ " ថេយ៉ុងប្រកែកទោះយ៉ាងណា ក៏គេមិនអាចត្រឡប់ទៅវិញបានឡើយ។
       " តែ.. / ត្រឹមកូនយើងអាចមើលថែ ចិញ្ចឹមគេបាន ឯងមិនបាច់បារម្ភទេ សុំត្រឹមតែឯងដោះលែងយើងទៅ~ " ថេយ៉ុងនិយាយកាត់សំដីរបស់មិត្ត។
       " ឯងធ្វើស្អីហ្នឹង?? ឆាប់ក្រោកឡើងមក " ជីមីនពោលឡើងទាំងមិនយល់នៅពេលដែលថេយ៉ុង លុតចង្គង់ចុះ ហើយក៏ព្យាយាមទាញគេឲ្យក្រោកឈរវិញ តែថេយ៉ុងមិនបានក្រោកតាមការចង់បានរបស់ជីមីនឡើយ។
       " សុំអង្វរជីមីន ហ្ហឹកៗ~ ឲ្យយើងទៅៗណា យើងពិតជាមិនអាចប្រឈម មុខចំពោះរឿងហេតុទាំងនេះបានពិតមែន ហ្ហឹក " ថេយ៉ុងពោលឡើងទាំងទឹកភ្នែក។
       " ឯងម្រុងរត់គេច ពីវារហូតឬ ថេយ៍?? " ជីមីនអង្គុយចុះចាប់ស្មាថេយ៉ុងទាំងសង់ខាង។
       " យើងទៅ មិនដឹងថាអាចត្រឡប់មកវិញឬអត់ទេ តែឯងនៅតែជាមិត្តល្អរបស់យើងជានិច្ច ជួយមើលថែបងប្រុស និងលោកប៉ាអ្នកម៉ាក់ជំនួសយើងផង យើងអាកត្តញ្ញូ ប្រហែលជាមិនអាចសងគុណលោកទាំងពីរទេ ក្នុងជាតិនេះ " ពោលហើយ ថេយ៉ុងក៏ក្រោកទាញ់កន្សែងបង់ក មកគ្របក្បាលជិត ហើយក៏ដើរចេញទៅ ក្រោមក្រសែរភ្នែក ដែលពោរពេញទឹកដោយដំណក់ទឹកថ្លាៗ របស់ជីមីន។
       " យើងសង្ឃឹមថា ការសម្រេចចិត្តរបស់ឯង អាចធ្វើឲ្យឯងមានសេក្ដីសុខ~ " ជីមីនស្រដីឡើងទាំងអួលដើមកផ្អាក់ដំណើររបស់ថេហ្យុង។
       " ហ្ហឹកហ្ហឺរ~ យើងនឹងមានសេចក្តីសុខ " ថេយ៉ុងងួកក្បាលនិយាយទាំងទឹកភ្នែក ហើយក៏ដើរចេញទៅដោយមិនងាក់ក្រោយឡើយ។
          នៅពេលដែលថេយ៉ុងចេញទៅផុត ថេយ៉ុន និងជូងហ្គុក ក៏មកដល់ តែគួរឲ្យស្ដាយគេមកយឺតពេលបន្តិចហើយ ចំណែកជីមីន ដាក់ខ្លួនអង្គុយនៅលើវាលផ្សាច់ ភ្នែកសម្លឹងមើលទៅទឹកសមុទ្រ ទាំងទឹកមុខគ្រៀម ក្រំ។
       " ជីមីន~ ឃើញថេយ៉ុងដែរទេ?? " សំណួរដំបូងគេរបស់ថេយ៉ុន បានបន្លឺឡើងទាំងចិត្តអន្ទះសារ។
       " ហ្ហឹម... " នៅពេលដែលឃើញជីមីនក្រវីក្បាល ជុងហ្គុកក៏អោនមុខចុះទាំងអស់សង្ឃឹម ថេយ៉ុនដាក់ខ្លួនអង្គុយក្បែរជីមីនទាំងមិនមាត់មិនក អ្វីឡើយ តើគេទៅដល់ណា?? ពេលបានញ៉ាំ អ្វីហើយឬនៅ?? មានអ្នកណាធ្វើបាបគេឬអត់??
       " អ្នកទាំងពីរដឹងឬនៅ ថាថេយ៉ុងកំពុងមានផ្ទៃពោះ?? " ជីមីនហើមមាត់សួរឡើងទាំងមុចស្ងួត។
       " ហ្ហឹម~  " ថេយ៉ុង និងជូងហ្គុក ងួកក្បាល ព្រមគ្នាតិចៗជាចម្លើយ។
       " តើបងខឹងគេដែរទេ?? " ជីមីន
       " ទេ~ " ថេយ៉ុន
       " តើលោកស្រឡាញ់ ថេយ៉ុងទេ? " មួយសំណួរនេះសួរទៅកាន់ជុងហ្គុកម្តង។
       " ស្រឡាញ់ ខ្ញុំស្រឡាញ់គេណាស់ "
       " ហ្ហឹក~ សង្ឃឹមថាគេនិងមានសុវត្ថិភាព ជៀសផុតពីគ្រោះថ្នាក់ទាំងឡាយ " ជីមីន
       " សូមឲ្យក្មួយអ៊ុំ មានសុខភាពល្អ ថ្ងៃណាមួយពួកយើងប្រាកដ ជាបានជួបគ្នាវិញ " ថេយ៉ុនពោលឡើងទាំងស្នាមញញឹមគ្រៀមក្រំ។
       " លោកទៅណា? " ជីមីនសួរ ជុងហ្គុក
       " ខ្ញុំទៅរក ប្រពន្ធកូនខ្ញុំ ខ្ញុំមិនអាចនៅអង្គុយស្ងៀមបានទេ " ថាហើយនាយក៏រត់ចេញទៅ យ៉ាងលឿន។

តំណែងបេះដូង❤️ ( Completely  )Where stories live. Discover now