Ep22: អូនមានកូនជាមួយបង..

2.5K 133 6
                                    

@morning....

" អួក~ វួក.. ខិខិ~ អួក " ព្រឹកប្រលឹមស្រាងៗ សម្លេងក្អួតចង្អោរ បន្លឺឡើងឥតដាច់សូរ ចេញពីបន្ទប់ទឹក ខណៈដែលកាយតូចរបស់ថេយ៉ុង អោនងើប ចុះឡើង ប្រឹងក្អួតសឹងតែខ្សោះអស់ពីខ្លួន។
" កើតស្អី អញ្ចេះ? អឹក~ អួក~ " និយាយមិនទាន់រួចពីមាត់ផងក៏ចង់ក្អួតចេញមកទៀត វាមិនបានចេញអ្វីក្រៅពីទឹកទែ ប្រោះគេនៅមិនទាន់បានញ៉ាំអ្វៅនៅឡោះយ។ គេក្រោកមកក្អួតតាំងពីមេឃមិនទាន់ភ្លឺមកម្លេះ អាការៈក្អួតបែបហ្នឹងកើតមានទៅលើគេបី បួនថ្ងៃមកហើយ ធ្វើឲ្យគេកើតជាការសង្ស័យនៅក្នុងចិត្តជាខ្លាំង។
ថេយ៉ុងខ្ពល់មាត់ ទាញ់ប្រដាប់ពិនិតទឹកនោមដែលខ្លួនបានទិញតាំងម្សឹលមិញយកមក ដើម្បីពិនិត្យឲ្យអស់ការសង្ស័យ ក្នុងចិត្តបន់កុំឲ្យអ្វីដែលខ្លួនគិត ក្លាយទៅជាការពិត។
មួយសន្ទុះក្រោយមក រាងតូចដើរចេញពីបន្ទប់ទឹកវិញតិចៗសឹងតែលើកជើងបោះជំហ៊ានមុនមិនរួច ដៃកាន់ប្រដាប់ពិនិត្យទឹកនោមមិនចង់ជាប់ ទឹកភ្នែកក៏ចាប់ស្រស់ចុះមកដាបពេញថ្ពាល់ស រលូង។
" ហ្ហឺរៗ~ អឹក~ ខ្ញ~ ខ្ញុំមានកូនហេស៎~ ហ្ហឺរៗ " ថេយ៉ុងពោលឡើងញ័របបូរមាត់ លើកដៃម្ខាងទៀតដែលនៅទំនេរ អង្អែលដំណង់ឈាមដែលកំពុងតែរីកលូតលាស់នៅក្នុងពោះស្រាលៗ តើគេគួរតែសប្បាយចិត្តឬខូចចិត្ត នៅពេលនេះ?
" ខ្ញ~ ហ្ហឺរៗ~ ខ្ញុំសុំទោស បងប្រុស ហ្ហឺរ~ ខ្ញុំសុំទោស ហ្ហឹកៗ " ថេយ៉ុងអោបពោះ សម្រូតខ្លួនចុះអង្គុយយំផ្អែកជញ្ជាំង ពោកពាក្យសុំទោសឥតដាច់ នេះគេកំពុងតែមានកូនជាមួយនាយជាបងថ្លៃ គេពិតជាអាក្រក់ខ្លាំងណាស់ ដែលទៅមានកូនជាមួយបងថ្លៃរបស់ខ្លួនឯង។
" ហ្ហឺរៗ~ កូនមិនគួរមកចាប់កំណើត ជាមួយម្ដាយដែលអាក្រក់បែបនេះឡើយ ហ្ហឺរ~ អាប៉ា សុំទោស ហ្ហឹកៗ~~~ " ថេយ៉ុង យំស្សឹបខ្សួល។
" តើអាប៉ា គួរតែធ្វើបែបណា? កូនប្រាប់អាប៉ាផង អាប៉ារកផ្លូវចេញមិនឃើញទេ អ្ហឹកហ្ហឹក~ " ថេយ៉ុងញញឹមលាយឡំទឹកភ្នែកដូច មនុស្សបាត់បង់សតិ រិះគិតរកផ្លូវចេញ បងប្រុសក៏មិនទាន់ត្រឡប់មក ខ្លួនក៏មានកូនទៀត តើគេត្រូវធ្វើបែបណាចំពោះ បញ្ហារមួយនេះ?

@JK Room....

" អួក~ វួក ខិខិ អួក~ " ចំណែងជុងហ្គុកក៏មិនចាញ់រាងតូចប៉ុន្មានដែរ គ្រាន់តែបើកភ្នែកភ្លាម រមូលពោះ ចង់ក្អួតភ្លេត មិនដឹងជាកើតស្អីឲ្យប្រាកដទេ ធុញណាស់។
" ក្រពះយើង រើឡើងទេដឹង? " ជុងហ្គុកនិយាយហើយ ក៏ក្បង់ទឹកយកមកលុបលាងមុខ ដើម្បីឲ្យស្វាង ក្រវីក្បាលតិចៗដើម្បីឲ្យការងងឹតមុខជៀសឆ្ងាយ ហើយ ក៏ដើរតម្រង់ទៅរកពូកទាំងគ្មានកម្លាំងកម្ហែង។

តំណែងបេះដូង❤️ ( Completely  )Where stories live. Discover now