Ep17: ត្រូវថ្នាំ

2K 119 0
                                    

@តុកៗៗ....

" ចូលមក! " នាយសង្ហារស្រែករាងត្បៀតសំឡេបន្តិច ដោយសារតែភ័យខ្លាច្រពន្ធភ្ញាក់។
" ចៅហ្វាយ.."
" ស៊ូច! " ជុងហ្គុកលើកចង្អុលដៃដាក់លើមាត់ បំណងចង់ប្រាប់ឲ្យចំនិតរបស់ខ្លួនមាត់តិចៗ ឌៀលឃើញហើយញញឹមយល់ការ ទុកម្ហូបនៅលើតុថ្លាមួយ ហើយក៏ចេញទៅវិញ ព្រោះមិនចង់នៅរំខានពេលវេលាប្ដីប្រពន្ធគេឡើយ។
ជុងហ្គុកអង្អែលក្បាលប្រពន្ធបន្តិចហើយក៏ធ្វើការងាររបស់នាយបន្ត យ៉ាងស្ងៀមស្ងាត់បំផុត។
" ខ្ញ~ ខ្ញុំសុំទោសបងប្រុស ខ្ញុំសុំទោស " រាងតូចមមើ បង្ហើបមាត់និយាយពាក្យសុំទោស ខ្សាវៗស្តាប់មិនចង់ឮ។
" កើតអ្វី ថេយ៍ " ដោយចង់ដឹងនាយក៏ព្យាយាមអោនត្រចៀកទៅកាន់តែជិត មុននេះគេឮតែមិនច្បាស់។
" សុំទោសបងប្រុស! ខ្ញុំសុំទោសកុំខឹងខ្ញុំអី ហ្ហឺរៗ ខ្ញុំសុំទោសជុងហ្គុក.. "
" នេះមមើ ដល់យំផងឬ? តើឯងមានរឿងអ្វីលាក់បាំងមែនទេ? ទើបមមើ សុំទោសបែបហ្នឹង? " ដោយសារតែនាយអោនទៅជិតពេកទើបដឹងពីសំណើមទឹកភ្នែកដែលហូរកាត់ថ្ពាល់ប្រពន្ធ។ ដៃមាំក្រាស់បែកសរសៃ លើកទៅជូតទឹកភ្នែកឲ្យប្រពន្ធថ្នមៗ ខណៈដែលដៃក៏ទម្លាក់មករិតកាយតូចជាការលួងលោម។
" ថេយ៍ ក្រោកឡើងញ៉ាំបាយសិនណា ស៊ឺត~ " ទុកការងារចោល ដេដាស់ប្រពន្ធឲ្យភ្ញាក់ពីដំណេកទាំងសំឡេងស្រទន់។ លើកទី1ដែលនាយទុកការងារចោល សុខចិត្តមកដាស់ប្រពន្ធទៅញ៉ាំបាយ មិនមែនខ្លាចខ្លួនឯងឈឺ តែខ្លាចប្រពន្ធដែលគេងលក់នៅក្នុងទ្រូងឈឺទៅវិញទេ ព្រោះតែគេមិនទាន់បានញ៉ាំអ្វីចូលពោះតាំងពីយប់មិញម្លេះ។
" ងើបឡើងណា~ " មិនត្រឹមតែនិយាយថែមទាំងលើកពរ រាងតូចឡើងដើរតម្រង់ទៅរកសាឡុង។
" អ្ហឹម! ជុងហ្គុក "
" ក្រោកបានហើយ ទៅលុបលាងមុខសិនទៅ ចាំមកញ៉ាំបាយ "
" អ្ហឹម! " រាងតូចងួកក្បាល លើកដៃមកញីភ្នែកតិចៗដើរតម្រង់ទៅបន្ទប់ទឹកដែលមាននៅក្នុង អូហ្វី ស្រាប់។ ចំណែកឯងជុងហ្គុកក៏រៀបចំអាហារឲ្យប្រពន្ធក្មេងញ៉ាំ។
បន្ទាប់ពីញ៉ាំបាយរួចរាល់ រាងតូចក៏សុំខ្លួនចេញទៅដើរមើលខាងក្រៅ នៅតែក្នុងអូហ្វីស របស់រពឹសដៃជើងដូចជាគេនៅមិនសុខឡើយ។

តំណែងបេះដូង❤️ ( Completely  )Where stories live. Discover now