Ep45: យើងមិនទទួលក្មេងទាំងនេះជាចៅទេ

2K 135 8
                                    

          ប៉ុន្មានថ្ងៃក្រោយមក ពួកគេក៏ត្រឡប់មកសេអ៊ូល វិញដោយមានថេយ៉ុង និងកូនភ្លោះទាំងពីរ មកជាមួយ គេបានគិតច្បាស់ហើយថានិងត្រឡប់មកវិញតាមការសុំ របស់ជុងហ្គុក ចំណែកផ្ទះនៅឯជេជូ គេមិនបានលក់ឡើយ ទុកគ្រាន់ជាផ្ទះលំហែរកាយ មកលេងម្តងម្កាលទៅចុះ។

       " អ្នកម៉ាក់ កូនមកវិញហើយ.. " ថេយ៉ុន ស្រែកហៅអ្នកស្រីគីមដែលជាម្ដាយ ដែលកំពុងតែអង្គុយនៅលើសាឡុង បន្ទប់ទទួលភ្ញៀវ។
       " មកពីដើរលេងវិញហើយឬ កូន? " អ្នកស្រីគីម បែរមករកប្រភពសំឡេង ឃើញថាជាកូនប្រុសគាត់ក៏ប្រញាប់ក្រោកឈរ ដើរទៅអោបគេ ដោយមានលោកគីម នៅអង្គុតនៅលើសាឡុងសម្លឹងមើលមកកាន់កូនប្រុសដូចគ្នា។
       " ជំរាប់សួរអ្នកម៉ាក់ លោកប៉ា " ហូស៊ុក
       " ចា៎កូន! ចុះ ជុងហ្គុកមិនមកទេហេស៎? " បន្ទាប់ពីដាក់ឲ្យកូនអង្គុយនៅលើសាឡុងអ្នកជាម្ដាយក៏សួរឡើង ព្រោះប៉ុន្មានឆ្នាំមកនេះ ជុងហ្គុកតែងតែមកលេងនិងគេងនៅទីនេះ ជាញឹកញាប់ ដោយគេគេងនៅក្នុងបន្ទប់របស់ថេយ៉ុង។
       " គេមកតើអ្នកម៉ាក.. នៅខាងក្រៅឯណុះ បន្តិចទៀតគេចូលមកហើយ " ថេយ៉ុន
       " លោកអ៊ុំៗ.. " និយាយមិនទាន់ផុតពីមាត់ផង កូនភ្លោះទាំងពីររត់ ចូលមកក្នុងភូមិគ្រឹះដ៏ធំស្គឹមស្គៃ រកអ្នកជាអ៊ុំ តាមរបៀបក្មេងៗ។
       " ក្មេងៗនេះជាកូនចៅអ្នកណា ? " លោកគីមសួរឡើងទាំងចម្ងល់ តើក្មេងមកពីណារត់ចូលក្នុងភូមិគ្រឹះគាត់បានទៅ បើមាន អ្នកយាមពេញខ្លោងទ្វាធំមិនតិចអ្នកទេ អ្នកណាទៅបណ្ដោយឲ្យក្មេងចូលបានងាយៗបែបនេះ។
       " ក្មេងៗទាំងនេះ ជាក្មេងដែលកូនផុសក្នុង IG នោះត់មែនទេ? " លោកស្រីគីមសួរ ព្រោះគាត់ក៏បានចូលមើលផុសនោះដែរ គាត់ក៏បានផ្ញើសារសួរ តែថេយ៉ុនមិនបានឆ្លើយតបឡើយ។
       " ក្មេងទាំងពីរអ្នកនេះ ជាចៅរបស់លោកប៉ាអ្នកម៉ាក់ និងហើយ មានចៅអ្នកណាទៀតទៅ? " ថេយ៉ុនឆ្លើយទាំងសើចតិចៗ អស់សំសើចនិងទឹកមុខលោកគីម។
       " មានន័យថាម៉េច..? "
       " ក្មេងៗទាំងពីរ នេះជាកូនរបស់ជុងហ្គុក " ថេយ៉ុន
       " ឯណាថាស្រឡាញ់ តែកូនយើង? ដេកយំអោបដបស្រាក៏ព្រោះតែកូនយើង? ឥឡូវនេះស្អី? មកមានកូនធំប៉ុណ្ណឹងហើយ?? " លោកគីម ពោលឡើងទាំងមុខរាប់ស្មើរ និយាយថាស្រឡាញ់កូនគាត់ តែបែរជាទៅមានកូនជាមួយអ្នកផ្សេងធំប៉ុណ្ណឹងទៅហើយ?
       " លោកប៉ា មិនសប្បាយចិត្តទេឬ ដែលមានចៅ? " ថេយ៉ុន
       " យើងមានចៅដែលកើតចេញពីពោះ កូនយើងតែប៉ុណ្ណោះ ពោះអ្នកផ្សេងយើងមិនទទួលជាចៅទេ " លោកគីម និយាយទាំងបែរមុខទៅមើលអ្វីផ្សេង ក្នុងចិត្តពិតជាងចង់បី ចង់អោបថើបក្មេងទាំងពីរនេះណាស់ តែចិត្តមួយប្រកាន់ខឹង ជុងហ្គុកដែលហ៊ានលួចមានកូនជាមួយស្រីណាក៏មិនដឹង ចោលកូនប្រុសគាត់ដែលបាត់ខ្លួន គ្មានសូម្បីតែដំណឹង។
       " កុំស្ដាប់សំដីប៉ាកូនអី គាត់មាត់អាក្រក់តែបែបនេះឯង!! ចៅមករកយាយមក " លោកស្រីគីម និយាយជាមួយកូនប្រុសនិងកូនប្រសារ ហើយក៏បែរមកហៅកូនភ្លោះទាំងពីរ ឲ្យទៅក្បែរគាត់។ គាត់មិនបានខឹងអ្វីជុងហ្គុកទេ គាត់មានតែសប្បាយចិត្តដែលនាយ អាចបង្កើតគ្រួសារ ដ៏មានសុភមង្គលទោះបីជាគ្មានថេយ៉ុងក៏ដោយ គាត់បានចាត់ទុកនាយជាកូនប្រុសម្នាក់ របស់គាត់បាត់ទៅហើយ ម្យាងមិនដឹងថាអាចរកថេយ៉ុងឃើញឬអត់ទេ គាត់មិនចង់ឲ្យនាយនៅតែបន្តចាំគេ ទាំងគ្មានសង្ឃឹមឡើយ។
          កូនភ្លោះទាំងពីរសម្លឹកមើលមុខរបស់អ៊ុំ ឃើញថេយ៉ុន ញញឹមងួកក្បាល ពួកគេក៏ចូលខ្លួនទៅរកលោកស្រីគីម គាត់ញញឹម លើកពួកគេឲ្យអង្គុយ កណ្ដាលគាត់ និងប្ដី។
       " លោកបង!! មិនគិតនិយាយជាមួយចៅខ្លះទេឬ " លោកស្រីគីមញញឹម សួរទៅកាន់ប្ដី គាត់ដឹងថាលោកគីម អាក្រក់តែមាត់ប៉ុណ្ណោះ។
       " ចៅយាយ ប្រាប់យាយទៅមើល ញ៉ាំអ្វីហើយឬនៅចៅ.. " លោកស្រីគីមសួរឡើងទាំងាម្លេងស្រទន់ ស្ដាប់ហើយ គួរឲ្យចង់ស្ដាប់ទៀត.. ព្រមទាំងទឹកមុខញញឹមពព្រាយ ធ្វើឲ្យក្មេងជាពីរមានអារម្មណ៍ថាកក់ក្ដៅជាខ្លាំង។
       " ចៅញ៉ាំរួចម្តងហើយ លោកយាយ " ជូយ៉ុង
       " ហិហិ ក្មេងទាំងពីរនេះ ជាកូនរបស់ជុងហ្គុក ដែលថេយ៉ុងជាអ្នកបង្កើតពួកគេមក.. " គ្រាន់តែលឺប្រយោគនេះចេញពីមាត់កូនប្រុសច្បង លោកគីមភ្ញាក់ខ្លួនព្រឺតដូចគេទះ បែរមកសម្លឹងមុខកូនប្រុស និងចៅទាំងពីរឆ្លាស់គ្នា.. លោកស្រីគីមក៏ភ្ញាក់ផ្អើលមិនស្ទើរដូចគ្នា។ ចំណែកឯថេយ៉ុងវិញនៅមិនទាន់ហ៊ានចូលមកនៅឡើយទេ ព្រោះនៅក្នុងចិត្តរឿងភ័យព្រួយ ព្រោះគិតថាប៉ាម៉ាក់ ខឹងនិងគេ ដោយមានជុងហ្គុកនៅជាមួយ បានជាគ្នា។
       " បើលោកប៉ាមិនទទួលចៅ ខ្ញុំនាំគេទៅវិញហើយ តោះក្មួយអ៊ុំទៅវិញ " ដោយលោកគីមកំពុងតែគាំង មើលទៅហើបមាត់និយាយមិនរួច ថេយ៉ុនក៏ធ្វើជានិយាយបញ្ជួស ហើយក្រោកឈរធ្វើដូចជាចង់នាំក្មេងទាំងពីរចេញទៅមែនណាស់អញ្ចឹងទាំងដែល វាគ្រាន់តែជាការសម្តែងឲ្យលោកគីម ភ័យប៉ុណ្ណោះ។
       " ចង់នាំចៅប៉ា ទៅណាមិនបានទេ! ម៉ោះចៅមករកតា " លោកគីមនិយាយព្រមទាំងចាប់អោបក្មេងទាំងពីរដែលបម្រុងដើរទៅរកថេយ៉ុនជាប់ នេះជាចៅគាត់ ជាសាច់ឈាមគាត់ណា អ្នកណាទៅដាច់ចិត្តមិនទទួលចៅខ្លួនឯងនោះ ជាធម្មតាលោកតា លោកយាយស្រឡាញ់ចៅសឹងតែ ខ្លាំងជាង ស្រឡាញ់កូនខ្លួនឯងទៅទៀត។
       " ឯណាថាមិនទទួលពួកគេជាចៅនោះ លោកប៉ា? " ថេយ៉ុន
       " ប៉ាគ្រាន់តែខឹង ដែលជុងហ្គុកលួចមានស្រីផ្សេងចោលកូនប៉ា " លោកគីម
       " ពេលនេះ លោកប៉ាដឹងហើយឬនៅ ថាគេមិនបានលួចមានស្រី? ហិហិ " ថេយ៉ុងសើចព្រោះតែទឹកមុខលោកគីម កំពុងតែក្រហម មើលទៅគួរឲ្យចង់សើចណាស់ ដែលគេអាចញោះគាត់បាន><។
       " បើចៅទាំងពីរ ជាកូនរបស់ថេយ៉ុង ចុះពេលនេះប្អូននៅឯណាកូន? " លោកស្រីគីម
       " មែនហើយ តើថេយ៉ុងគេនៅឯណា? " លោកគីម សួរបន្តពីប្រពន្ធ ទាំងការចង់ដឹងចង់លឺ បើឃើញចៅប្រាកដជាឃើញកូនគាត់ដែរហើយ តែនេះមានតែចៅតែបាត់កូនប្រុសពៅគាត់ទៅណា?
       " ល្មមមកបង្ហាញ់ខ្លួនឲ្យប៉ាម៉ាក់ឃើញបានហើយ អាប្អូនជើងល្អ!?? " ថេយ៉ុនមិនបានឆ្លើយតប និងសំសួរ របស់ឪពុកម្ដាយ បែរជាញញឹម បង្វែរខ្លួនសម្លឹងទៅមាត់ទ្វា ស្រែកប្រាប់អ្នកដែលនៅខាងក្រៅ។
          ថេយ៉ុងបោះជំហ៊ានតិចៗ ចូលទៅបង្ហាញខ្លួនជំពោះមុខ អ្នកមានគុណទាំងពីរ ទាំងអោនមុខចុះ ព្រោះតែភាពភ័យខ្លាច មិនហ៊ានប្រឈរ មុខនិងពួកគាត់ ដោយមានជុងហ្គុកដើរតាមមកជាមួយដូចគ្នា។
       " ថេយ៉ុង?? / កូនថេយ៍ កូនម៉ាក់ " លោកគីម និងភរិយា ស្រែកពោលហៅកូនឡើងព្រមគ្នា លោកស្រីគីមមិនចាំយូររត់ទៅអោបកូនប្រុសដោយការនឹករលឹកជាខ្លាំង បាត់គេរហូតដល់ទៅ5ឆ្នាំ ចិត្តគាត់ជាម្ដាយដែលខំពពោះ បង្កើត ខំមើលថែបីបម ថ្នាក់ថ្នមតាំងពីតូច សែននឹកសែនបារម្ភ ពីកូនប្រុសជាខ្លាំង។
       " អ្នកម៉ាក់...ហ្ហឹក " ថេយ៉ុងពោលហៅឈ្មោះអ្នកម្ដាយតិចៗ ព្រមទាំងលើកដៃអោនគាត់វិញទាំងទឹកភ្នែក គេពិតជានឹកគាត់ខ្លាំងណាស់។
       " កូនទៅណាចោលម៉ាក់ យូម្លេះ ហ្ហឹម? " ទឹកភ្នែករបស់គាត់ហូរស្រក់ដូចជាព្យុះភ្លៀង តែមិនមែនយំដោយសារការខូចចិត្តឡើយ យំព្រោះក្ដីនឹករលឹកទៅកាន់កូនប្រុស យំព្រោះរំភើព។ លោកគីមវិញគាត់មិនបានបញ្ចេញអាការៈអ្វីឡើយ គាត់ក្រោកឡើងដើរទៅរកម្ដាយកូនទាំងពីរដែលយំអោបគ្នា ព្រមទាំងស៊ក ដៃអោបពីលើមួយតងទៀត ធ្វើឲ្យ ថេយ៉ុងយំកាន់តែខ្លាំង គេមិននឹកស្មានសោះឡើយថាលោកទាំងពីរមិនខឹងនិងកូន ដូចជាខ្លួន។
       " កុំទៅណាចោលប៉ា ម៉ាក់ទៀតណាកូន " លោកគីមនិយាយ ព្រមទាំងង្អែលក្បាលកូនប្រុសពៅថ្នមៗ រួចក៏ប្រលែងដៃចេញពីការអោប។
       " បាទ.. ហ្ហឹក បាទលោកប៉ា កូនសុំទោស ហ្ហឺរ " ដោយឃើញកូនយំកាន់តែខ្លាំងលោកស្រីគីមក៏លើកដៃជូតទឹកភ្នែកឲ្យគេថ្នមៗ ទាំងញញឹម ខណៈដែលភ្នែកគាត់នៅក្រហមព្រោះតែការយំ។ លោកគីមចាប់ដៃជុងហ្គុក ព្រមជាមួយដៃថេយ៉ុង មកដាក់លើគ្នា ហើយពោលពាក្យបន្តថា÷
       " ប៉ាប្រកូល ថេយ៉ុងឲ្យកូន សង្ឃឹមថាកូននិងមើលថែ ថ្នាក់ថ្នមគេអោយបានល្អ កុំឲ្យគេឈឺចាប់ទៀតអោយសោះ ព្រោះកូនប្រុសប៉ា ម្នាក់នេះឈឺចាប់មកច្រើនហើយ សុំឲ្យគេយំដោយក្ដីរំភើពប៉ុណ្ណោះ " លោកគីមនិយាយទាំងសម្លឹងមុខនាយក្រាស់ ចំជាមួយទឹកមុខប្រាកដ ប្រជា បញ្ជាក់ថាគាត់មិនបាននិយាយលេងនោះឡើយ។
       " បាទលោកប៉ា ខ្ញុំមិនសន្យាទេ តែខ្ញុំនិងធ្វើវាអោយបាន ក្នុងនាមជាកូនប្រុស " ជុងហ្គុក
       " មើលថែថេយ៉ុង និងចៅម៉ាក់ ឲ្យល្អណា បើមិនអញ្ចឹងម៉ាក់និងវាយឯងជាមិនខាន " លោកស្រីគីមពោលទាំងញញឹម។
       " បាទអ្នកម៉ាក់.. " ជុងហ្គុកញញឹមឆ្លើយតប។
       " នែ! អាប្អូនជើងល្អ អត់មានរត់ចោលប្ដីទៀតទេណា!! " ថេយ៉ុន
       " បើគេហ៊ានធ្វើឲ្យខូចចិត្ត ឬធ្វើបាបចិត្តឯង ឯងប្រាប់បង ចាំបងចាត់ការគេអោយ " ហូស៊ុក
        " បាទ!! បងប្រុស បងថ្លៃ " ថេយ៉ុងឆ្លើយតប ដែលធ្វើឲ្យគ្រប់គ្នាសើចឡើងទាំងអារម្មណ៍ល្អ។

សូមរង់ចាំភាគបន្ត♥️

#ក្វាង លីននី

តំណែងបេះដូង❤️ ( Completely  )Where stories live. Discover now