Ep32: អាប៉ា....

2.7K 159 7
                                    

ថេយ៉ុនមកដល់បន្ទប់ ដាក់ខ្លួនអង្គុយលើគ្រែ ហើយក៏បើក សាម៉ី យកសំបុត្រមកមើល ទាំងចម្ងល់។
+ក្នុងសំបុត្រ...

          ⟨⟨ បងប្រុស~ ខ្ញុំដឹងថាបងបានឃើញបានដឹងពីវាហើយ ខ្ញុំសុំទោស ខ្ញុំគ្មានបំណងចង់ឲ្យវាកើតឡើងមកទេ ខ្ញុំពិតជាប្អូនដែរអាក្រក់បំផុត ដែលហ៊ានធ្វើឲ្យឡើងទាំងនោះកើតឡើង តែខ្ញុំពិតជាមិនអាចយកគេចេញឡើយ សុំទោស ប៉ុន្តែបងកុំបារម្ភអី ខ្ញុំនិងចាកចេញ ជារៀងរហូត សន្យាថានឹងមិនបង្ហាញខ្លួន ឲ្យបងឃើញមុខប្អូនដ៏ អាក្រក់ម្នាក់នេះទៀតឡើយ មើលថែខ្លួនផងណា ខ្ញុំស្រឡាញ់បង លាហើយបងប្រុស ពីប្អូនអាក្រក់ « គីម ថេយ៉ុង » ⟩⟩
          បន្ទាប់ពីអានវាចប់ទឹកភ្នែកមួយរបស់ថេយ៉ុងក៏ធ្លាក់ចុះមក គេអាចដឹងពីទឹកភ្នែកប្អូនរបស់គេ ព្រោះនៅលើសំបុតមានជាប់ដានទឹកភ្នែកជាច្រើនដំណក់ ប្រាកដណាស់~ គេ ប្រាកដ ជាសរសេរវាទាំងទឹកភ្នែក។
       " ហ្ហឹកៗ~ អាប្អូនឆ្កួត គិតស្អីចេញមកហ្នឹង? " ថេយ៉ុនពោលឡើងទាំងទាំងភ្នែក ហេតុអីក៏ប្អូនគេនិយាយស្អីឆ្កួតៗ ទៅគេចង់ទៅណា?
       " ទូរស័ព្ទ~ ទូរស័ព្ទខ្ញុំនៅឯណា? " ថេយ៉ុនស្រវ៉ារក ទូរស័ព្ទ ឃើញហើយក៏ប្រញាប់ចុច ខលទៅអ្នកផ្ទះរបស់ខ្លួន « ភូមិគ្រឹះគីម »។
          ក្រឡែកមកមើលភូមិគ្រឹះគីមឯណេះវិញ លោកស្រីគីមកំពុងតែយំទួញសោក ព្រោះតែបាត់កូនប្រុសនៅសល់តែសំបុត្រមួយច្បាប់ជាការលា ចុងក្រោយរបស់គេ។
       " លោកស្រីឈប់យំទៅ~ កូនប្រាកដ ជាមិនអីទេ គេនិងមានសុវត្ថិភាព " លោកគីមបានត្រឹមតែអោបលួងលោកប្រពន្ធដែលយំសោក គាត់ក៏បារម្ភពីកូនដូចគ្នា តែគាត់មិនអាចបញ្ចេញវាបានឡើយ។
       " ហេតុអ្វី~ កូនអូន~ ហ្ហឺហ្ហឹក~ អូនបារម្ភពីកូន " លោកស្រីគីមពោលឡើងទាំងដង្ហក់ គាត់យំតាំងតែពីបានឃើញសំបុត្រមកម្លេះ កូនអើយកូន ហេតុអ្វីចិត្តដាច់យ៉ាងហ្នឹង? មិនអាស៊ូទ្រូងម្ដាយឪពុកសោះ លួចចេញទៅទាំងប្រញាប់ប្រញាល់ តើគាត់ទៅរកគេនៅឯណាទៅ?
       " កូនទៅប្រាកដជាមានហេតុផល បងជឿថាមិនយូរទេគេនឹងត្រឡប់មកវិញ លោកស្រីជឿបងទៅ~ " លោកគីម

          « គ្រឺមៗ~ » សម្លេងរោទ៍ នៃទូរស័ព្ទបានបន្លឺឡើង បញ្ជាក់ថាមានអ្នក ខលចូលមក លោកគីម ទាញ ទូរស័ព្ទមកមើល រួចក្របួច ចិញ្ចើមចូលគ្នា ព្រោះតែលេខ ចម្លែកដែលខល ចូលមកកាន់ ទូរស័ព្ទដៃរបស់គាត់ មិនគិតច្រើនគាត់ក៏ចុច ទទួល ព្រោះគិតថា ថេយ៉ុងអាចនិងយកលេខអ្នកណាខល មក។
       < ហាឡូ~ លោកប៉ា ខ្ញុំថេយ៉ុនណា > គ្រាន់តែដឹងថាមានអ្នកទទួល ថេយ៉ុនដែលនៅខ្សែរប្រព័ន្ធ ខាងនោះក៏ពោលឡើងមកទាំងសម្លេង ងុលៗប្រៀបដូចជាមនុស្សទើបតែយំហើយ។
       " ថេយ៉ុន~ / ហាឡូថេយ៉ុន ហ្ហឹក~ គឺម៉ាក់ណាកូន~ " លោកគីមពោលហៅឈ្មោះកូនប្រុសច្បងរបស់ខ្លួន គ្រាន់តែលឺថាជាថេយ៉ុន លោកស្រីគីមក៏ ប្រញាប់ដណ្ដើម ទូរស័ព្ទពីប្ដីយកមកនិយាយ ទាំងមិនភ្លេច បើកសម្លេងឲ្យលឺឡើយ ដើម្បីឲ្យលោកគីមបានស្ដាប់ដូចគ្នា។
       < អ្នកម៉ាក់~ ហ្ហឺរ~ ថេយ៉ុង?? ថេយ៉ុងគេនៅឯណាអ្នកម៉ាក់?? ប្អូនខ្ញុំនៅឯណា?? ហ្ហឹកៗ > មិនចាំយូរ ថេយ៉ុនសួរទៅកាន់អ្នកម្ដាយតាមខ្សែរប្រព័ន្ទ ទាំងយំស្រស្រាក់ ស្រស្រាំ។
       " ថេយ៉ុនកូនស្ដាប់ម៉ាក់ណា~~ ថេយ៉ុងគេរត់ចេញពីផ្ទះបាត់ហើយ ហ្ហឹកៗ ម៉ាក់មិនដឹងថាគួរទៅរកគេនៅឯណាទេពេលនេះ " គាត់តាំងអារម្មណ៍ព្យាយាម និយាយឡើងទាំងមកទឹកភ្នែក ព្រោះលោកគីមបានបញ្ជា ឲ្យកូនចៅជាច្រើនទៅតាមស្វែងរក ថេយ៉ុង តែមិនបានដំណឹងពីគេសូម្បីតែបន្តិច។
       < ហ្ហឹកៗ~ អត់ទេ~ មិនអាចឡើយ~ លោកប៉ា~ អ្នកម៉ាក់ ហ្ហឺរ~ ត្រូវតែរកប្អូនឲ្យឃើញ គេកំពុងតែមានផ្ទៃពោះ ខ្ញុំបារម្ភពីគេខ្លាំងណាស់ ហ្ហឹកៗហ្ហឺរ~ > ថាម៉េច??? មានកូន???? ពាក្យសំដីមួយនេះ ធ្វើឲ្យមនុស្សចាស់ទាំងពីរគាំងទ្រឹងស្ទើរតែលែងដំណើរការទៅមុខ នេះកូនប្រុសគាត់កំពុងតែពពោះអញ្ចឹងហេស៎? កុំអញ្ចឹងបានទេ អ្នកណាក៏បាន ឆាប់ដាស់គាត់ចេញពីការ សុបិន្តដ៏អាក្រក់មួយនេះភ្លាមទៅ។
       " កូនកំពុងតែនិយាយស្អី ថេយ៉ុន? " លោកគីម
       < លោកប៉ា ថេយ៉ុងកំពុងមានកូន តើគេអាចទៅណាបាន តើគេចេញទៅរស់នៅតែតោល ម្នាក់ឯងបានដោយរបៀបមេច? ហ្ហឹកៗ~ ត្រូវតែរកគេឲ្យឃើញ រឿងនៅទីនេះកូនដោះស្រាយជិតចប់ហើយ ហេតុអ្វីក៏អាប្អូនចម្កួតនោះ គិតចេញតែផ្លូវយ៉ាប់ៗបែបហ្នឹង? > ថេយ៉ុន
       " លោកបង.... ហ្ហឹកៗ~ " លឺច្បាស់ហើយ លោកស្រីគីមស្រែកហៅប្ដីយំកាន់តែខ្លាំង កូនគាត់ចេញទៅទាំងមានចៅនៅក្នុងពោះ តើឲ្យគាត់នៅស្រណុក អត់បារម្ភពីគេបានយ៉ាងម៉េចទៅ?

តំណែងបេះដូង❤️ ( Completely  )Where stories live. Discover now