Ep33: គេដឹងគ្រប់យ៉ាង...

2.8K 158 6
                                    

" ទេ~...... ថេយ៍~ " ជុងហ្គុកស្រែកឡើងបែកសម្លេងភ្ញាក់ពីការសុបិន្តទាំងបែកញើសជោគថ្ងាស់។
" យុលសប់ ទេហេស៎? " ជុងហ្គុកពោលឡើងទាំងធូចិត្ត ផ្តេកខ្លួនផ្អែកកៅអីធ្វើការរបស់ខ្លួនទាំងអារម្មណ៍ភិតភ័យ។ មុននេះស្មុកស្មាញ់ពេកនាយក៏គេងលក់មួយស្របក់ តែបែរជាយល់ សុបុន្តមិនល្អធ្វើឲ្យគេភ័យស្ទើរតែអស់ប្រលឹង។
" កូន??? តើថេយ៍និយាយពីកូនអ្វី? " ជុងហ្គុកពោលឡើងទាំងចម្ងល់ « ទេ~ កូនខ្ញុំ » ពាក្យនេះថេយ៍បាននិយាយទាំងលើកដៃដាក់នៅលើពោះវាកើតជាចម្ងល់ជាខ្លាំងចំពោះនាយ។
" ចុះក្មេងពីរអ្នកនោះជាអ្នកណា?? ហេតុអីហៅថេយ៍ ថាអាប៉ា??? " សំសួរជាច្រើនផុសឡើងនៅក្នុងខួរក្បាលជុងហ្គុក ធ្វើឲ្យនាយឈឺក្បាលស្ទើរតែផ្ទុះដោយសារតែវា គេមានអារម្មណ៍ស្ថិត នៅក្នុងហេតុការនោះផ្ទាល់ ចង់រត់ចូលទៅជួយតែមិនអាច ប្រៀបដូចជាមានអ្វីម្យាងមកហាម រីរាំងគេមិនឲ្យចូលទៅបាន វាមិនខុសពីការ គេនាំប្រលឹងខ្លួនទៅមើល ពេលវាលា នាថ្ងៃអនាគត់ឡើយ តើនេះជាស្អី អាចជាប្រស្នាអ្វីមួយដែរទេ? បើជាប្រស្នាមែនសូមជួយប្រាប់គេផង គេដោះស្រាយមិនចេញឡើយ តើគេកំពុងតែចង់ប្រាប់អ្វីមកកាន់ខ្លួន????

@ល្ងាច...

ថេយ៉ុនអង្គុយភ្នែកក្រហម ទាំងក្នុងដៃមានកាន់ទូរស័ព្ទជាប់មិនខុសអ្វីពីការ រង់ចាំដំណឹងពីនរណាម្នាក់ឡើយ។
" អ្នកប្រុសកើតអ្វី? " យូជីនសួរឡើងទាំងចម្ងល់ ព្រោះគេឃើញថេយ៉ុនបែបនេះតាំងពីព្រឹក អត់មិនបានក៏សួរឡើង ដោយការចង់ដឹង។
" ខ្ញុំបារម្មណ៍ពីប្អូនរបស់ខ្ញុំ~ ហ្ហឹក~ " ថេយ៉ុនស្រាប់តែយំដោយហាមមិនបាន។
" កុំយំអីអ្នកប្រុស តើអ្នកប្រុសមានប្អូនដែរឬ? " យូជីន ចូលខ្លួនមកលួងលោមទាំងច្របាច់ដៃឲ្យថេយ៉ុនតិចៗ ( ថេយ៉ុនអង្គុយលើសាឡុង យូជីនអង្គុយលើការ៉ូ )
" ហ្ហឹក~ មាន~ ពេលនេះគេរត់ចេញពីផ្ទះហើយ ពេលនេះខ្ញុំបារម្មណ៍ពីគេខ្លាំងណាស់ " ថេយ៉ុនក្រាប់ខ្លួនយំ យូជីនបានត្រឹមតែអង្អែលខ្នងលួងលោម ព្រោះគេមិនដឹងឡើយថាគួរជួយបែបណា។
" ជុជុ~ គួរឲ្យអាណិតណាស់ណ៎ អាក្មេងប្រពន្ធតែឈ្មោះ~ " ណាហ្វីដែលទើបតែមកពីក្រៅ ចូលខ្លួនមកនិយាយឌឺដងផ្លែផ្កាទៅកាន់រាងតូច ថេយ៉ុនក៏ងើបក្បាល សម្លឹងមុខនាងទាំងមុខដាប ពោពេញដោយដំណក់ទឹកភ្នែក ធ្វើឲ្យណាហ្វីដែលបានឃើញញញឹមសមចិត្តជាខ្លាំង ពេលនេះនាងលែងខ្លាចថេយ៉ុនទៀតហើយ។
" ...... / នាងឯងចង់យ៉ាងម៉េចឲ្យប្រាកដ ចូលចិត្តណាស់អាខាងរករឿងគេមិនលួសថ្ងៃ នាងមុខដូច តោចាំវិហ៊ា " ថេយ៉ុនមិនបានមាត់អ្វីឡើយតែយូជីន ក៏ក្រោកឈរទល់មុខ ណាហ្វី និយាយទៅកាន់ស្រីល្អវិញទាំងគ្មានខ្លាចញញើត។
" នាងឯងខ្លាំងសិនទៅ~ ចាំមើលថ្ងៃយើងនឹងធ្វើឲ្យនាងឯងវិចបង្វិច ចេញពីភូមិគ្រឹះមួយនេះ នាងកញ្ជាស " ណាហ្វីនិយាយឡើងទាំងមានភាពជឿជាក់ ប្រៀបដូចជានាងបានរៀបចំផែនការ រួចជាស្រេចយ៉ាងអញ្ចឹង។
" នាងចង់ធ្វើស្អី? " ណាហ្វីញញឹម សម្លឹងមើលទៅលាន់នាឡិការដែរព្យួរជាប់ជញ្ជាំង។
" ចង់ធ្វើស្អីអញ្ចឹងឬ??? " និយាយហើយណាហ្វី ក៏បែរដើរសំដៅទៅរកថេយ៉ុន បាត់នាងមួយថ្ងៃកុំគិតថានាងខ្លាច តាមពិតនាងទៅសើបពីរឿងរបស់ថេយ៉ុនទៅវិញទេ។
" អេ៎~ គីម ថេយ៉ុន~ យើងទើបតែដឹងថាឯងមានប្អូន~ ជាបងប្អួនភ្លោះទៀតតើមែនទេ ហ្ហឹម? " ណាហ្វីលើកដៃបម្រុងប៉ះថេយ៉ុនតែក៏ត្រូវរាងតូចក្រវើសចោលទាំងការខ្ពើមរអើម។
" ហ្ហឹសៗ~ លឺថាម្នាក់ទៀតដែលមានមុខមាត់ដូចជាឯងបេះដាក់ ឈ្មោះ គីម ថេយ៉ុងមែនទេ? " ណាហ្វី
" នាង ..../ ឈប់ៗ~ មិនទាន់និយាយចប់ទេ " ថេយ៉ុនមានបំណងចង់តបត ប៉ុន្តែស្រីល្អបែរជាមកកាត់ស្រដី។
" ដឹងមកថា លោកគីម មានកូនប្រុសភ្លោះ2អ្នក កូនច្បងឈ្មោះ គីម ថេយ៉ុន មានចរិកកាចឆ្នាស់ឆ្នើម ឆ្មើកឆ្មៃខ្លាំងណាស់ ចំណែកកូនពៅវិញ មានឈ្មោះ គីម ថេយ៉ុង អត្តចរិក ស្លូតបូតខ្លាំងណាស់ ខុសស្រឡះពីបងប្រុស គីម ថេយ៉ុន តើអាចទេ?? អាចទេដែលឯងឲ្យប្អូនមករៀបការជំនួស??? បន្ទាប់មកក៏បក ក្បាលមកវិញ ហើយផ្លាស់ប្តូរគ្នា~ ហ្ហឹសៗ~ បើបងជុង ដឹងរឿងនេះ តើហ្នឹងមានរឿងអ្វីកើតឡើងទៅណ៎ " ណាហ្វីពោលឡើងយ៉ាងវែងអន្លាយ ដើម្បីឲ្យថេយ៉ុនខ្លបខ្លាច តែហ៊ានប្រហើនជាមួយនាងទៀត តែ....." «ផ្លាច់ » ផ្ទៃមុខរបស់ស្រីល្អត្រួវបែរទៅម្ខាង ដោយសារកម្លាំងដៃដ៏ខ្លាំងរបស់ថេយ៉ុន រាងតូចញញឹមសមចិត្តរួចក៏ពោល..។
" យើងមិនដឹងថានាងនិយាយឆ្កួតស្អីទេ~ តែសុំប្រាប់ថាបើចង់រស់ស្លួល កុំហ៊ានពេក " ថេយ៉ុន
" ឯង.. « ផ្លាច់ » អួយយយ៎ / យើងធ្លាប់ប្រាប់នាងថាយ៉ាងម៉េចខ្លះចាំទេ?? " ថេយ៉ុនទះនាងមួយកំភ្លៀងទៀត។
" មានរឿងអី??? " សំឡេងក្រលោ៎ ស្អកៗ បន្លឺឡើងចេញពីប្រអប់មាត់របស់នាយសង្ហារ ដែលទើបតែមកពីធ្វើការ។
" ហ្ហឹកៗ~ បងជុង ហ្ហឺរៗ~ ពួកគេទាំងពីរព្រួយគ្នាវាយអូន បងមើលថ្ពាល់អូនចុះក្រហម អស់ហើយ ហ្ហឹកៗ~ អូនខ្លាច~ " ណាហ្វីរត់ទៅអោបជុងហ្គុក ទូពិតប្រាប់នាយទាំងទឹកភ្នែករហាម។
" ក្រហមពិតមែន~ " ជុងហ្គុកលើកដៃបែរថ្ពាល់សង្សារបណ្តោលចិត្តដើម្បីពិនិត្យមើល ធ្វើឲ្យថេយ៉ុនចាប់អស់សំណើច។
" យូជីនគេមិនបាន ធ្វើបាបនាងទេ ជាខ្ញុំទេដែលទះនាង " ថេយ៉ុនសារភាពដោយមិនចាំបាច់ឲ្យណាហ្វី តួចសោក គេធ្វើដូចជាហីៗ គ្មានខ្លាចញញើតស្អីបន្តិចសោះឡើយ ( ស្គាល់គីមថេយ៉ុនទេ? ) ។
" គេកុហក~ ហ្ហឹកៗ~ ពួកគេព្រួតគ្នាធ្វើបាបអូនពេលបងមិននៅ ហ្ហឹកៗ~ " ណាហ្វី
" ត្រូវការ ភស្តុតាង ទេ? " ថេយ៉ុន
" ភស្តុតាងស្អីឯង??? " ណាហ្វី
" ភស្តុតាង បញ្ជាក់ថាខ្ញុំវាយនាងនោះអី " ថេយ៉ុនញញឹមហើតក៏ដើរទៅឈរទល់មុខស្រីល្អទាំងញញឹមស្រស់ ខណះដែលនាងឆ្ងល់ជាខ្លាំង ជុងហ្គុកឯណេះវិញក៏ស្ងាត់មាត់ឲ្យជ្រៀប ព្រោះមិនដឹងថាគួរនិយាយអ្វី ( យល់អត់?? បើថាអត់យល់ទេក៏ហីទៅ ព្រោះនាងខ្ញុំក៏អត់យលដូចគ្នាツ )
« ផ្លាច់ៗ » " នេះហើយជាភស្តុតាង ដែលបញ្ជាក់ថាខ្ញុំទះនាង " ថេយ៉ុនញាក់ស្មា ខណៈដែល យូជីន និងជុងហ្គុកគាំងអស់វាចា៎។
" អាយយយ៎~ អាក្មេងចង្រៃ " ណាហ្វីស្រែកមិនសុខចិត្តហេតុអ្វីនាងមិនដែលឈ្នះគេបែបនេះ ឈឺចិត្តណាស់លោកអើយ។
" បំណងល្អពីយើង នាងគួរតែវិចបង្វិច ចេញពីភូមិគ្រឹះមួយនេះ ក្នុងពេលនេះតែម្តងទៅ ចេញទៅហើយកុំត្រឡប់មកវិញឲ្យសោះបើមិនចង់ងាប់ " ថេយ៉ុនពោលឡើងទាំងចង្អុលទៅកាន់មាត់ទ្វា។
" ចុះបើយើងមិនទៅ ឯងចង់ធ្វើស្អីយើង?? ឋានៈឯងត្រឹមជាប្រពន្ធតែបងជុងមិនបានស្រឡាញ់ឯងទេ គាត់ស្រឡាញ់តែយើងទេ អាក្មេងឆ្កួតអើយ~ ពេលនេះយើងកំពុងតែមានកូនឲ្យគាត់ស្នងត្រកូលទៀត ឯងគិតថាគាត់យកអាក្មេងប្រុសដូចជាឯងធ្វើប្រពន្ធរហូតឬ? ទេៗ~ គាត់ប្រកតើជាយកមនុស្សស្រីស្អាត និងល្អដូចជាយើងឯណេក៎ " ណាហ្វីពោលឡើងទាំងឃឿជាក់
" កូនអ្នកណា~ នាងនិយាយមិនចេះក្មាស់មាត់សោះ ដើរដេកជាមួយប្រុសឲ្យតាពៀស ចេះមកថាខ្លួនឯងល្អទៅកើត កូនហ្នឹងមិនដឹងជាកូនអាណាផង នាងបែរជាមកឲ្យជុងហ្គុកដែលមានប្រពន្ធរួចហើយមកទទួលខុសត្រូវអញ្ចឹងឬ? " ថេយ៉ុនមិនឲ្យចាញ់ដាក់មួយប្រយោគទៅវិញ ធ្វើឲ្យស្រីស្រស់គាំងមិនស្ទើរ តើគេទៅដឹងស្អីមក??
" មនុស្សស្រីល្អឯងណា នាំប្រុសឡើងខុនដូ ប្តូរមុខរាល់ថ្ងៃបែបហ្នឹង??? " យូជីនពោលឡើងទាំងញាក់ស្មា ក្នុងនាមជាអ្នកឈ្នះ។
" មិនពិតទេ ជុងហ្គុក~ បងកុំជឿរពួកវាអី ពួកវាមួលបង្កាច់អូនទេ កូននេះជាកូនបងពិតមែន~ " ណាហ្វីព្យាយាមបកស្រាយព្រើខ្លាចជុងហ្គុកជឿគេ។
" បានហើយណាហ្វី~ បងមិនមែនល្ងង់មិនដឹងទេ តែបងចង់ឲ្យអូនទទួលវាហើយព្រមចាក់ចេញពីទីនេះដោយខ្លួនឯង ព្រោះយល់ថាធ្លាប់ស្រឡាញ់គ្នាមកច្រើនឆ្នាំ " ជុងហ្ញុកពោលឡើងទាំងមុខមាំមិនមែននាយល្ងង់មិនដឹងឡើយ នាងគិតថានាងឆ្លាត់ជាងជុងហ្គុកឬ? អ្វីៗ គឺជុងហ្គុកដឹងតែទាំងអស់គ្រាន់តែធ្វើភ្លើ។
" ជុងហ្គុកបង~ / ពួកយើងខានមានអីៗជាមួយគ្នាយូហើយ នាងមកប្រាប់ថាមានកូនជាមួយយើងពីរខែជាង?? គិតថាយើងល្ងង់ដល់ថ្នាក់ហ្នឹងឬ? " ជុងហ្គុកនិយាយកាត់។
" បើអូនមិនបានបង វាក៏មិនបានបងដូចគ្នា~ ត្រង់វាបោកប្រាស់បង បងគិតយ៉ាងម៉េច? បើអូនចេញវាក៏ត្រូវចេញដូចគ្នា " ណាហ្វីនិយាយទាំងកែវភ្នែកឡើងក្រហម សម្លឹងសម្លក់ថេយ៉ុនសឹងតែជ្រុះគ្រាប់ភ្នែក។
" នាងឆាប់ចេញពីផ្ទះយើងភ្លាមទៅ ទាន់មាន ឱកាស់ ឲ្យនាងចេញ បើនៅយូជាងនេះ នាងប្រហែលជាអាច ចេញទៅវិញបានតែវិញ្ញានក៏ថាបាន~ " ពោលហើយជុងហ្គុកក៏ដើរចេញទៅ តែក៏ឈប់វិញ។
" ចេញពីទីនេះឲ្យឆាប់បំផុត បើស្អែកយើងនៅតែឃើញវត្តមានរបស់នាង នៅទីនេះទៀតកុំបន្ទោសថាខ្ញុំអាក្រក់~ ចំណែកអ្នកផ្សេង ចាំស្អែក ចាំនិយាយគ្នា " នាយនិយាយទាំងមិនបែរក្រោយ បន្ទាប់ពីនិយាយចប់ក៏ឡើងទៅបន្ទប់បាត់ ចំណែកថេយ៉ុនក៏ញញឹមឌឺដង ណាហ្វី ហើយក៏ដើរចេញទៅទាំងមាន យូជីនរត់តាម។
" អាយយយយ៎~ យើងមិនឲ្យពួកគេរស់បានសុខទេ " ណាហ្វី

សូមរង់ចាំភាគបន្ត♥️
អារម្មណ៍អត់ល្អ សរសេររឿងមិនល្អទេអ្នក សុំទោសទុកមុន🙂

#ក្វាង លីននី♒

តំណែងបេះដូង❤️ ( Completely  )Where stories live. Discover now