Ep16: គេងបែបហ្នឹង?

1.9K 110 1
                                    

ថេហ្យុងត្រឡប់មកដល់ផ្ទះវិញ ក៏ឡើងទៅបន្ទប់ដើម្បីលាងជម្រះរាងកាយ អាងបានទៅធ្វើម្ហូបទទួលរាងក្រាស់មកពីធ្វើការវិញ។ ប៉ុន្តែគ្រាន់តែចូលទៅដល់ក្នុងបន្ទប់ ក៏ឃើញជុងហ្គុកអង្គុយនៅចុងគ្រែជាមួយទឹកមុខដែលពិបាកមើលបំផុត នេះតើគេកើតអ្វី? ហេតុអ្វីក៏ចេញពីធ្វើការលឿនជាងសព្វដង? ហេតុអ្វីក៏មកអង្គុយស្ញៀមនៅក្នុងបន្ទប់ដ៏ងងឹតសូន្យស៊ុងបែបនេះ?
" ឯង~ ទើបតែមកពីណា? " សំណួរដំបូងគេ ដែលួរចេញពីប្រអប់មាត់របស់នាយក្រាស់ ទាំងសម្លឹងមុខរាងតូចចំ ទឹកមុខដូចជាមិនសូវជាល្អប៉ុន្មានឡើយ។
" ខ្ញ~ ខ្ញុំទើបតែមកពីក្រៅ លោកមកបន្ទប់ខ្ញុំមានការអ្វីឬ? "
" យើងដឹងហើយថាឯងមកពីក្រៅ តែឯងចេញទៅជួបអ្នកណា? " សំណួរមួយៗច្បាស់ៗ សួរទៅកាន់រាងតូចខណៈដែលកែវភ្នែកឡើងក្រហម ដោយសារតែការខឹង។
" វាជារឿងផ្ទាល់ខ្លួនរបស់ខ្ញុំ គ្មានពាក់ពាន់ជាមួយលោកឡើយ " មិនត្រឹមតែមិនប្រាប់ថែមទាំងបែរមុខទៅមើលអ្វីផ្សេងធ្វើមិនដឹង។ តែគេមិនដឹងឡើយថាការដែលគេធ្វើបែបហ្នឹង កាន់តែធ្វើឲ្យរាងសង្ហារជាស្វាមី ម៉ូម៉ៅកាន់តែខ្លាំង។
" គីម ថេយ៉ុន " ជុងហ្គុកក្រោកឈរពេញកម្ពស់ មកច្របាចស្មារាងតូចទាំងកម្រោល មិនខុសពីបីសាចចូលខ្លួនឡើយនូវពេលនេះ។
" អួយ៎យយ~ " រាងតូចស្រែកឡើងដោយការឈឺចាប់ នាយចាប់ច្របាចស្មាគេស្ទើរតែគ្រិចឆ្អឹងទៅហើយ ហេតុអ្វីក៏ប្រុសម្នាក់នេះចូលចិត្តប្រើកម្លាំងបាយមកលើរាងកាយខ្លួនម្លេះ?
" ហេតុអ្វី~ ឯងតែងតែចូលចិត្តផ្គើនជាមួយយើង? " រាងក្រាស់អង្រួនស្មារាងតូចខ្លាំងៗតាមកម្លាំងមនុស្សប្រុសមាំមួន។
" លោក លែងទៅ~ ខ្ញ- ខ្ញុំឈឺ " ថេយ៉ុងព្យាយាមរើបម្រាស់ចេញពីការចាប់ច្របាច់របស់នាយតែមិនបានផលសោះ នាយម្នាក់នេះកន្លាំងខ្លាំងដូចយក្សមិនខុស។
" យើងសួរឲ្យឯងឆ្លើយ មិនមែនឲ្យឯងមកផ្គើនជាមួយយើងទេ! ហេតុអីក៏ចេញទៅជួបប្រុសនៅទីសាធារណៈ បែបហ្នឹង? "
" ខ្ញុំគ្រាន់តែទៅជួប មិនបានទៅដេកអោបថើបគ្នាឯណា? "
" តែឯងមានឈ្មោះជាប្រពន្ធរបស់យើង គេមើលមកសមទេ ដែលឯងជាប្រពន្ធយើងទៅណាត់ជួបប្រុស តាមសាធារណៈអញ្ចឹងនោះ? " ជុងហ្គុកអង្រួនស្មារបស់រាងតូចខ្លាំងៗហើយក៏ច្រានគេទៅលើពូក។
" ចុះលោក! លោកមានឈ្មោះជាប្ដីខ្ញុំ តែបែរជាមានសង្សារ ដូចជាខ្លួនឯងនៅកំលោះគិតថាសមឬ? លោកយកស្រីមកនៅផ្ទះជាមួយ គិតថានេះជាទង្វើដែលស្វាមីគួរធ្វើ? " រាងតូចបានត្រឹមតែអង្គុយសម្រក់ទឹកភ្នែកព្រោះតែទប់លែងជាប់។ ថាគេចុះនាយវិញនោះ ហេតុអីក៏មិនលើកយកមកនិយាយផងទៅ គេចាំតែខុសរហូតមែនទេ?
" តែវាមិនដូចគ្នាឡើយ យល់ទេ គីម ថេយ៉ុន " នាយស្រែកកំហូកដាក់ប្រពន្ធ អារម្មណ៍ ខឹង ប្រច័ណ្ឌ ហួងហែង មិនដឹងជាកើតឡើងបានយ៉ាងម៉េចឡើយ គេប្រាកដណាស់ថាមិនបានស្រឡាញ់ ហើយក៏គ្មានអារម្មណ៍ ប្រច័ណ្ឌរាងតូចឡើយ ចុះដែលគេកំពុងតែធ្វើនេះជាស្អីទៅ?
" វាមិនខុសគ្នាឡើយ ពួកយើងមានសិទ្ធស្មើរគ្នា លោកអាចមានស្រី ខ្ញុំក៏អាចមានប្រុស " ថេយ៉ុង
" ឯងមានដឹងខ្លួនទេ ថាឯងកំពុងតែនិយាយស្អីចេញមក? " ម្តងនេះមើលទៅនាយពិតជាខឹងខ្លាំងណាស់ ភ្លើងប្រចណ្ឌនៅក្នុងខ្លួននាយ ប្រៀបដូចជាភ្នុំភ្លើងដែលរៀបនិងផ្ទុះ មិនអាចយកទឹកមកពន្លត់បានឡើយ។
" ទោះខ្ញុំទៅដេកជាមួយគេ ក៏ជារឿងរបស់ខ្ញុំ ជាសិទ្ធរបស់ខ្ញុំដូចគ្នា ហើយខ្ញុំក៏មិនបានបិត សិទ្ធិរបស់លោកនោះដែរ លោកអាចមាននាង ខ្ញុំក៏អាចមានគេ " ទឹកភ្នែកស្រក់ចុះមក តក់ៗកាត់ថ្ពាល់ ស រលូង ឥតដាច់ នៅក្នុងចិត្តសែនឈឺខ្លោចផ្សារ ពពាក្យទៅកាន់នាមជាបងថ្លៃទាំងញ័របបូរមាត់ ទទ្រឺក។
ហេតុអ្វីក៏នាយមិនសួរពីហេតុផល? ហេតុអ្វីនាយមានសិទ្ធតែគេគ្មានសិទ្ធ? ហេតុអ្វីនាយធ្វើបានគេធ្វើមិនបាន? ក្រែងជាមនុស្សដូចគ្នាតើ មិនអញ្ចឹង? នាយធ្វើបាន គេក៏អាចធ្វើបានដូចគ្នា។
" ចាំឲ្យច្បាស់ណា គីម ថេយ៉ុន ឯងជារបស់យើងតែម្នាក់គត់ របស់យើង- តែម្នាក់គត់ " ជុងហ្គុកឡើងទៅទ្រោបពីលើរាងតូចជាប្រពន្ធទាំងកំរោល ខឹងផង ប្រចណ្ឌ័ផង ស្ទើរតែស្ទុះខ្លួនហើយ។
" ខ្ញុំជារបស់ខ្ញុំ មិនមែនជារបស់អ្នកណាឡើយ លែងខ្ញុំទៅ " កាយតូចព្យាយាមរើបម្រាស់ ចេញពីទ្រូងនាយ តែគិតហេស៎ ថាកម្លាំងតូចស្តួចស្តើងដូចស្រម៉ោច អាចឈ្នះមនុស្សកន្លាំងយក្សដូចជាជុងហ្គុកបាន?
" យើងនិងធ្វើឲ្យឯងឃើញថា ឯងជារបស់យើង " ថាហើយនាយក៏អោនទៅថើប ញីញួកនៅប្រលោះក សរខ្លីរបស់គេ ស្រង់ខ្លិនក្រអូបប្រហើរនោះយ៉ាងឈ្លួកវង្វេងបំផុត។
" ទេ~! លោកលែងខ្ញុំទៅ លោកមិនអាចធ្វើបែបហ្នឹងដាក់ខ្ញុំបានឡើយ ហ្ហឺកៗ~ លែង~~ "
« ខ្វោក » " អាយយយ៎ " អាវរបស់រាងតូចត្រូវហែងដោយដៃមាំក្រាស់របស់លោកប្ដី ក្រវែងចោលទៅជ្រុងម្ខាង ខណៈដែលរាងតូចព្យាយាមរុញនាយចេញ យំផងស្រែកផង អង្វរផងតែនាយនៅតែបន្ត បំពាន។ គេបានត្រឹមតែដេកស្ងៀមបង្ហូរទឹកភ្នែក ព្រោះបើរើទៀតក៏គ្មានបានផល។

តំណែងបេះដូង❤️ ( Completely  )Where stories live. Discover now