Ep29: ខ្លាំងដាក់ខុសមនុស្ស

2.4K 160 16
                                    

" អេ៎~ ស៊ុប ស្អីប្រៃជាងអំបឹលបែបនេះ? " ណាហ្វីស្រែកទាំងក្ដៅក្រហាយ លើកចាន់ស៊ុប បម្រុងបោកចោលទៅហើយ តែក៏មានសម្លេងមួយបន្លឺឡើងមកបង្អាក់ សកម្មភាពនាង... ។
" តែហ៊ានប៉ោក យើងនិងទះស្រីកញ្ជើរធ្លុះ ដូចជានាងឲ្យបែកមុខតែម្តង " ថេយ៉ុន ដើរចូលមកពីខាងក្រោយភូមិគ្រឹះ ពោលឡើងទាំងទឹកមុខមាំប្រកត់ប្រជា បញ្ជាក់ថាគេមិនបាននិយាយលេងសើច។
" ហាសហា មុខឯងនេះឬហ៊ានទះយើង " ណាហ្វីសើចកាច់ក ។
« ផ្លាច់ៗៗៗ » បួនកំភ្លៀងទះឡើងដោយស្នាដៃថេយ៉ុន ធ្វើឲ្យណាហ្វីគាំងលើសពីគាំង បើកភ្នែកធំៗ មិនចង់ជឿ រឿងដែលកើតឡើងនៅពេលនេះ គេពិតជាហ៊ានទះខ្លួនមែន ត្រឹមតែមួយយប់ គេប្ដូរ ចរិតខ្លាំងដល់ថ្នាក់នេះឬ?
" ឯង ឯងពិតជាហ៊ានទះយើង?? " ណាហ្វី
" រឿងស្អីដែលថាយើងមិនហ៊ាន? នាងមែនម៉ែយើងឯណា នាងត្រឹមជាអ្នកស្នាក់អាស្រ័យ តែនាងឯងហ៊ានខ្លាំង យើងនិងទះឲ្យជ្រុសធ្មេញ " ថេយ៉ុន
" អាយយយយ៎~ ឯង "
" ត្រឹមជាមេរោគដែលតាមតោង ទាមប្ដីគេទេ កុំមកដំឡើងរឹកខ្លាំងពេក នាងបាត់តេរី អរ៌ ហើយកុំភ្លេចយកចានទៅលាងទុកដាក់ឲ្យត្រឹមត្រូវផងណា គ្មានអ្នកណាចាំបំរើនាងទេ បើថាមិនពេលចិត្តរើចេញទៅ " ថេយ៉ុននិយាយហើយក៏ឡើងទៅខាងលើ ទុកឲ្យស្រីស្រស់នៅឈរគាំងតែឯង។
ថេយ៉ុនបោះជំហ៊ានឈាន ចូលបន្ទប់ដែល ថេយ៉ុង ធ្លាប់ស្នាក់នៅ គេញញឹមស្រាល់ៗ ដាក់ខ្លួនអង្គុយលើពូក។
" មានបីសាចនៅផ្ទះជាមួយ~ នៅមកនិយាយថាគ្មានអ្នកណាធ្វើបាបទៀត ចង់មែនហើយអាប្អូន ចង្គួត " ថេយ៉ុនក្រវីក្បាល ពោលឡើងតិចៗល្មមស្ដាប់លឺតែឯង។
ភ្លាមនោះស្រាប់តែក្រឡែក ភ្នែកឃើញ កំប៉ុងថ្នាំអ្វីម្យាងនៅក្រោមទូរ~ មិនគិតច្រើនថេយ៉ុនក៏ដើរទៅរើសវាឡើងមកមើល។
" ថ្មាំពន្យាកំណើត??? " ថេយ៉ុនពោលឡើងតិចៗ ក្នុងចិត្តចំបែង ចាប់ផ្តើមមានការសង្ស័យ។ មិនអស់ចិត្តថេយ៉ុន ក៏ដើរទៅបើក កិកទូរ ដែលក្បែរក្បាលដំណេរមើល តែពុំបានឃើញអ្វីឡើយ ឃើញតែប្រអប់រាងបួនជ្រុងតូចល្មមមួយប៉ុណ្ណោះ។
ថេយ៉ុនបើកប្រអប់មើល ឃើញកូនសៀវភៅមួយក្បាល ភ្លាមនោះក៏បើកភ្នែកឡើងធំៗ ដោយសារតែបានឃើញប្រដាប់ពិនិត្យទឹកនោមដែលវាមានឈ្នូតក្រហមពីរ ព្រមទាំងក្រដាស់ពិនិត្យអេកូ មួយ សន្លឹកដែលបញ្ជាក់ថា ប្អូនរបស់ខ្លួន កំពុងតែមានផ្ទៃពោះ។ ទឹកភ្នែកមួយដំណក់ ស្រក់កាត់ថ្ពាល់ ថេយ៉ុនញញឹមលាយទឹកភ្នែក ដោយក្ដីរំភើព នេះខ្លួនកំពុងតែខ្លាចជាអ៊ុំរបស់គេហើយ សប្បាយចិត្តណាស់។
" មាត់រឹង~ ឯងណាថាមិនបានស្រឡាញ់? មិនស្រឡាញ់គ្នា មានកូនជាមួយគ្នាបានយ៉ាងម៉េច? " ថេយ៉ុនក្រវីក្បាល សើចនិងចរឹកប្អូនប្រុស គេដឹងចរឹកប្អូនគេច្បាស់ណាស់ ដោយសារតែជុងហ្គុកមានឈ្មោះជាប្ដីបងប្រុស ទើបគេគិតថាមិនសម គិតថាខ្លួនកំពុងតែ អត្មានិយម ដណ្ដើមប្ដីបងអីបែបហ្នឹង។
" ទ្រាំបន្តិចទៅណា ចាំបងចាត់ការ កញ្ច្រោង រួចរាល់ ចាំអូនចូលមកនៅវិញ ក្នុងនាមជា គីម ថេយ៉ុង រូបពិត " ថេយ៉ុនពោល អង្អែលរូបអេកូ ទាំងអារម្មណ៍រំភើពរកអ្វីមកប្រាប់មិនត្រូវ។

តំណែងបេះដូង❤️ ( Completely  )Where stories live. Discover now