47: ជីវិតលោកប្ដីមហារកំសត់

1.6K 96 2
                                    

          ព្រឹកថ្ងៃថ្មី ពន្លឺព្រះអាទិត្យរះឡើង បញ្ចេញពន្លឺដ៏ភ្លឺ ត្រចាស់ ត្រចង់ បំភ្លឺមួយសឹងតែមួយជំហៀងផែនដី បក្សាបក្សីស្រែកយំ ស្រែករកចំណីនៅលើ ដើមឈឺធំៗ ខ្យល់ត្រជាក់បក់ផាត់ កាត់បង្អូច ធ្វើឲ្យវាំងនន រលាស់ផើយផាត់ បង្ហាញឲ្យឃើញ រាងកាយមនុស្សពីរ អ្នកកំពុងតែគេអោបគ្នានៅលើគ្រែ King size សឹងតែរលាយខ្លួនចូលគ្នាទៅហើយ។

       " ហ្ហឹម.. " រាងតូចថេយ៉ុងចាប់បើកភ្នែកឡើងតិចៗ ដើម្បីឲ្យស៊ាំនិងពន្លឺ រាងតូចក្រវៀសភ្នែកទៅមើល នាឡិកាដែល ព្យួរជាប់ជញ្ជាំង ឃើញថាម៉ោង ប្រាំពីរជាងទៅហើយ។
       " ជុង.. " រាងតូចហើបមាត់និយាយអង្រួនដៃអ្នកដែលអោបចង្គេះខ្លួនពីក្រោយ។
       " ហ្ហឹម.. អូន?? " រាងក្រាស់បើកភ្នែកឡើងទាំងមិនទាន់អស់ងងុយ។
       " ក្រោកបានហើយ ភ្លឺហើយណា " ថេយ៉ុង
       " បងសុំគេងបន្តិចទៀត ងងុយណាស់ " ជុងហ្គុក បន្ដឹងដៃអោបចង្គេះរាងតូចកាន់តែណែន ឈ្មុលមុខចូលទៅស្រង់ខ្លិនក្រអូបពីកាយប្រពន្ធ។
       " បងគេងបន្តចុះ បើនៅងងុយ " ថេយ៉ុងនិយាយព្រមទាំងលើកដៃនាយចេញពីចង្គេះខ្លួន តែនាយក្រាស់មិនព្រមលែងគេនោះឡើយ អោបចង្គេះរាងតូចកាន់តែណែនជាងមុន។
       " នៅគេងជាមួយបងសិនទៅ ប្រពន្ធ "
       " មិនបានទេ!! កូនៗច្បាស់ជារកអូន " ថេយ៉ុង

          << តុកៗ... >>

       " អាប៉ា លោកប៉ា បើកទ្វាឲ្យកូន.. " និយាយមិនទាន់ចប់ពីមាត់ផងកូនភ្លោះទាំងពីរក៏មកគោះទ្វាបាត់ទៅហើយ។
       " ជុងលែងអូនទៅ កូនហៅហើយ " ថេយ៉ុង
       " ក៏បានៗ " ជុងហ្គុកងើបទាំងមិនទាន់អស់ងងុយ ទាញកន្សែងមករុំល្វែងខាងក្រោម ហើយលើកបីកាយតូចរបស់ប្រពន្ធចូលបន្ទប់ទឹក ទើបចេញមកបើកទ្វាឲ្យកូនៗ។

          << ក្រាក >>

       " លោកប៉ា " កូនទាំងពីរពោលហៅលោកប៉ាជាទីស្រឡាញ់ទាំងញញឹមស្រស់។
       " ម័រ នីង កូនៗរបស់ប៉ា " ជុងហ្គុកញញឹម អោនខ្លួនទៅលើកកូនទាំងពីរមកពរ ដោយមិនភ្លេចថើបពួកគេម្នាក់មួយខ្សឺតឡើយ។
       " លោកប៉ា អាប៉ា នៅឯណា? " ជុងវ៉ូ
       " អាប៉ាកូន កំពុងតែងូតទឹក បន្តិចទៀតចេញមកវិញហើយ " ជុងហ្គុក
       " ហេតុអី ប៉ាៗអត់ពាក្យខោអាវចឹង? " ជូយ៉ុង
       " ក៏ប៉ារៀបនិងងូតទឹក នោះអីកូន " ជុងហ្គុក
       " លោកអ៊ុំថា ថ្ងៃនេះ ប៉ាៗនិងនាំកូនដើរលេងមែនទេ? " ជូយ៉ុង
       " បាទ!! ពួកយើងនិងដើរលេងជាមួយគ្នា ទាំងបួនអ្នកនៅថ្ងៃនេះ តើកូនចង់បានរបស់លេងទេ ហ្ហឹម? " ជុងហ្គុកញញឹមងួកក្បាល សួរទៅកាន់កូនស្រីដោយសម្លេងស្រទន់ ស្ដាប់ហើយចង់ស្ដាប់ទៀត។
       " កូនចង់!! កូនចង់ ហិហិ "
       " អ៊ីចឹង កូនប៉ា ចេញទៅលេងខាងក្រៅសិនល្អទេ?? ប៉ា ងូតទឹកសិន " ជុងហ្គុក
       " ចា៎ / បាទ ប៉ា " កូនភ្លោះទាំងពីរ រត់ចេញទៅក្រៅ ក្រោមស្នាមញញឹមរបស់អ្នកជាលោកប៉ា បន្ទាប់ពីកូនចេញទៅផុត ជុងហ្គុកក៏បែរខ្លួនដើរចូលទៅបន្ទប់ទឹក ទាំងញញឹមកំហូច។

តំណែងបេះដូង❤️ ( Completely  )Onde as histórias ganham vida. Descobre agora