Ep42: គ្រប់យ៉ាងវាជាកំហុសខ្ញុំ

2.4K 137 2
                                    

" អឺនែ~ ក្មួយអ៊ុំ " ថេយ៉ុងងាកហៅក្មេងៗ ព្រោះចង់ឃើញមុនចង់ស្គាល់ក្មួយ មុននេះអាលែងតែនិយាយជាមួយប្អូនភ្លេចដល់ក្មួយឲ្យឈឹង ចំមែន។
" បាទ~ / ចា៎ លោកអ៊ុំ " ក្មេងៗឆ្លើយឡើងតាមមើលគាត់ប្រហែលជាបងប្រុសរបស់ អាប៉ាខ្លួនហើយ ព្រោះមុខមាត់ដូចគ្នាខ្លាំងណាស់។
" ទៅជាមួយអ៊ុំណា~ ទុកឲ្យប៉ាម៉ាក់កូន នៅដោះស្រាយ ស្គាល់គ្នាឲ្យច្បាស់សិនចាំ យើងមកវិញ ទៅជាមួយអ៊ុំទេ? " ថេយ៉ុនពោលឡើងទាំងស្រទន់ទៅកាន់ក្មួយៗជាទីស្រឡាញ់។
" ចា៎ / បាទទៅ " ក្មេងៗសម្លឹងមើលអ្នកជាម្តាយឪពុកឆ្លាស់គ្នាបន្តិច មុននឹងងាក់ក្បាលមកយល់ព្រមជាមួយអ៊ុំ យ៉ាងណាៗគួរតែទុកឲ្យលោកប៉ា និង អាប៉ា ដោះស្រាយយល់ចិត្តគ្នាសិន ទៅជាមួយអ៊ុំក៏ល្អ អ៊ុំនាំដើរលេង><។
" ល្អណាស់ ចាំអ៊ុំនាំក្មួយដើរលេង ញ៉ាំអីឆ្ងាញ់ៗ លោកប្ដីពរក្មួយ " ថេយ៉ុនញញឹមសមចិត្តតឿនប្ដីឲ្យពរក្មួយ។
" អរ៎~ បាទ~ បាទៗៗ ម៉ោះៗ អ៊ុំពរ " ភ្ញាក់បន្តិច ហើយក៏ដើរទៅពរក្មួយ។
" អ៊ុំពរ បងស្រីទៅ ខ្ញុំដើរបាន " ជុងវ៉ូ ថាហើយក៏ដើរទៅកានដៃលោកអ៊ុំដែលមានពោះប៉ោង ចំណែកហូស៊ុក ក៏ពរ នាល្អិត ដើរតំណើរគ្នាជាមួយប្រពន្ធ។
" បាយៗអាប៉ា បាយៗលោកប៉ា កូនទៅជាមួយអ៊ុំហើយ " ក្មេងៗទាំងពីរងាកទៅលាប៉ាៗទាំងពីរ ហើយក៏ចេញទៅជាមួយអ៊ុំបាត់ ទុកឲ្យថេយ៉ុងនៅលេបទឹកមាត់ម្នាក់ឯងក្អឹកៗ។
" ក្អឹក~ លោកមើលមុខខ្ញុំធ្វើអី?? " បន្ទាប់ពីកូនៗទៅបាត់ ថេយ៉ុងក៏ពោលឡើងទាំងសម្លក់មុខនាយថ្លែង។
" បងមើលភ្នែកបងតើ មានយកភ្នែកអូនមកមើលឯណា! " ជុងហ្គុក
" ឆើស~ " ថេយ៉ុងងាក់មុខចេញ ហើយក៏ឈានជើងដើរទៅមុខ បំណងគឺចង់ទៅផ្ទះវិញ។
" អូនទៅណា? " ជុងហ្គុក
" ស្រាច់តែខ្ញុំ~ " ថាហើយ ថេយ៉ុងក៏ដើរទៅមុខមិនខ្ចីងាកក្រោយមកមើលនាយឡើយ។
" ថេយ៍~ ចាំបងផង " មិនចាំយូរជុងហ្គុកក៏រត់តាមប្រពន្ធ ទំរាំរកឃើញមិនងាយទេណា អញ្ចឹងហើយមិនអាចឲ្យថេយ៉ុងទៅណាចោលគេបានទៀតឡើយ។
ជុងហ្គុករត់តាមប្រពន្ធរហូតមកដល់ផ្ទះតូចល្មមមួយ ដែលថេយ៉ុងតែងតែនៅជាមួយកូនៗកន្លងមក។ រាងតូចដើរចូលទៅក្នុងផ្ទះ ដោយមានលោកប្ដីដើរតាម គេចូលទៅ រាងតូចមិនបានហាមឃាត់ឬដេញនាយ ឲ្យចេញទៅដូចមុនទេ។

តំណែងបេះដូង❤️ ( Completely  )Where stories live. Discover now