Ep46: ចាប់ប្រពន្ធឆាក្ដៅ👌

2.1K 119 3
                                    

អាហារពេលល្ងាច នៅក្នុងគូមិគ្រឹះ ត្រកូលគីម បានបញ្ចប់ទៅដោយរលូន ជាមួយភាពសប្បាយរីករាយ ឥតឧបមា ព្រោះមានកូនៗ និងចៅទាំងពីរមកញ៉ាំជាមួយ ធ្វើឲ្យអាហារពេលល្ងាច ក្នុងល្ងាចនេះ ពិតជាមានន័យខ្លាំងបំផុត។ ម្នាក់ៗញញឹមរីករាយ ដោយមានចៅទាំងពីរ និយាយផងសួរផង តាមរបៀបក្មេងៗឆ្លាត ចង់ដឹងចង់លឺ គឺមិនស្ងាត់ផ្ទះនោះទេ។
" យប់នេះពួកកូនគេងនៅទីនេះហើយ! " លោកស្រីគីម ឧទានឡើងមក ព្រោះនេះក៏យប់ហើយដែរ ម្យាងយប់នេះគាត់ចង់គេងអោបចៅ។
" ពិតមែនហើយ ប៉ាចង់ដេកអោបចៅ " លោកគីន
" បាទ!! លោកប៉ា អ្នកម៉ាក់ " ពួកគេទាំងបួនងួកក្បាលឡើងព្រមគ្នា។
" ចៅ យប់នេះ គេងជាមួយលោកយាយ លោកតា ទេ? " លោកស្រីគីម
" ចៅចង់!! ចៅចង់ លោកយាយ " កូនភ្លោះទាំងពីរ និយាយឡើង ទាំងញាប់មាត់ តតាត់។
" ចុះ ប៉ាម៉ាក់កូន ដឹងឬនៅ ជុងហ្គុក " លោកស្រីគីម
" គឺនៅទេ អ្នកម៉ាក់ ចាំថ្ងៃស្អែក ទៅ ពញ្ញាក់អារម្មណ៍ ពួកគាត់ " ជុងហ្គុក
" លេងបែបហ្នឹង តិចមិត្តប៉ា គាំងបេះដូងងាប់ " លោកគីមនិយាយដែរធ្វើ ឲ្យគ្រប់គ្នាសើចឡើង។
" លោកប៉ាក៏មិនណយ ដែរ មុននេះ " ថេយ៉ុន
" ប៉ាយ៉ាងម៉េច? " លោកគីម
" ក៏កាចដាក់ចៅនោះអីលោកប៉ា មើលចុះក្មួយខ្ញុំនៅខ្លាចលោកប៉ាមិនទាន់បាត់ផង ក៏មិនដឹង ហិហិ " ថេយ៉ុន។ នេះជាចរិត របស់គេតាំងតែពីតូច គឺចូលចិត្តញោះ លោកប៉ាខ្លាំងណាស់ ឥឡូវមានប្ដី ដល់មានកូនទៀតហើយ ក៏នៅតែមិនចោលអាចរិត ញោះលោកប៉ាសង្ហារសោះ។
" ប៉ាកាច តែប៉ាសង្ហារ.. " លោកគីម
" ហូ.. លោកប៉ា ចាស់សង្ហារ " ថេយ៉ុនធ្វើភ្នែកស្លឺ។
" កាលប៉ានៅកំលោះ ប៉ាសង្ហារណាស់ ថ្នាក់ម៉ាក់ឯងមកញ៉ែ សុំស្នេហ៍ប៉ាមុន " លោកគីម
" ពិតទេ? ដែលអ្នកម៉ាក់ ជាអ្នកតាមញ៉ែ លោកប៉ាមុននោះ? " ថេយ៉ុនសួរឡើងទាំងមិនចង់ជឿ ព្រោះគេអត់ដែលដឹងពីប្រវត្ត ស្នេហា៎ របស់លោកទាំងពីរទេ។
" ហីយ៉ា បងកុំមកហែកគេអូនពីក្រមុំទៅមើល ខ្មាស់កូន.. " លោកស្រីគីម
" អ្នកម៉ាក់ ហិហិ " ពួកគេទាំងបួន នាំគ្នាសើច ដែលលោកគីម អាចធ្វើឲ្យប្រពន្ធអៀនបាន គិតៗទៅចាស់ៗអស់ហើយនៅមកស្វីតទៀត ធ្វើឲ្យក្មេងៗដូចជាគេអៀនជំនួស ឡើងចង់រឹងថ្គាម។
" អើ ហូស៊ុក មើលនាំប្រពន្ធឯងទៅសម្រាក់ទៅ ធ្វើដំណើរមកពីឆ្ងាយ ហើយមានផ្ទៃពោះទៀត មិនគួរឲ្យគេអង្គុយយូរជាងនេះទៀតទេ " លោកគីម
" បាទលោកប៉ា! ម៉ោះប្រពន្ធខ្លា បងគ្រាអូន " ហូស៊ុក លើគ្រាប្រពន្ធទៅបន្ទប់ ដើម្បីឲ្យគេសម្រាក។
" ជុងហ្គុក និងថេយ៍ ក៏ដូចគ្នាកូន ឡើងទៅសម្រាកចុះ ទុកចៅៗ ម៉ាក់នៅទីនេះហើយ " លោកស្រីគីម
" តោះ ថេយ៍ " ជុងហ្គុក
" កុំក្បាលឌឺ ដាក់លោកយាយ លោកតាណា កូន " ថេយ៉ុង
" បាទ!! / ចា៎ អាប៉ា " ក្មេងទាំងពីរឆ្លើយឡើងទាំងញញឹម យប់នេះគេគេងអោបលោកយាយ លោកតា ហើយ អត់បាននៅរំខាន ការងារ ប៉ាៗ នោះទេ><។

តំណែងបេះដូង❤️ ( Completely  )Where stories live. Discover now