Ep23: អាប៉ា សុំទោស

2.4K 152 21
                                    

@T.h Room

ក្នុងបន្ទប់ដ៏ងងឹតសូន្យស៊ុង លឺតែសំឡេងនៃសេក្ដីឈឺចាប់របស់ថេយ៉ុងដែលពួនយំនៅគន្លៀតគ្រែ តាំងពីរៀបការមកមានថ្ងៃណាដែលគេមិនកើតទុក្ខ។
" ហ្អឹកៗ~ បើ- សិន- ជាគេដឹងថាខ្ញុំ មានកូនតើគេអាចថ្នាក់ថ្នមខ្ញុំ- ហ្ហឹក~ ដូចគេថ្នាក់ថ្នមនាងដែលទេ ហ្ហឺរៗ? " ថេយ៉ុងពោលឡើងទាំងយំដង្ហក់នៅក្នុងទ្រូង ទឹកភ្នែកស្រក់ដាប់ពេលថ្ពាល់ យំទួញសោក ទាំងដឹងថាសំណួរនោះគ្មានចម្លើយសម្រាប់គេឡើយ ឈឺណាស់ ចង់ស្រែកប្រាប់គេខ្លាំងៗឲ្យគេ ឈប់បញ្ចេញរាល់ទង្វើរផ្អែមល្ហែម ឲ្យខ្លួនបានឃើញទៀត តែវាមិនអាចឡើយ មិនអាចសូម្បីតែគិតថាហ៊ាន។
" ហ្ហឺរ~ តើគេ អាចទទួល- ស្គាល់~ កូនខ្ញុំ- ដូចគេទទួលស្គាល់កូននាងដែរទេ ហ្ហឹកៗ? " ថេយ៉ុងដង្ហក់ ដកដង្ហើមញាប់ៗ សឹងតែស្ទះខ្យល់ដង្ហើម។
" អាប៉ាសុំទោស ហ្ហឺរ អាប៉ាសុំទោស ដែលមិនអាចមានប៉ាឲ្យកូនហៅ ហ្ហឹកហ្ហឺរ សុំទោសដែលអាប៉ា មិនល្អ សុំទោស ហ្ហឹក សុំទោសគ្រប់យ៉ាង " លើកដៃអង្អែលពោះខ្លួនឯងថ្នមៗ និយាយសុំទោសទៅកាន់ ដំណក់ឈាមកំសត់ ដែលនៅក្នុងផ្ទៃ។
" ហ្ហឹកៗ~ អាប៉ា សន្យាថា- នឹងមើលថែកូនឲ្យល្អ~ ពួកយើងនឹងរស់នៅជាមួយគ្នាណាកូន ទោះជាកូនគ្មានប៉ាក៏ដោយ ហ្ហឺរៗ អាប៉ាម្នាក់នេះ នឹងធ្វើជាម៉ាក់ ហើយក៏ធ្វើជាប៉ា របស់កូនណា~ សុំទោស~ ដែលកូនមានម្ដាយ អាក្រក់ ដូចជាអាប៉ា..ហ្ហឺរហ្ហឹក " ថេយ៉ុងនិយាយរៀបរាប់តិចៗល្មមស្ដាប់លឺតែឯងរហូតដល់គេងលក់នៅគន្លៀតគ្រែតែម្តង។
យប់បន្តិច ជុងហ្គុកក៏បានបើកទ្វាចូលមកបន្ទប់ដ៏ ងងឹតគ្មានពន្លឺមួយនេះ ភ្នែករេសម្លឹងរកមើលម្ចាស់បន្ទប់ តែមិនបានឃើញគេគេងនៅលើគ្រែឡើយ តើគេទៅណា?
ជុងហ្គុក ដើរចូលទៅក្នុងបន្ទប់ដោយពន្លឺភ្លើងដែលជះចាំងចូលមកតាមទ្វា។
" មកគេងអី នៅគន្លៀតនេះ " ជុងហ្គុកក្រវីក្បាល ហួសចិត្ត ដើរទៅលើកបីកាយតូចដែលគេងលង់លក់មិនដឹងអ្វីនោះឡើង។
" នេះយំដល់គេងលក់ហេស៎? " ដោយសារតែមានដានទឹកភ្នែកជាប់ថ្ពាល់ ជាមួយនិងការដង្ហក់ដែលនៅមិនទាន់បាត់របស់រាងតូច ធ្វើឲ្យនាយទាញ់ដឹងថាគេប្រកត់ជាអង្គុយយំរហូតដល់គេងលក់មិនខាន។
" សុំទោស~ បើឯងមិនកុហកយើងទេម្លេះ យើងអាចនឹកកំពុងតែរីករាយជាមួយគ្នាក៏ថាបាន ឯងជាប្រពន្ធយើង តែឯងបែរជាមានរឿងជាច្រើនលាក់បាំងយើង ហេតុអី? " ជុងហ្គុកស្រដីឡើងតិចៗទាំងលើកដៃអង្អែលក្បាលថេយ៉ុងថ្នមៗ ឃើញទឹកភ្នែករបស់គេ នាយក៏នៅមិនស្ងប់ដូចគ្នា តែមិនដឹងថាហេតុអ្វី អាមាត់នេះវារឹង ចិត្តនេះក៏វារឹង មិនធ្វើតាមបេះដូងប្រាប់សោះ។
រាងសង្ហារលើកកាយតូចរបស់ប្រពន្ធ ដាក់ទៅលើពូកថ្នមៗ ហើយទាញ់ភួយមកដណ្តប់ឲ្យគេត្រឹមទ្រូង មុននឹងចូលខ្លួនគេងជាមួយប្រពន្ធដោយមិនភ្លេចទាញ់កាយតូចនោះមកក្រសោកជាប់ទ្រូងឡើយ នេះបើគេមិនមកមើលក្មេងនេះប្រហែលជាគេងផ្អែកនៅកន្លៀតគ្រែដល់ស្អែកហើយ។ ទោះជានាយខឹងគេយ៉ាងណាក៏នាយមិនដែលភ្លេចលបលួចចូលមកគេងអោបប្រពន្ធរាប់យប់ដែរ គ្រាន់តែថាថេយ៉ុងគេមិនដឹង ព្រោះនាយតែងតែមកនៅពេលដែលគេគេងលង់លួក ហើយក៏ក្រោកទៅវិញនៅពេលទាភ្លឺ ដោយពុំឲ្យប្រពន្ធក្មេងបានដឹងឡើយ។

តំណែងបេះដូង❤️ ( Completely  )Where stories live. Discover now