ភាគបញ្ចាប់ : គូស្នេហ៍ពេញសិទ្ធិ 💗

1.1K 41 5
                                    

"នេះគឺ- ម៉ារៀ អូនមានកូនហើយមែនទេ?"។ ជីមីន កាន់ប្រដាប់ពិនិត្យទឹកនោមមកមើលហើយសូរនាំទៅ មោះារៀ ដែលពេបមាត់យំហើយ ម៉ារៀ ក៏សម្លឹងគេ។

"2 សប្តាហ៍ហើយតែបងមិនដែលចាប់អារម្មណ៍ថាអូនមានអាការៈចាញ់កូនទេ! ហ៊ឹក...រឺបងពិតជាចង់ដោះដៃពីអូន ជីមីន ? បងពិតជាលែងត្រូវការអូនហើយមែនទេ? ហ៊ឹក..បងទន្ទឹងរង់ចាំថ្ងៃនេះមកដល់មែនទេ?"។ ម៉ារៀ ក៏សួរនាំគេដោយភាពអួលណែនហើយ ជីមីន ក៏មើលនាងដោយទឹកមុខរំភើបហើយគេក៏ក្រវីក្បាល។

"ទេ ម៉ារៀ ! បងមិនដែលគិតបែនេះទេ! មែន! បងពិតជារាប់ថ្ងៃដែលពួកយើងនៅក្បែរគ្នារហូតមែនហើយបងមានអារម្មណ៍ថាខ្លាចវាមកដល់ដូចគ្នា! បងខ្លាចថាពេលដែលវាមកដល់អូនក៏និយាយប្រាប់បងថាអូនសុំបញ្ចប់ហើយយើងក៏ចែកផ្កូវគ្នាត្រឹមនេះ! តែបើអូននិយាយថាបងមានបំណងចង់ចាកចេញនោះគឺគ្មានទេ! បងស្រលាញ់អូនហើយចង់នៅក្បែរអូនបែបនេះមួយជីវិតរបស់បង!"។ ជីមីន ក៏លុតជង្គង់ហើយស្រវាទាញនាងមកឪបហើយ ម៉ារៀ ក៏ខ្សឹបខ្សួល។

"ចុះហេតុអីបងនិយាយសម្តីទាំងនោះ...អ្ហឹក...បងធ្វើដូចជាបងមិនត្រូវការអូនហើយកូនចឹង! បងដឹងទេថាអូនសប្បាយប៉ុណ្ណាពេលដែលដឹងថាយើងមានកូនម្តងទៀត មីន ...អ្ហឹក...អូនសង្ឃឹមនឹងប្រាប់បងនៅថ្ងៃនេះហើយពួកយើងនឹងរីករាយជាមួយគ្នា! អូនចង់លឺបងនិយាយថាសប្បាយចិត្តណាស់! តែបងបែរជាធ្វើចឹងដាក់អូន...ហុឹក..អូនស្អប់បង មីន ..លឺទេថាអូនស្អប់បង...ហុឹក!"។ ម៉ារៀ និយាយផងយកដៃមកគក់ខ្នងគេហើយ ជីមីន ក៏ឪបនាងកាន់តែណែនហើយញញឹមដោយភាពរីករាយទើបគេងក់ក្បាល។

"តែបងស្រលាញ់អូន! បងស្រលាញ់ ម៉ារៀ ហើយបងក៏ស្រលាញ់កូន! បើព្រះនាងម្ចាស់របស់បងនិយាយថាអូនសប្បាយចិត្តបែបនេះទៅហើយចឹងយើងនឹងឈប់ប្រើប្រាស់កិច្ចសន្យានេះទៀតហើយ! តទៅយើងនឹងរស់នៅក្នុងនាមគ្រួសារដែលស្រលាញ់គ្នាពិតប្រាកដដោយគ្មានលក្ខខណ្ឌ! មកហើយជាអ្វីដែលបងចង់និយាយ!"។ ជីមីន ក៏ទាញនាងឲ្យសម្លឹងមុខគេហើយក៏លើកដៃមកជូតទឹកភ្នែកឲ្យនាងទលប ម៉ារៀ ក៏សម្ឹងគេហើយញញឹមតិចៗ។

"ទោះបីជាមានរឿងអ្វីកើតឡើងរវាងពួកយើងក៏ហាមនិយាយថាបែកគ្នាឡើយណា៎ មីន ! សម្រាប់អូនចំពោះបងពេលនេះជាស្វាមី ជាប៉ារបសកូនអូន ជាមេគ្រួសារនៃគ្រួសារមួយនេះហលយជាមនុស្សដែលអូនស្រលាញ់ខ្លាំងបំផយតបន្ទាប់ពីគ្រួសារហើយនឹងជាមនុស្សតែម្នាក់គត់ដែលអូនចង់នៅក្បែរ! ចឹងហើយអូនសុំឲ្យបងឈប់គិតថាអូនបង្ខំខ្លួនឯងឲ្យនៅក្បែរបងទៀតទៅ! លឺបែបនេះអូនក៏មិនរីករាយដែរតែមានតែកាន់តែឈឺចិត្តបងដឹងទេ! បងលែងជាមនុស្សជួលស្នេហ៍សម្រាប់អូនទៀតហើយ! បងគឺជាបុរសដែលអូនស្រលាញ់ពិតប្រាកដណា មីន !"។ ម៉ារៀ ក៏ឪបករបស់នាយយ៉ាងណែនទើប ជីមីន លឺហើយគេស្ទើរតែស្រក់ទឹកភ្នែកមកទៅហើយពេលនេះ។

🎉 You've finished reading ជួលស្នេហ៍ថែបេះដូង( Pretend To Be Yours)រដូវកាលទី ៥( Season 5 (Complete ✅) 🎉
ជួលស្នេហ៍ថែបេះដូង( Pretend To Be Yours)រដូវកាលទី ៥( Season 5 (Complete ✅)Where stories live. Discover now