ភាគទី ១៤ : នាងមិនត្រូវការគេឡើយ

435 20 4
                                    

ចំណតឡាន ...

"ហ៊ឹក...ហ៊ឹក...!"។ សំឡេងយំខ្សឹបខ្សួលនៅចំណតឡានផ្នែកខាងក្រោយដែលមាននារីម្នាក់រត់មកបួនហើយយកដៃខ្ទប់ត្រចៀកទាំងសងខាងជាមួយកែវភ្នែកមានជ្រាបទឹកភ្នែកមិនឈប់បង្ហាញថានាងមានភាពឈឺចាប់ក្នុងចិត្តខ្លាំងណាស់ក្នុងពេលនេះ។

"ហ៊ឹម...ខ្ញុំមិនចង់លឺទេ...ហ៊ឹក...ខ្ញុំមិនចង់បែបហ្នឹងទេ..ហ៊ឹក... ខ្ញុំស្អប់ខ្លួនឯង..ហ៊ឹក...ហេតុអីក៏ទេវតាមានភាពអយុត្តិធម៏មនុស្សខ្ញុំបែបនេះ...អ្ហឹក...ខ្ញុំមិនចង់កើតមកបែបនេះស៊ី...ហ៊ឹុក....អ្ហឹក...!"។ ម៉ារៀ ហាក់កើតបញ្ហាជំងឺផ្លូវចិត្តឡើងវិញដែលធ្វើឱ្យរាងកាយរបស់នាងប្រែមកជាដោយសារតែនាងរកមួយត្រូវចេះកាលពីមុននោះត្រូវនាំឲ្យមានក្លាយមកជាជនរងគ្រោះនៃចំនួនផ្លូវចិត្តនេះបានយ៉ាងឆាប់រហ័ស។

"ហ៊ឹុក...ខ្ញុំ...អ្ហឹក...ខ្ញុំកើតមកមិនស្អាតតើជាកំហុសរបស់ខ្ញុំមែនទេ...ហ៊ឹក...!!"។ នាងក្រមុំយំផងហើយនិយាយផងជាមួយនឹងដៃដែលក្តាប់ក្បាលខ្លួនឯងដោយមិនអាចគ្រប់គ្រងមានអារម្មណ៍បានមានចិត្តថាភ័យខ្លាចហើយកើតមានការខ្វះទំនុកចិត្តឡើងវិញតែម្ដងធ្វើឲ្យនាងមានស្មារតីស្ទើរតែមិននឹងនរព្រោះតែរឿងរ៉ាវដែលកើតពីអតីតកាលទាំងសំដីអាក្រក់មើលងាយនឹងលេងសើចជាមួយនឹងរូបរាងរបស់នាងមានទាំងការជាន់ឈ្លីដោយសារតែនាងមិនស្អាតនោះបានតាមលងបន្លាចនាងដងហើយមនុស្សទៀតទើប​ម៉ារៀ ចាប់សក់ខ្លួនឯងបោចស្ទើរតែអស់ពីក្បាលទៅហើយ។

" ម៉ារៀ!!! ម៉ារៀ បានហើយ! ម៉ារៀ នាងកុំធ្វើអញ្ចឹងណា៎!!"។ ខណះដែលនាងគ្មានការគ្រប់គ្រងអារម្មណ៍ខ្លួនឯងនោះដៃក៏ចេះតែចាប់សក់ខ្លួនឯងមិនឈប់ហើយពេលនេះកំលោះសង្ហារដែលបានតាមនាងយូរហើយនោះក៏បានស្ទុះមកទាញដៃនាងចេញ មើលទៅនាងហាក់ដូចជាកំរោលស្ដាប់អ្វីមិនចូលក្រៅពីគ្រវីក្បាលនិងខ្ទប់មុខជាប់។

"ហ៊ឹក... ខ្ញុំខុសអ្វីទៅ...ហ៊ឹក...ពិភពលោកនេះហេតុអ្វីក៏អាក្រក់បែបនេះ... វាជាកំហុសខ្ញុំមែនទេដែលខ្ញុំកើតមកបែបនេះ... ខ្ញុំក៏គ្រាន់តែចង់ស្អាតដូចជាអ្នកដទៃ...ហ៊ឹក....រឺក៏ខ្ញុំខុស...ហ៊ឹុក...អាយ៎!!"។ ម៉ារៀ​ក្រវីក្បាលផងហើយមើលទៅអាការ:កាន់តែអាក្រក់នឹងលែងនឹងនរធ្វើឲ្យ​ជីមីនកាន់តែពិបាកសម្លឹងមនុស្សសភាពមានក្នុងពេលនេះ។

ជួលស្នេហ៍ថែបេះដូង( Pretend To Be Yours)រដូវកាលទី ៥( Season 5 (Complete ✅)Where stories live. Discover now