ភាគទី ២០ : គេប្រែប្រួល

399 21 4
                                    

"នេះបងញញឹមអីនឹង ខេវេន ?"។ នាយកំលោះក្រមុំដែលជាគូស្នេហ៍ដ៏ផ្អែមល្ហែមនេះបាននាំគ្នាមកពិសាអាហារយ៉ាង រ៉ូមែនទិច ក្រោមពន្លឺភ្លើងទៀនជាកន្លែងដែលគូស្នេហ៍ជាច្រើននាំគ្នាមកញ៉ាំបាយហើយសាសងគ្នាផងនោះឯង។

"ឲ្យតែឃើញអូនញញឹមបែបហ្នឹងបងចេះតែសប្បាយចិត្តហើយចង់ថតរូបរបស់អូនទុករហូត!"។ ខេវេន ដែលកាន់ទូរសព្ទដៃនោះបានបង្ហាញស្នាមញញឹមហើយតបនឹងចម្លើយនាងក្រមុំមុននឹងបែរទូរសព្ទឲ្យនាងមើលហើយក៏ឃើញថាគេបានថតរូបនាងក្រមុំដែលញ៉ាំអាហារយ៉ាងរីករាយនោះហើយទឹកមុខពេញដោយស្នាមញញឹមនោះឯង។

"បងចេះតែថតអូនផ្ដេសផ្ដាសហើយ ខេវេន ! បើចេញមកមិនស្អាតអូនពិបាកចិត្តស្លាប់ហើយ!"។ ម៉ារៀ ក៏ជូរមាត់ហើយ ខេវេន ក៏ឈោងដៃម្ខាងមកកាន់ដៃនាងដែលដាក់នៅលើតុនោះអង្អែលថ្នមៗ

"សម្រាប់ព្រះនាងរបស់បងគឺស្អាតជានិច្ច! បងសុំទោសណា ម៉ារៀ ដែលធ្វើឱ្យអូនពិបាកបែបនេះកន្លងមកក្នុងឆាកជីវិតស្នេហារបស់ពួកយើង! សេពគប់នឹងប្រុសក្រីក្រដូចបងអូនពិបាកណាស់មែនទេ? បងសុំទោសដែលធ្វើអីមិនបានលឿនរហ័សតាមតម្រូវការតែមិនយូរពេលទេដែលបងនឹងរៀបចំធ្វើឱ្យជីវិតរបស់អូនហើយនឹងបងគឺមានភាពជាន់ខ្ពស់ហើយនឹងប្រសើរខ្លាំងឡើងជាងគេទាំងអស់ហើយ ម៉ារៀ ! ហើយអូនក៏មិនបាច់ពិបាកនឹងនៅសម្តែងល្ខោនជាមួយគេដែរ! បងពិតជាមានអារម្មណ៍មិនស្រួលចិត្តទេពេលដែលត្រូវបណ្ដោយអូនទៅនៅក្បែរគេ!"។ ខេវេន និយាយដោយទឹក មុខស្រពាប់ស្រពោនថាគេលួចខូចចិត្តដែរទើប ម៉ារៀ ញញឹមហើយកាន់ដៃគេវិញ។

"អូនគឺមានតែបងម្នាក់ស្រាប់ហើយ! បងកុំបារម្ភអីណា! អូនព្យាយាមបំផុតនឹងនៅឆ្ងាយពីគេ! មិនអីទេ! ពួកយើងគឺគ្មានអ្វីជាមួយគ្នាឡើយគ្រាន់តែទើសទាល់បន្តិចបន្តួចដែលត្រូវសម្ដែងមុខម៉ាក់ប៉ា!"។ ម៉ារៀ ក៏អូនមកចុះហើយ ខេវេន ក៏សម្លឹងនាងដោយទឹកមុខប្រាកដប្រជាមុននឹងច្របាច់ដៃនាងក្នុងថ្នមៗ។

" ម៉ារៀ បើបងចង់មានកូនជាមួយអូនពេលនេះហើយប្រាប់ម៉ាក់ប៉ាអូនពីរឿងនេះតើអូនឯងគិតមើលថាស្នេហាពួកយើងនឹងលេងមានឧបសគ្គហើយមែនទេ?"។ សម្តីមួយឃ្លានេះរបស់ ខេវេន ធ្វើឲ្យ ម៉ារៀ ស្រឡាំងកាំងសម្លឹងគេវិញដោយទ្រឹងស្ងៀមមិនដឹងតបបែបណា។

ជួលស្នេហ៍ថែបេះដូង( Pretend To Be Yours)រដូវកាលទី ៥( Season 5 (Complete ✅)Where stories live. Discover now