ភាគទី ១៨ : ឆ្អឹងទទឹងករ

426 17 2
                                    

"អូ! អឺ...អឺ...បងសុំទោសដែលរំខានពួកឯងណា៎! ហិហិហិ! បន្តទៀតចុះ! បងទៅវិញហើយចឹង!"។ កំលោះសង្ហាដែលនៅខាងក្រៅបានទម្លុះទ្វាចូលមកនោះក៏ជាបងប្រុសរបស់ ម៉ារៀ នោះឯងហើយគាត់គិតថាពួកគេមានរឿងអីមិនល្អបានជាឮសំឡេងនិយាយគ្នាខ្លាំងៗហើយរំពេចក្រោយនោះក៏លឺ ម៉ារៀរ ស្រែកបែរគិតថាប្អូនខ្លួនប្រហែលជាមានបញ្ហាអីច្បាស់ជាមិនខានក៏ទើបត្រូវបើកទ្វារចូលមើលឲ្យច្បាស់នឹងភ្នែកតែបែរជាឃើញប្រតិបត្តិការដ៏ច្បាស់នឹងភ្នែកបែបហ្នឹងទៅវិញ។

"<ក្រិប>"អាយ៎!!! បងប្រុសអត់ទេ!!! ហាយ៎!!!!"។ ពេលដែលបងប្រុសនាងក្រមុំបិទទ្វាទៅវិញ ម៉ារៀ ក៏ក្រោកចេញពីការយល់ច្រឡំមើលប៉ះបបីរមាត់លើគ្នានោះដោយខំប្រឹងវាប្រវារមកបកស្រាយតែបងប្រុសនាងក៏ទៅបាត់គិតថាមិនចង់រំខានពេលល្អរបស់ប្អូនៗនោះទេ។

"ហូយ!!!! ឆ្កួតមែនទែនបង ម៉ាទ្រីស នេះ! ហូយ!!!"។ ម៉ារៀ ក៏ឈរបោចសក់ផង ទន្ទ្រាំជើងផងដោយការហួសចិត្តខណៈ ជីមីន ក៏ងើបអង្គុយមុននឹងលើកដៃមកស្ទាបបបូរមាត់ហើយសើច។

"ហើយចុះនាងឆ្លេឆ្លាអីក៏សំបើមថ្នាក់នេះជ្រូក?!"? ជីមីន ពេលនេះក៏បែរជាមានអារម្មណ៍ស្រស់ស្រាយតបទៅកាន់នាងដោយរឹកពារធម្មតាខណៈ ម៉ារៀ ពេលនេះក៏នឹកខ្លះដល់រឿងមួយនេះមិនទាន់បាត់ខឹងោងក៏ខាំមាត់ជាប់ងាកសម្លក់គេ។

"នេះឱ្យខ្ញុំធ្វើធម្មតាថាគ្មានអ្វីកើតឡើងបានយ៉ាងម៉េចប្រុសខុសស្តង់ដា! លោក...លោកឯង...ហូយ!!!"។ ម៉ារៀ ក៏និយាយដោយមិនបែរខ្នង បម្រុងថាឲ្យគេតែមានហាក់ខ្មាសមាត់និយាយមិនចេញទើបជាមានចងចិញ្ចើមហើយក្រោកឈរដើរមកក្បែរនាងមុននឹងហើយមកសម្លឹងនាងក្រមុំដែលអោនមុខចុះនោះទើបបានប្រទះឃើញថាថ្ពាល់របស់នាងក្រហមតែម្ដង។

"ហ៎!!! នាងអៀនមែនទេ?"។ ជីមីន ក៏លើកដៃចង្អុលនាងហើយ ម៉ារៀ ក៏ងាកមកសម្លក់គេមុននឹងលើកដៃស្ទាបថ្ពាល់តិចៗ។

"ឆ្កួតរឺយ៉ាងម៉េច? ខ្ញុំអៀនជាមួយលោកឯងស្អីទៅ? មុខ...មុខខ្ញុំលាបគូល័រថ្ពាល់ពណ៍ក្រហមអញ្ចឹងហើយ! លោកកុំចេះតែនិយាយផ្តាសនោះ!!! ខ្ញុំគ្មានការរំភើបជាមួយលោកឯងអីបន្តិចទេ!"។ ម៉ារៀ ក៏តបដោយប្រកែកដាច់ណាត់តែ ជីមីន គេនៅតែឈរធ្វើមុខបេះបួយនាងដដែល។

ជួលស្នេហ៍ថែបេះដូង( Pretend To Be Yours)រដូវកាលទី ៥( Season 5 (Complete ✅)Where stories live. Discover now