ភាគទី ៣៥ : ធ្វើគុណបានទោស

432 24 3
                                    

ក្នុងរថយន្ត....

បន្ទាប់ពី ជីមីន បាននាំ ម៉ារៀ មកដល់ក្នុងរថយន្តហើយនោះនាយក៏បានរៀបចំដាក់ខ្សែក្រវ៉ាត់ឱ្យនាងតែភ្លាមនោះស្រាប់តែឃើញនាងក៏មានទឹកមុខស្មើបែបនេះទើបគេនៅបារម្ភថានាងអាចនៅភ័យទើបលើកដៃមកស្ទាបមុខនាង។

"ម៉ារៀ នៅភ័យទៀតមែនទេ? នេះខ្ញុំនៅទីនេះហើយអស់អីហើយណា៎!"។ ជីមីន ក៏ស្ទាបមុខតែនាងក្រមុំពេលនោះក៏ទះដៃគេចេញធ្វើអោយ ជីមីន ចងចិញ្ចើមទើប ម៉ារៀ ក៏សម្លឹងគេជាមួយនឹងទឹកមុខដែលមិនបាននិយាយបានថានាងមិនបានរីករាយនឹងវត្តមានគេតែបែជាបង្ហាញបានយ៉ាងច្បាស់ថានាងទាស់ចិត្តនឹងគេវិញ។

"នេះហេតុអីក៏លោកវៃ ខេវេន បែបនេះ?"។ អ្វីដែលនាយបានឮពីមាត់នាងក៏ជាសំដីបែបនេះទៅវិញទើបគេក៏ហួសចិត្តដែលខំតាមជួយនាងមិនគិតពីគ្រោះថ្នាក់តែបែរជាមិនត្រឹមតែមិនបានការអរគុណរឺឬក៏សួរនាំនាយអីបន្តិចសោះ។

"នេះ ម៉ារៀ ខឹងខ្ញុំព្រោះតែខ្ញុំវៃ ខេវេន ដែលរៀបនឹងចាប់រំលោភនាងម្នាក់នោះចឹងឬ?"។ ជីមីន ក៏សួរបកទៅវិញហើយ ម៉ារៀ ក៏ខាំមាត់ហើយងាកមុខទៅម្ខាងមុននឹងលើកដៃអោបខ្លួនដែលចាប់ផ្ដើមញ័រពេលដែលនឹកដល់រឿងមួយនេះ។

"មិនថាមានរឿងអ្វីកើតឡើងទេលោកមិនអាចទៅវៃគេជាដាច់ខាត! លោកក៏ឃើញថាគេត្រូវរបួសទ្រោមខ្លួនទៅហើយនៅតែធាក់គេមិនឈប់ម្តងហើយម្តងទៀត! រឺក៏លោកគិតថា ខេវេន ជាបាវខ្សាច់មិនមែនជាមនុស្សឬក៏យ៉ាង?"។ ម៉ារៀ ក៏ខឹងនឹងទង្វើរបសគេហើយក៏ស្តីឲ្យ ជីមីន ដែលពេលនេះហួសចិត្តដែលនាងបែរជាមកមួម៉ៅដាក់គេព្រោះតែរឿងនេះ។

" ម៉ារៀ ! នេះនាងមិនអរគុណខ្ញុំក៏ហីចុះ! នៅរករឿងធ្វើទុក្ខក្តៅក្រហាយថាឲ្យខ្ញុំទៀតមែនទេ?! ព្រោះតែមនុស្សដែលធ្វើបាបនាងចឹងមែនទេ ម៉ារៀ ?!"។ ជីមីន ក៏ទៅវិញដោយការឃ្នើសចិត្តហើយ ម៉ារៀ ក៏នៅតែច្រឡោត។

"មិនខ្វល់ថាក្រោមហេតុផលអ្វីក៏ដោយ! លោកក៏មិនគួរលូកដៃចូលរឿងរបស់ខ្ញុំសោះឡើយហើយខ្ញុំក៏មិនបានទៅសុំជំនួយពីលោកដែរ! ខ្ញុំអាចដោះស្រាយវាបានដោយខ្លួនឯងហើយ!!"។ ម៉ារៀ ក៏តបវិញទៅវិញទើបនេះ ជីមីន ក៏នៅតែមានទឹកមុខមាំដដែលខណៈពេលនេះគេកំពុងហួសចិត្តជាខ្លាំងហើយអស់សំណើចនឹងរឿងរ៉ាវដែលទៅជាបែបនេះ។

ជួលស្នេហ៍ថែបេះដូង( Pretend To Be Yours)រដូវកាលទី ៥( Season 5 (Complete ✅)Where stories live. Discover now