ភាគទី ៤ : ព្រោះនាងមានម្ចាស់

710 26 8
                                    

ស្ថានភាពក្នុងបន្ទប់មុនមិញដែលអ៊ូអរក៏ទៅស្ងៀមស្ងាត់ជំនួសដោយការស្រឡាំងកាំងរបស់កម្លោះសង្ហា ជីមីន ដែលងាកឆ្វេងសម្លឹងឪពុកនឹងខាងស្តាំសម្លឹងម្តាយខណះ ម៉ារៀ ពេលនេះក៏ដកខ្លួនពីការក្រសោបរបស់លោកប៉ានាងមុននឹងក្រោកឈរសម្លឹងមើលឪពុកម្តាយនាងដែលញញឹមស្រស់ដាក់ឪពុកម្តាយ ជីមីន ទៅវិញ។

"ក៏យល់ព្រមស្រាប់ហើយលោក ខាវេនណូ ! ហាស ហាស ហាស! នេះមិនធ្លាប់មាត់ហៅគ្នាគួរសមបែបនេះដូចអៀនៗមាត់ណាស់សម្លាញ់!"។ លោក យ៉ូហា ឃីថារ៉ូ ក៏តបដោយរីករាយមកកាន់បុរសចំណាស់ដែលជាប៉ារបស់ ជីមីន ។

"ត្រូវហើយ! ធ្លាប់ជាសម្លាញ់ស្លាប់រស់យល់ចិត្តគ្នាយូរពេកមកហើយក៏ត្រូវមកហៅគ្នាបែបនេះដូចជាគួរឲ្យចង់សើចមែនហើយ! នេះសម្រេចថាពួកយើងរៀបចំថ្ងៃធ្វើពិធីមង្គលការតែម្តងទៅល្អទេ?! ឃើញមកថាអូសពេលមកយូរហើយកន្លងមក! ប្រុស មីន នេះចេះតែរវល់ទៅនេះទៅនោះមិនព្រមមកនិយាយរឿងនេះឲ្យបានសម្រេចម្តងណា៎សោះ!"។ ប៉ា ជីមីន ក៏កៀកស្មាកូនប្រុសមកឪបខណៈ ជីមីន ឈរស្រឡាំងកាំងហើយក្រមុំយើងនេះកាន់តែមិនសុខចិត្តទៀត។

"បានតើ! នេះកូនស្រីខ្ញុំក៏អាយុច្រើនគួរសមដែរ! ប្រហែលជាត្រូវមានចៅឲ្យប៉ាពរមុន ម៉ាទ្រីស ហើយណ៎ ម៉ារៀ ?"។ ប៉ានាងក្រមុំក៏ងាកមកនិយាយជាមួយកូនស្រីហើយ ម៉ារៀ ពេលនេះនាងក៏ចងចិញ្ចើម។

"នេះ...នេះប៉ានៅគិតចង់ឲ្យពួកយើងរៀបការជាមួយគ្នាទៀតរឺ?"។ ម៉ារៀ ជាអ្នកនិយាយមុនគេនាំឲ្យបរិយាកាសសើចសប្បាយមុននេះប្រែមកជាស្ងាត់ជាងមុនហើយ ជីមីន ក៏សម្លឹងនាងក្រមុំដែលក្តាប់ដៃផ្ទៃមុខក្រហមព្រោះតែនាងចាប់ផ្តើមខឹង។

"ប៉ាម៉ាក់នេះខ្ញុំគិតថារឿងនេះវាក៏លឿនពេកហលយសម្រាប់យើងទាំងពីរ! យ៉ាងណាក៏ត្រូវការពេលមើលចិត្តគ្នាឲ្យបានយូរថាអាចរស់នៅដោយចុះសម្រុងបានដែរឺទេ?"។ ជីមីន ក៏សម្រួលស្មារតីមុននឹងចេញមកតបដោយទឹកមុខស្មើម្នាក់ៗមានទឹកមុខមុតមាំហើយ ម៉ារៀ ហាក់ភ្ញាក់ផ្អើលបន្តិចតែនាងហាក់មានពន្លឺកែវភ្នែកប្រាប់ថានាងយល់ព្រមនឹងសំណើគេ។

"នេះមិនបាច់លាក់បាំងទេប្រុស មីន ! កន្លងមកប៉ុន្មានខែមុននេះពេលដែលឯងគេចទៅ អាមេរិច ថាទៅជួយការងារក្មួយ ហីស៊ុកន នោះក៏កំពុងតែនៅជាមួយ ម៉ារៀ ដែរមិនចឹងហេ៎?"។ ប៉ារបស់ ជីមីន ក៏និយាយរំលឹករឿងកាលពីប៉ុន្មានខែមុនដែលគេទៅជួយដោះស្រាយរឿងរបស់ ហូស៊ុក ហើយនឹង ឡេវេន កាលនោះទើបនាយកម្លោះទើរសម្តីតបមិនកើត។

ជួលស្នេហ៍ថែបេះដូង( Pretend To Be Yours)រដូវកាលទី ៥( Season 5 (Complete ✅)Where stories live. Discover now