ភាគទី ១៥ : ដំណែងដែលគ្មានថ្ងៃជំនួសបាន

446 22 6
                                    

បន្ទាប់ពីសំណេះសំណាលនឹងសង្សារបណ្ដូលចិត្តរបស់នាងហើយពេលនេះ ម៉ារៀ ក៏ងាកមកសម្លឹងជីមីន ដែលធ្វើជាសម្ងំគេងលក់នោះដោយមុខស្មើ បន្តិចហើយនាងក៏បោះជំហានទៅក្បែរគេហើយក៏ទាញភួយមកគ្រប់ឲ្យនាយទើបរៀបចំចាកចេញទៅក្រៅ។

ជាន់ខាងក្រោម ....

ខណៈពេលនេះ ម៉ារៀ បានរៀបចំខ្លួនយ៉ាងស្រស់ស្អាតសម្រាប់នាងជានារីដែលតែងតែតុបតែងខ្លួននោះមើលទៅស្រស់បំព្រមជាមួយនឹង ស្តាយ៍ តុបតែងរបស់នាងតែម្ដងក៏បោះជំហានចុះមកយឺតៗមុននឹងងាកមើលជុំវិញខ្លួនហាក់ដូចចង់ប្រាកដចិត្តថាគ្មានមនុស្សនៅរង់ចាំមើលនាងឡើយទើបនាងក្រមុំញញឹមហើយក៏ប្រញាប់បោះជំហានដើរចេញយ៉ាងលឿនស្លេវតែក៏មិនសម្រេចរួចបំណងរបស់នាងឡើយ។

"យប់ហើយអូនឯងចង់ទៅណា៎ ម៉ារៀ ?!"។ សំឡេងគ្រលរទាបរបស់បុរសម្នាក់បានបន្លឺពីក្រោយខ្នងនាងធ្វើឲ្យ ម៉ារៀ បានទ្រឹងដំណើរ។

"បងប្រុស!"។ ម៉ារៀក៏ឧទានបែបនេះមកកាន់ ម៉ាទ្រីស វិញហើយគេក៏ចូលមករកនាងដោយជ្រឹមកែវភ្នែកជាប់។

"ម៉ោងនេះហើយឯងរៀបចំខ្លួនស្អាតបាតយ៉ាងនេះទៅណាមែនទេ?"។ កែវភ្នែកដែលខំចាប់ពិរុទ្ធប្អូនស្រីកំពុងតែបញ្ចេញយ៉ាងខ្លាំងឡើងនាំអោយ ម៉ារៀ លេបទឹកមាត់ខ្លះ។

"គឺខ្ញុំ..គឺខ្ញុំ...ខ្ញុំមានការរវល់ហើយត្រូវទៅធ្វើបន្តិចហ្នឹងណាបង! តែបន្តិចក៏មកវិញហើយ!"។ ម៉ារៀ ក៏ដោះសារទាំងបំណងពិតរបស់នាងគឺចង់ទៅជួប ខេវេន ដែលបានណាត់គ្នាមុននេះថាទៅញ៉ាំបាយយប់ជាមួយនឹងគ្នា។

"រវល់ការស្អីទៅ? នេះប្រាប់បងមិនបានទេឬ?"។ ម៉ាទ្រីស ក៏នៅតែចូលចិត្តសួរដេញជើងនាងទើប ម៉ារៀ ពេលនេះបែកញើសថ្ងាសកាន់តែខ្លាំងទៅៗ។

"គឺ...គឺការ..គឺ...!"។ នាងក្រមុំក៏មិនសូវជាពិនក្នុងការរកសំដីកុហកដោះសារបានរហ័សឡើយទើបនៅទាក់ទើរតែក៏មានមនុស្សម្នាក់បង្ហាញខ្លួនមកពីក្រោយនាង។

"គឺ ម៉ារៀ នាងចង់ចេញទៅរកទិញរបស់ញ៉ាំហើយនិងថ្នាំខ្លះឲ្យខ្ញុំហ្នឹងណាស់បង ម៉ាទ្រីស ! ដោយសារតែខ្ញុំមិនប្រយ័ត្នបានដួលបោកក្បាលហើយខ្ញុំមិនចង់ឲ្យគ្រប់គ្នាបារម្ភហើយក៏មិនចង់ប្រាប់ផងដែរហើយនាងក៏ឲ្យខ្ញុំសម្រាប់ទើបចេញមកទិញរបស់ឱ្យខ្ញុំនឹងណា៎!"។ ជីមីន ពេលនេះក៏បោះជំហានចុះមកពីខាងលើហើយទាំងក្បាលនិងមានបង់របួសក៏បន្តដំណើរមករក ម៉ារៀ ដែលសម្លឹងគេភ្ញាក់ផ្អើលហើយ ម៉ាទ្រីស ស្តាប់ដោយបើកភ្នែកធំៗមើលគេ។

ជួលស្នេហ៍ថែបេះដូង( Pretend To Be Yours)រដូវកាលទី ៥( Season 5 (Complete ✅)Where stories live. Discover now