ភាគទី ៤៨ : គ្មានអ្វីដែលបងធ្វើមិនបាន

567 24 5
                                    

នៅក្នុងបន្ទប់គេងនៅធំទូលាយពេលនេះក៏ឃើញរាងកាយស្ដើងដែលអង្គុយសម្លឹងទៅ លេបថប របស់ខ្លួនឯងទាំងចងចិញ្ចើមជាប់ហើយដៃក៏ចុចនៅលើប្រដាប់បញ្ជាមិនឈប់ទៅមកតែម្តងធ្វើឱ្យ ជីមីន ដែលអង្គុយមើលការងារនៅក្បែរនោះក៏ត្រូវងាកមកសម្លឹងនាងក្រមុំជាភរិយាដោយចងចិញ្ចើមដូចគ្នាទើបដាក់ការងារខ្លួនចុះហើយមកមើលនាងនេះវិញ។

"កើតអីនិង ម៉ារៀ ? អូនមិនពេញចិត្តនិងការ ឌីហ្សាញ ផ្ទាំងពាណិជ្ជកម្មគ្រឿងសំអាងរបស់អូនហ៎?"។ នាយកំលោះក៏សម្លឹងទៅមើល លេបថប មានឃើញថាជារូបផ្ទាំងពាណិជ្ជកម្មកម្មដែលនាយបានធ្វើជូននាងនោះដោយសារតែក្រុមហ៊ុនរបស់នាងក្រមុំទើបតែចេញផលិតផលគ្រឿងសំអាងថ្មីទើបត្រូវមានការផ្សព្វផ្សាយបែបនេះឯង។

"អត់ទេ! ផ្ទាំងនេះគឺស្អាតខ្លាំងណាស់តែមានអារម្មណ៍ថាដូចជាខ្វះអ្វីម្យ៉ាង! មីន គិតថាចង់ទេ?"។ ម៉ារៀ ក៏សម្លឹងមើល ជីមីន ហើយនាយក៏ចងចិញ្ចើមគិតបន្តិច។

"ដែលអូនថាខ្វះនោះគឺអ្នកផ្សព្វផ្សាយមែនទេ?"។ ជីមីន ក៏នឹកឃើញគំនិតនេះទើប ម៉ារៀ បើកភ្នែកធំៗហាក់ដូចជាគាំទ្រនិងអ្វីដែល ជីមីន បាននិយាយមក។

"មែនហើយ!!! គំរោងផ្សព្វផ្សាយពាណិជ្ជកម្មគួរតែមានអ្នកកាន់ផលិតផលថត! គួរតែទាក់ទងតារាឬម៉ូដែលណាទៅឲ្យមកជួយផ្សព្វផ្សាយផលិតផលជូនយើងនោះ?"។ ម៉ារៀ ក៏គិតអំពីគំនិតទាំងអស់នេះដោយស្មុគស្មាញតែ ជីមីន ក៏ញញឹមមុននឹងដាក់ដៃលើស្មារបស់ប្រពន្ធគេទាំងសងខាង។

"នេះគិតច្រើនម្ល៉េះ! យើងមានបណ្ដាញផ្សព្វផ្សាយជាមួយនឹងក្រុមហ៊ុនរបស់បង ហូស៊ុក ជាអ្នកចាត់ចែងមែនទេ? ហើយអូននៅគិតច្រើនធ្វើអីទៀតនៀក! ភ្លេចហើយឬថាបង ហូស៊ុក ជាស្វាមីរបស់អ្នកណា?"។ សុខៗនាយកំលោះក៏និយាយបែបនេះធ្វើឲ្យ ម៉ារៀ ក៏ភ្ញាក់ផ្អើលទៀត។

"អូ!! ពិតមែនតើ! ពុទ្ធោអើយ! អ្នកនាង ឡេវេន ! ម៉េចក៏ខ្ញុំភ្លេចតារាល្បីហើយស្អាតតាំងពីក្បាលដល់ចុងជើងដូចអ្នកនាង ឡេវេន ទៅកើតនៀក?"។ ម៉ារៀ ក៏ឈ្លឺថ្ងាសបន្តិចទើប ជីមីន ក៏អស់សំណើច។

"រឺក៏ប្រហែលជាមកពីមួយរយៈនេះអូនរវល់នឹកបងពេកទេដឹង?"។ ជីមីន ក៏អោនមកជិតទើប ម៉ារៀ ងាកមកសម្លក់គេហើយក៏រុញគេចេញ។

ជួលស្នេហ៍ថែបេះដូង( Pretend To Be Yours)រដូវកាលទី ៥( Season 5 (Complete ✅)Where stories live. Discover now