ភាគទី ៤៣ : មនុស្សរងថ្មបាក់

463 24 3
                                    

"នេះអូនថាបងទាក់ទងនឹងមិត្តអូន? ហឹស!!! អូនលេងកំប្លែងអីចឹង ម៉ារៀ ?"។ ជីមីន ក៏ក្រពាត់ដៃសំលឹងនាងដោយចងចិញ្ចើមជាប់ហើយ ម៉ារៀ ក៏សម្លឹងគេវិញទើបនាងពេបមាត់ហើយដើរមកជិតគេ។

"ព្រឹកនេះមិត្តខ្ញុំពីរនាក់បានប្រាប់ខ្ញុំដល់ផ្ទាល់មាត់ថាមិត្តភក្កិរបស់ខ្ញុំត្រូវលោកបំពាន! ខ្ញុំក៏លឺថា មីន ក៏ស្គាល់គេម្នាក់នឹងដែរគេគឺ ហ្វូតាបា !"។ ម៉ារៀ ក៏និយាយឈ្មោះរបស់នារីម្នាក់នោះធ្វើឲ្យ ជីមីន ចងចិញ្ចើមបន្តិចដើម្បីគិតថាគេធ្លាប់ជួបនឹង ហ្វូតាបា មែនឬក៏អត់ព្រោះតែហេតុអ្វីទើបបានជាមានស្ថានភាពបែបនេះកើតឡើងហើយក៏ដោយសារមានហេតុការណ៍ពីការដែលគេស្រវឹងនោះវិញក៏ព្រោះតែពេលមនុស្សមានស្មារតីមិនល្អការចងចាំក៏មិនសូវច្បាស់នោះដែរ។

"យ៉ាងម៉េច មីន ? ធ្វើមុខបែបនេះចង់បានន័យថាលោកមិនដឹងខ្យល់អីអញ្ចឹងមែនទេ? ហឹស...ខ្ញុំពិតជាអាណិតខ្លួនឯងខ្លាំងណាស់ដែលលង់ជឿលើការសម្ដែងជាមនុស្សល្អរបស់លោក! ស្ដាយដែលខ្ញុំបណ្ដោយខ្លួនឱ្យជ្រុលជាមួយនឹងលោក!"។ ម៉ារៀ ក៏និយាយហើយបែរមុខទៅម្ខាងដោយមានអារម្មណ៍ថាចង់ស្រក់ទឹកភ្នែកក៏ព្រោះតែមានស្ដាយគ្រប់យ៉ាងដែលបានប្រគល់ឱ្យ ជីមីន គិតថាប្រហែលជាគេអាចកែប្រែខ្លួនមិនដូចពីមុនតែនេះចុងក្រោយនេះនៅតែសម្រេចចិត្តប្រគល់គ្រប់យ៉ាងទាំងចិត្តនិងរាងកាយឱ្យទៅមនុស្សខុសដដែលស្មានមិនខុសថាខ្លួននេះនៅតែជ្រើសរើសសក្តីស្រឡាញ់ខុសទើបនាងបែរខ្នងដាក់គេហើយចង់ចាកចេញក៏ប៉ុន្តែ ជីមីន ក៏ស្រវាចាប់ដៃទាំងជាប់មុននឹងដៃម្ខាងទៀតក៏ចាប់ស្មានាងជាប់មុននឹងសម្លឹងនាងចំៗ។

"នេះអូននិយាយថាស្ដាយនៅក្រោយចំពោះបងអញ្ចឹងរឺ ម៉ារៀ ?! ពេលនេះអូនដឹងខ្លួនថាយលងមានឋានៈជាអ្វីនឹងគ្នាដែរទេ?! យើងមិនមែនជាមិត្តភក្កិទេតែយើងជាប្ដីប្រពន្ធនឹងគ្នា! បងសុំសួរមួយបានទេ? អូនទុកមិត្តភក្កិសំខាន់ជាប្តីដែលឪបជាប់នឹងដើមទ្រូងបែបនេះបានយ៉ាងម៉េច?"។ ជីមីន ក៏រងការចោទប្រកាន់លែងបានហើយគេក៏កាន់តែអន់ចិត្តនៅពេលដែលទំនុកចិត្តដែលភរិយារបស់គេមានទាំងអសើគឺបែបនេះហើយពេលនោះ ម៉ារៀ ក៏សម្លក់គេវិញដោយមុខស្មើ។

ជួលស្នេហ៍ថែបេះដូង( Pretend To Be Yours)រដូវកាលទី ៥( Season 5 (Complete ✅)Where stories live. Discover now