ភាគទី ៥១ : ដើមហេតុពិតប្រាកដ

415 21 6
                                    

"ខេវេន ល្មមៗបានហើយណា៎!"។ អូលីវៀ បងស្រីរបស់ ខេវេន ក៏អង្រួនប្អូនប្រុសគេដោយទឹកមុខមាំតែម្ដង។

"រឺខ្ញុំនិយាយមិនត្រូវ? បងស្រឡាញ់គេយ៉ាងម៉េចខ្លះតែគេបែរជាក្បត់បង!"។<ផាច់> ខេវេន ក៏ច្រឡោតទើប អូលីវៀ ស្ទុះទៅទះកំភ្លៀង ខេវេន មួយដៃ។

"ប្រាប់ថាឲ្យឈប់ទៅ! ឯងគ្មានសិទ្ធិនិយាយបែបនេះទេ!"។ អូលីរៀ ក៏តបមកវិញដោយមុខមាំខណៈ ខេវេន ក៏ឈរសម្លឹងមុខបងគេហើយសម្លក់មក ជីមីន ដែរ។

"លើកក្រោយចាំយើងមកជម្រះបញ្ជី!"។ កែវភ្នែកមុតសម្លក់ ជីមីន មុននឹងងាកទៅមើល ម៉ារៀ ដោយបង្ហាញពីអារម្មណ៍ផ្សេងតាមរយៈកែវភ្នែកថាមានភាពស្រពោនបន្តិចដាក់នាងទើបនាយប្រញាប់ចូលក្នុងរថយន្តហើយក៏ចាកចេញទៅទើប អូលីវៀ ដកដង្ហើមធំតែម្ដង។

"ខ្ញុំសុំទោសចំពោះរឿងទាំងអស់មិញផង!"។ អូលីវៀ ក៏ងក់ក្បាលដាក់ក្រមុំកំលោះតែ ម៉ារៀ ក៏ស្ទុះទៅលើកនាង។

"ទេ! បងស្រីកុំធ្វើអញ្ចឹងអី!"។ ម៉ារៀ ដែលស្ដាប់រឿងរ៉ាវឡើងភ្លឹកភ្លាំងក៏ទាញស្មារតីមកវិញទើបចូលទៅក្បែរ អូលីវៀ ។

"នេះគេតែងតែបែបនឹងដាក់បងស្រីមែនទេ?"។ ជីមីន ក៏សួរនាំហើយ អូលីវៀ ក៏ញញឹមស្រាលដផយទឹកមុខស្ងួត។

"រឿងរ៉ាវវែងឆ្ងាយណាស់! ចាំទៅដល់មន្ទីពេទ្យចាំខ្ញុំរៀបរាប់ប្រាប់អ្នកទាំងពីរអោយស្ដាប់ចុះណា ពេលនេះខ្ញុំបារម្ភពី ម៉ាទ្រីស ខ្លាំងណាស់!"។ អូលីវៀ ក៏និយាយពីបំណងនាងទើបពួកគេទាំងពីរប្រញាប់ងក់ក្បាលហើយក៏នាំ អូលីវៀ ចាកចេញទៅរក ម៉ាទ្រីស តែម្តង។

មន្ទីរពេទ្យ ....

នៅក្នុងបន្ទប់សំរាករបស់អ្នកជំងឺដែលមានកាយសង្ហាដែលដេកដាក់ អុកសុីសែន ជាប់ជាមួយខ្សែចរន្តជាច្រើនដែលនៅកៀបនឹងម្រាមដៃផងនិងនៅលើដងខ្លួនផងនោះជាហេតុធ្វើឲ្យអ្នកដែលបានចូលមកមើលនោះក៏មានអារម្មណ៍ថារំជើបរំជួលក្នុងចិត្តបំផុតដែលឃើញថាគេឈឺក្នុងដល់ថ្នាក់នេះហើយក៏ខ្លាំងដោយកម្រិតណានោះទើបពេលនេះ អូលីវៀ ដែលបានឃើញបែបនេះក៏ស្ទុះទៅក្បែរគេភ្លាមមុននឹងហូរទឹកភ្នែករលីងរលោងហើយ ម៉ារៀដែលចូលមកតាមពីក្រោយក៏ដាក់ដៃលើស្មារបស់នាង។

ជួលស្នេហ៍ថែបេះដូង( Pretend To Be Yours)រដូវកាលទី ៥( Season 5 (Complete ✅)Where stories live. Discover now