ភាគទី ៩ : សន្យាថាយើងមិនបែកគ្នា

515 23 4
                                    

បន្ទប់ជួលរបស់ ខេវេន ...

"ម៉ារៀ អូនមកធ្វើអីទាំ-!"។ កំលោះសង្ហាដែលមានរាងខ្ពស់ពាក់វែនតានោះក៏បើកទ្វារបន្ទប់ជួលដែលគេស្នាក់នៅទំហំល្មមមិនធំនោះទេគ្រប់គ្រាន់សម្រាប់ការសម្រាកនៅម្នាក់ឯងក៏ត្រូវភ្ញាក់ផ្អើលពេលឃើញនារីម្នាក់ដែលបង្ហាញខ្លួនចំពោះមុខគេពេលនេះក៏ស្ទុះមកអោបគេតែម្ដងទើប ខេវេន ភាំងតែគេក៏ប្រញាប់ទាញនាងក្រសោបវិញមុននិងនាំនាងចូលមកក្នុងហើយទាញទ្វារបិទមុននឹងគេកាន់ស្មារបស់នាងក្រមុំហើយយកដៃក្រាស់មកអង្អែលក្បាលនាងដោយដៃមកខាងហើយដៃម្ខាងទៀតក៏ឱបនាងយ៉ាងណែន។

"អូនមានរឿងអី ម៉ារៀ ? ម៉េចក៏យំ? នេះអូនមកតែម្នាក់ឯងទាំងយប់បែបនេះធ្វើអី ម៉ារៀ ?"។ ដៃក្រាស់ក៏ក្រសោបផ្ទៃមុខស្អាតដែលជោកដោយទឹកភ្នែកធ្វើឲ្យគ្រឿងសម្អាងនៅលើមុខរបស់នាងខ្លះត្រូវរលុបខ្លះៗតែនោះគ្រាន់តែជាផ្នែកតូចហើយនេះគឺជាអ្វីដែលនាងមិនខ្វល់ទេក្រៅពីសម្លឹងមើលមុខបុរសជាសង្សារនេះឯង។

"អូន...ហ៊ឹម...អូនមិនដឹងត្រូវនិយាយបែបណាជាមួយបងអោយសាកសមទេ ខេវេន ! ហ៊ឹម...អូនស្រលាញ់បងហើយក៏ស្រឡាញ់ខ្លាំងណាស់! .. ហុឹក...អូនពិបាកនឹងហាមាត់!"។ ម៉ារៀ នៅខ្សឹបខ្សួលហើយឪបរឹតរាងក្រាស់ដែលឈរលួងលោមនាងទើបនាយក៏ដោះវ៉ែនតាចេញមុននឹងគេអង្អែលមុខនាងហើយក៏ជូនទឹកភ្នែកអោយនាង។

"បងយល់ហើយបងក៏ដឹងថានឹងមានថ្ងៃនេះមកដល់! បងសុំទោសដែលមិនបានបំពេញភារកិច្ចជាសង្សារល្អសម្រាប់អូន! មើលចុះ! បងធ្វើឲ្យស្រីដែលបងស្រឡាញ់យំទៀតហើយ! បងពិបាកចិត្ត ណាស់អូនដឹងទេ! បងមានអារម្មណ៍ថាបងរកក្តីសុខអោយអូនមិនបានសោះ ម៉ារៀ ! បងពិតជាគួរឲ្យស្អប់ណាស់ដែលការពារអូនមិនបានល្អ! បងក៏រឹងមាំមិនគ្រប់គ្រាន់នឹងកាន់ដៃអូនឆ្លងកាត់ឧបសគ្គនេះធ្វើឲ្យអូនរបួសបេះដូងមិនឈប់! បង សុំទោសដែលបងមិនល្អណា៎ ម៉ារៀ !"។ ខេវេន ក៏មានទឹកមុខស្រពោនហើយក៏ដឹងថាគេឈឺចាប់ដូចគ្នាខណៈគេយកដៃត្រកងមុខនាងម្ខាងហើយអោនមកចូលមកជល់ថ្ងាសសម្លឹងនាងបិទភ្នែកបញ្ចេញអារម្មណ៍ឈឺផ្សា។

"ហ៊ឹម...អូនទេដែលមិនល្អ! ពេលនេះអូនធ្វើអីដើម្បីការពារស្នេហាយើងមិនបាន! តែអូនសន្យានឹងបងថាអូនមិនបែកគ្នាជាមួយបងឡើយ! ពួកយើងនឹងនៅតែអាចទាក់ទងគ្នាហើយអូននៅតែជាសង្សាររបស់បងជានិច្ច ខេវេន ហើយក៏ជាមនុស្សរបស់បងតែម្នាក់!"។ ម៉ារៀ ក៏និយាយដោយញញឹមដោយបង្ខំទើប ខេវេន ក៏មើលមុខនាងដោយងឿងឆ្ងល់។

ជួលស្នេហ៍ថែបេះដូង( Pretend To Be Yours)រដូវកាលទី ៥( Season 5 (Complete ✅)Where stories live. Discover now